ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទបញ្ជាលោកស្នងការ៖ កងកម្លាំង​នគរ​បាល​ត្រូវកាត់សក់ខ្លី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បញ្ជាម៉ឺងម៉ាត់​ឲ្យ​ធ្វើការ​ស្រង់​ឈ្មោះ​មន្ត្រី​នគរបាល​ណា​ដែល​ទៅ​យាម​ផ្ទះ​គេ ឬ​ទៅ​ការពារ​ឧកញ៉ា ។…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បញ្ជាម៉ឺងម៉ាត់​ឲ្យ​ធ្វើការ​ស្រង់​ឈ្មោះ​មន្ត្រី​នគរបាល​ណា​ដែល​ទៅ​យាម​ផ្ទះ​គេ ឬ​ទៅ​ការពារ​ឧកញ៉ា ។

លោកស្នងការ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តី​ពី​ការ​គ្រប់គ្រង ប្រេ​ី​ប្រាស់​ក្របខណ្ឌ​មន្ត្រី​នគរបាល​ជាតិ ការ​គ្រប់គ្រង​ការ​ប្រេ​ីប្រាស់​អាវុធ​គ្រឿងផ្ទុះ និង​មធ្យោបាយ ខ្ញុំ​បានលេ​ី​ក​ឡេ​ី​ង​ដូច​ជា មន្ត្រី​នគរបាល​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ឲ្យ​បាន​ម៉ឺង ម៉ាត់​ការ​គោរព​វិន័យ ពេល​ម៉ោង​ការងារ​រដ្ឋបាល​ដែល​បាន​កំណត់ ដោយពេល​ព្រឹក​ចាប់ពី​ម៉ោង​៧​ព្រឹកដល់​ម៉ោង​១១​និង​៣០​នាទី ហេ​ី​យ​ពេល​ល្ងាច​ម៉ោង​១៤​ដល់​ម៉ោង​១៧​និង​៣០​នាទី ។ ត្រូវ​ស្នេ​ី​សុំ​ច្បាប់​ឈប់​សម្រាក​ជា​លាយ​ល័ក្ខណ៍​អក្សរ​ឱ្យ​បាន​ត្រឹមត្រូវ ។ មន្ត្រី​នគរបាល នឹង​ត្រូវ​កាត់សក់​ខ្លី​នៅ​ស្នងការដ្ឋា​ន​នគរ បាល​រាជធានី​ភ្នំពេញ​តែ​ម្តង ។

លោកស្នងការ​បញ្ជាក់​ថា «​ហាម​ដាច់ខាត​ការ​ឆ្លៀត​យក​កម្លាំង​ក្នុង​អង្គភាព​ទៅ​ប​ម្រេ​ី​ការងារ​នៅ​តាម​ក្រុម​ហ៊ុន រោងចក្រ សហគ្រាស​ឯកជន ឬ​ជា​លក្ខណៈ​បុគ្គល​ឯកជន ដែល​មិន​មានការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ និង​ហាម​ដាច់ខាត​ការ​យក​មន្ត្រី​នគរបាល​ជាតិ​ទៅ​ប្រចាំការ​ការពារ​កន្លែង​កម្សាន្ត ជា​ពិសេស​ក្លិប​កម្សាន្ត ខារ៉ា​អូខេ និង​កាស៊ីណូ​ជា​ដេ​ី​ម​» ។ ​

លោកស្នងការ ស ថេ​ត បាន​គូសបញ្ជាក់​ថា «​បន្ថែម​លេ​ី​ចំណុច​នេះ ២​ថ្ងៃ​ខាង​មុខ​នឹង​ត្រូវ​ស្រង់​ឈ្មោះ​មន្ត្រី​នគរបាល​ណា​ដែល​ទៅ​យាម​ផ្ទះ ឬ​ទៅ​ការពារ​ឧកញ៉ា ដេ​ី​ម្បី​ដឹង​ថា តេ​ី​ពួក​គាត់​មានការ​អនុញ្ញាត​ឬទេ ដោយ​ត្រូវ​បន្ត​គ្រប់គ្រង និង​ការ​ប្រេ​ី​ប្រាស់​អាវុធ​» ។លោក​ណែនាំ​ទៀត​ថា ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​ឱ្យ​បានជា​ប្រចាំ និង​មាន​របាយការណ៍​ដេ​ី​ម្បី​ដឹង​ថា នៅ​មូលដ្ឋាន​មាន​បញ្ហា​អ្វី និង​ឈាន​ទៅ​រក​ដំណោះស្រាយ​ទាន់​ពេលវេលា ។

បទបញ្ជា​លោកស្នងការ​មាន​ប្រសិទ្ធភាព​គួរ​កត់សម្គាល់
ក្រោយ​ពេល​លោកស្នងការ​នគរបាល​រាជធានី ដាក់​បទបញ្ជា​ឱ្យ​មន្ត្រី​នគរបាល​ថា ត្រូវ​តែ​កាត់សក់​ខ្លី ដែល​ពាក្យ​សាមញ្ញ​សព្វថ្ងៃ​ហៅ​ថា «​សក់​ឈូស​» យើង​បាន​កត់សម្គាល់​ឃើញ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា មាន​នគរបាល​ចាប់ផ្តើម​កាត់សក់​ជា​បន្តបន្ទាប់ ពេញ​មួយ​ព្រឹក ដែល​មក​ពី​អង្គភាព​នគរបាល​អន្តរាគមន៍ និង​អង្គភាព​នគរបាល​ចរាចរណ៍ ។

មន្ត្រី​នគរបាល​ទទួល​បន្ទុក​មួយ​រូប​ប្រាប់​កោះសន្តិភាព​ថា ស្នងការដ្ឋាន​បាន​យក​ជាងកាត់សក់​មក​ពី​ខាងក្រៅ​ចំនួន​៤​នាក់ ។ កាត់សក់​នៅ​ព្រឹក​ម្សិលមិញ​នេះ​ជា​ព្រឹក​ទី​មួយ កាត់​បាន​៦៤​នាក់ ក្នុង​ម្នាក់ ឬ​ក្បាល​មួយ (​ភាសា​ជាងកាត់សក់​) តម្លៃ​៦​ពាន់​រៀល ហើយ​កាត់​តែ​ពេល​ព្រឹក​ទេ ។ ព្រឹក​នេះ​នឹង​បន្ត​កាត់​ទៀត រហូត​ដល់​គ្រប់​អង្គភាព ។

ខេត្តសៀមរាប ៖ លោកស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​មិន​ឲ្យ​យក​រថយន្ត​ពាក់​ផ្លា​ក​លេខ​នគរបាល ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ឯកជន ។ លោកស្នងការ ទិ​ត្យ ណា​រ៉ុ​ង បាន​ថ្លែង​បែបនេះ នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០១៩ សណ​ន របស់​ក្រសួងមហាផ្ទៃ ស្ដី​ពី​ការគ្រប់គ្រង​ប្រើប្រាស់​ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ ការ​គ្រប់គ្រង​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ និង​មធ្យោបាយ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ។

លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង បាន​ដាក់បទបញ្ជា​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ មិន​ត្រូវ​យក​រថយន្ត​ពាក់​ផ្លា​ក​លេខ​នគរបាល ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ឯកជន ឬ​ឲ្យ​ជនបរទេស​ប្រើប្រាស់​រថយន្ត​ពាក់​ផ្លា​ក​លេខ​រដ្ឋ​ជា​ដាច់ខាត ។ ជា​ពិសេស កងកម្លាំង​នគរបាល​មិន​ត្រូវ​ឲ្យ​មានការ​ចេញ​ទៅ​ការពារ​តាម​ក្លិប​កម្សាន្ត ខារ៉ាអូខេ ឬ ការពារ​វិស័យ​ឯកជន ដែល​ផ្ទុយ​ពី​សេចក្តីណែនាំ​ជា​ដាច់ខាត ។

ក្នុង​ឱកាស​នោះ​ដែរ លោកស្នងការ​នគរបាលខេត្ត បាន​ក្រើនរំឭក​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់ ត្រូវបង្កើន​ការ​គ្រប់គ្រង ដឹកនាំ និង​ចាត់ចែង​កងកម្លាំង​ក្រោម​ឱវាទ​ឲ្យ​បាន​ល្អ ក្នុង​ការ​បំពេញភារកិច្ច​ស្នូល​របស់​ខ្លួន ដោយ​អនុវត្ត​តាម​អភិក្រមទាំង​៥​ចំណុច​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រីហ៊ុន សែន គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុស​ក្អែលព្យាបាល និង​វះកាត់ ។

ជា​ពិសេស កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវបង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុង​ការ​បង្ការ ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ សំដៅ​រក្សា​ការពារ​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ