ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើងក្រហមឆ្អិន​ឆ្អៅ…​កំពុង​ប្រហារ​ហាង​ចិនលើដីសមុទ្រខ្មែរ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៦ ​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​១៥ កក្កដា មានអគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅភោជនីយដ្ឋាន​ថ្ម​ក្រោម ​ឈើ​លើ​ទំហំ​៨​ម៉ែត្រ​X១០​ម៉ែត្រ របស់​ជនជាតិ​ចិន​យីហោ ទីក្រុង​ល្ពៅ​ចិន ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​៧…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៦ ​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​១៥ កក្កដា មានអគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅភោជនីយដ្ឋាន​ថ្ម​ក្រោម ​ឈើ​លើ​ទំហំ​៨​ម៉ែត្រ​X១០​ម៉ែត្រ របស់​ជនជាតិ​ចិន​យីហោ ទីក្រុង​ល្ពៅ​ចិន ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​៧ មក​រា ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​សង្កាត់​លេខ​៤ បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​អគ្គិភ័យ​លេប​ត្របាក់​ខាងលើ​ឈ្មោះ យស់ គឹ​ម​ហ៊​ន ភេទ​ស្រី អតីត​ជា​នាយិកា​សាលា​បឋម​សិក្សា​ផ្សា​រលើ បាន​ជួល​ទៅ​ឲ្យ​ជនជាតិ​ចិន​ប្រកប​របរ​រកស៊ី​បើក​ភោជនីយដ្ឋាន​បាន​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ តែ​មិនដឹង​ជួល​ឱ្យ​ចិន​បាន​ថ្លៃ​ប៉ុន្មាន​នោះ​ទេ ។

លោក​ឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការ​រង​ទទួល​បន្ទុក​បង្ការ​និង​ពន្លត់​អ​គ្ភិ​ភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​បណ្តាញ​ខ្សែភ្លើង​ខុស​លក្ខណៈ​បច្ចេក​ទេស ​(​ប្រើ​ខ្សែភ្លើង​តូច​ៗ) មិន​អាច​ទប់ទល់​នឹង​ថាមពល​នៃ​ការ​ប្រើប្រាស់​បាន​ក៏​រលាយ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​បង្កើត​បានជា​អគ្គិភ័យ​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ត្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​កើតហេតុ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​រថយន្ត​របស់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ និង​វិស័យ​ឯកជន​មួយ​ចំនួន​ជួយ​អន្តរាគមន៍​ក្នុង​ការ​បាញ់​ទឹក​ពន្លត់ មិន​ឲ្យ​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ ដោយ​ប្រើប្រាស់​ពេលវេលា​អស់​ប្រមាណ​ជាង​មួយ​ម៉ោង និង​ប្រើប្រាស់​ទឹក​អស់​ជា​ច្រើន​រថយន្ត​ទើប​ភ្លើង​បាន​រលត់​ទាំងស្រុង​ទៅ​វិញ ។

លោក​ថា ដោយឡែក ​ទំហំ​នៃ​ការ​ខូចខាត​គឺ​ឆេះ​អស់​ភោជនីយដ្ឋាន​ទំហំ​៨​ម៉ែត្រ​X១០​ម៉ែត្រ ។ ចំណែក​ឧប​ករណ៍សម្ភារគ្រឿងក្នុង​ទាំងអស់​ក្លាយជា​ចំណី​ភ្លើង ព្រមទាំង​ប្រាក់​នៅ​ក្នុង​ទូដែក​ចំនួន​៤០.០០០​ដុល្លារ និង​ប៉ា​ស្ព័​រ​ចំនួន​៥​ផង​ដែរ ។


អត្ថបទសរសេរ ដោយ