ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! ផ្ទុះ​គ្រាប់​មីនតោន​ទៀត​ហើយ នៅ​ខេត្តឧត្តរមានជ័យ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង បើកបរ​វាយ​បំផ្លាញ​ព្រៃឈើ​ត្រូវ​បាន​គ្រាប់​មីនតោន​ដែល​សេសសល់ កាលពី​សម័យ​ស​ង្រា​ម​ផ្ទុះ​បំផ្លាញ​ខូចខាត​ស្ទើ​ទាំងស្រុង បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ កក្កដា​នេះ នៅ​ចំណុច​ទួល​ស្រឡៅ…

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង បើកបរ​វាយ​បំផ្លាញ​ព្រៃឈើ​ត្រូវ​បាន​គ្រាប់​មីនតោន​ដែល​សេសសល់ កាលពី​សម័យ​ស​ង្រា​ម​ផ្ទុះ​បំផ្លាញ​ខូចខាត​ស្ទើ​ទាំងស្រុង បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ កក្កដា​នេះ នៅ​ចំណុច​ទួល​ស្រឡៅ ស្ថិត​ក្នុងភូមិ​ទំនប់ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

សេចក្តីរាយការណ៍​អ្នកបើកបរ​អេ​ស្កា​វ៉ា​ទ័​រ​ឈ្មោះ ឃ្លាំង វណ្ណៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្ដី​ខ្វាវ ឃុំ ចំរើន​ផល ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ សំណាងល្អ​ពុំ​មាន​រង​របួស ។

អ្នក​ភូមិ​ទំនប់​បានឱ្យ​ដឹង​ថា អេ​ស្ការ​វ៉ា​ទ័​រ​នេះ​តែងតែ​ស៊ីឈ្នួល​វ៉ា​យ​កម្ទេច​ព្រៃឈើ​ឱ្យ​គេ​ក្នុង​តម្លៃ​ដែល​ពួក​គេ​បាន​ចរចា​ត្រូវរ៉ូវ​គ្នា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ២០១៩ ជា​ថ្ងៃ​ស៊យ ស្រាប់តែ​បើកបរ​ជាន់​មីនតោន ដែល​សេសសល់​កាលពី​សម័យ​សង្គ្រាម​ផ្ទុះ​បង្ក​ខូចខាត​ស្ទើ​ទាំងស្រុង ។

គួរ​រំលឹក​ថា គ្រាប់​មីនតោន​ដែល​សេសសល់ កាលពី​សម័យ​សង្គ្រាម​នោះ គឺ​មិនមែន​ផ្ទុះ​ជា​លើក​ទី​មួយ​ទេ សម្រាប់​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ កន្លង​មក​ការ​ផ្ទុះ​គ្រាប់​មីនតោន​ជា​ច្រើន​លើក​មក​ហើយ ហើយ​បាន​ឆាប​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ និង​បំផ្លាញ​ដូច​ជា អេ​ស្ការ​វ៉ា​ទ័​រ ត្រាក់ទ័រ​ជា​ច្រើន​គ្រឿង​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ