របរ​លក់​ស្មៅ​…​អាចប្រឈម​បិទ​នៅ​ថ្ងៃ​ណាមួយ​ឬ?


ខេត្តកណ្ដាល ៖ កា​រប្រែប្រួល​និង​ថយ​ចុះ​នូវ​អតិថិជន វា​បាន​ធ្វើ​ឲ្យ​អ្នកលក់​ស្មៅ​មានការ​បារម្ភ​ជា​ខ្លាំង ហើយ​វា​អាច​ធ្វើ​ឲ្យ​ប្រ​ឈមមុខ​បិទ​របរ​នេះ​ចោល​ នៅ​ថ្ងៃ​ណាមួយ ។ ពួក​គាត់​បាន​ប្រមូល​ទិញ​ពី​ពលរដ្ឋ​
នៅ​ឃុំរ​ការ​ខ្ពស់ សង្កាត់​ស្ទឹង​មាន​ជ័យ ដែល​ពលរដ្ឋ​នៅ​ទីនោះ​ បាន​ច្រូត​នៅ​តាម​ចំការ លើ​ប្រឡាយ​ចង​បាច់​រួច​ជា​ស្រេច​សម្រាប់​លក់​ ។ ដោយ​បច្ចុប្បន្ន​ មានការ​ប្រែប្រួល​និង​ថយ​ចុះ​នូវ​អតិថិជន វា​បាន​ធ្វើ​ឲ្យ​អ្នកលក់​ស្មៅ​មានការ​បារម្ភ​ជា​ខ្លាំង ហើយ​វា​អាច​ធ្វើ​ឲ្យ​ប្រ​ឈ​មុខ​បិទត​របរ​នេះ ​ចោល​ទៀត​ផង ។

គួរផងដែរថា ដោយ​ប្រទេស​ជាតិ​​មានការ​រីក​ចំរើន វា​ធ្វើ​ឲ្យ​មនុស្ស​មាន​តម្រូវការ​មិន​ចេះ​គ្រប់ និង​មាន​ជំរើស​ជា​ច្រើន​ទៅ​តាម​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​សង្គម​យើង ។ ក្នុង​នោះ​ដែរ​ ក៏​មាន​ពលរដ្ឋ​៥​ទៅ​៦​គ្រួសារ​ចាប់​អាជីពលក់​ស្មៅ ហើយ​មុខរបរ​មួយ​នេះ ​វា​អាច​ជួយ​សម្រាល​ជីវភាព​នៅ​ក្នុង​គ្រួសារ​មួយ​ចំណែក​ផង
​ដែរ ។

លោក កន រ៉​ន អ្នកលក់​ស្មៅ​គោ ដែល​មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​ បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា គាត់​បាន​មក​លក់​ស្មៅ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ភូមិ​ព្រែក​អា​ទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​នេះ​ មាន​ដូច​ជា ស្មៅ​គោ ត្រកួន ដើម​ពោត សម្រាប់​ផ្គត់​ផ្គង​់ តម្រូវការ​របស់​អតិថិជន​ដែល​មាន​សត្វ​ចិញ្ចឹម ​ហើយ​ក្នុង​មួយ​បាច់​មាន​តម្លៃ​១​ពាន់​រៀល​ ទៅ​១​ពាន់​ប្រាំ​រយ​រៀល ដោយ​ដឹក​តាម​ម៉ូតូ​ក៏​មាន​តាម​រថយន្ត​ក៏​មាន ។ គាត់​ថា ​នេះ​ជា​មុខរបរ​ប្រចាំ​ថ្ងៃ​ដែល​គាត់​រក​យូរ​ឆ្នាំ​មក​ហើយ ។

លោក​បន្ត​ថា គាត់​មាន​ម៉ូយ​៥​ ទៅ​៦​នាក់​មក​ទិញ​រាល់ថ្ងៃ​ យក​ទៅ​ឲ្យ​សត្វ​ស៊ី​នៅ​តាម​រមណីយដ្ឋាន​ និង​កសិ ដ្ឋាន​ចិញ្ចឹម​គោ​,​ គោបា ។ គាត់បញ្ជា​​ក់ថា ការ​លក់​សព្វ​ថ្ងៃនេះ​ បាន​ត្រឹមតែ​១​ពាន់​បាច់​ទេ ពេល​ខ្លះ​លក់​មិន​អស់​ក៏​​មាន ហើយ​ពេល​ខ្លះ​ដាក់​លក់​ឡៃ​ឡុ​ង​ឲ្យ​តែ​អស់​ទៅ​ជា​ជាង​ទុក​យូរ​ខូច​ចោល ។ គាត់​ថា​ ការ​លក់​នៅ​ក្នុង​មួយ​ថ្ងៃ​អាច​រក​ចំណូល​១​លាន​រៀល​ទាំង​ប្រាក់​ដើម បើសិន​ផាត់​ដើម​ផាត់​ចុង​ទាំង​ថ្លៃ​ស៊ីចាយ​សោរ​ហ៊ុយ​ប្រេង​សាំង​អស់​ទៅ សល់​ប្រហែល​៧​ទៅ​៨​មឺ​ុ​ន​រៀល​ដែរ ។

អ្នកស្រី​ឆេ​ង វូ​ច​លី​ម ហៅ​ក្រៅ​ស្រី​សរ អ្នកលក់​ស្មៅ រស់នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ភូមិ​ព្រែក​អា​ទាំង សង្កាត់​ព្រែក​កំ​ពឺ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ចាប់​យកមុខ​រប​នេះ​ជាង​១០​ឆ្នាំ​ហើយ ដោយ​បើករថយន្ត​ប្រមូល​ទិញ​ពី​អ្នក​ភូមិ​ព្រែក​ថី​ខ្លះ​និង​អ្នក​ស្ទឹង​មាន​ជ័យ​ខ្លះ ទទួល​ចូល​មួយ​បាច់​តម្លៃ​៧​ទៅ​៨​រយ​រៀល ហើយ​លក់​ចេញ​មួយ​បាច់​១​ពាន់​រៀល​ទៅ​១​ពាន់​ប្រាំ​រយ​រៀល ។

អ្នកស្រី​បន្ត​ថា កាលពី​ពីរ​ឆ្នាំ​មុន​ស្មៅ​នេះ ​លក់ដាច់​ណាស់​ច្រូត​សឹង​មិន​ទាន់ នៅ​ក្នុង​មួយ​ថ្ងៃ​ៗ​អស់ពី​ពីរ​ទៅ​បី​ឡាន​ផង​ដែរ ។ ចំឡែក​ឆ្នាំ​២០១៩​ មានកា​ប្រែប្រួល​អតិថិជន​ មានការ​ថយ​ចុះ​លក់​មិន​ដាច់​ពេល​ខ្លះ​យក​ស្មៅ​មួយ​ឡាន​មក​លក់​មិន​អស់​ផង ។ (សម្រួលដោយ៖​ ស្រីណា)​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ