ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​គួរ​បញ្ចប់​ការ​លាប​ពណ៌​គ្នា​ក្នុង​ន័យ​បំបាក់​ជាតិ​ដោយ​នយោបាយ​ទុច្ចរិត ឬ​ធ្វើ​តាម​បរទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យើង​ត្រូវ​តែ​បញ្ចប់​នូវ​ការ​លាប​ពណ៌​ខ្មែរ ជេរ​ប្រមាថ ញុះញង់ មួលបង្កាច់​ឱ្យ​ស្អប់ខ្ពើម​គ្នា​ក្នុង​ន័យ​បំបែកបំបាក់​ឯកភាព​ជាតិខ្មែរ ដោយ​គំនិត​ទុច្ចរិត​នយោបាយ ឬ​ដោយ​មហិច្ឆតា​បរទេស ។ នេះ​បើ​តាម​ការ​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ យើង​ត្រូវ​តែ​បញ្ចប់​នូវ​ការ​លាប​ពណ៌​ខ្មែរ ជេរ​ប្រមាថ ញុះញង់ មួលបង្កាច់​ឱ្យ​ស្អប់ខ្ពើម​គ្នា​ក្នុង​ន័យ​បំបែកបំបាក់​ឯកភាព​ជាតិខ្មែរ ដោយ​គំនិត​ទុច្ចរិត​នយោបាយ ឬ​ដោយ​មហិច្ឆតា​បរទេស ។ នេះ​បើ​តាម​ការ​បញ្ជាក់​ថា របស់​អតីត​អ្នកនាំពាក្យ​គណបក្សប្រឆាំង ។

លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ អ្នកនយោបាយ​កឹ​ម សុខា និយម​នឹង​ជា​អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា យ៉ាង​ដូច្នេះ​ថា កម្ពុជា​ជា​របស់​ខ្មែរ​យើង​ទាំងអស់​គ្នា ។ យើង​រួម​គ្នា​ជា​ខ្មែរ​តែ​មួយ ទោះបីជា​យើង​មាន​ទស្សនៈ​ន​យោ បាយ​ផ្សេង​គ្នា​ខ្លះ​ក្ដី តែ​គោលបំណង​រួម គឺ​ដើម្បី​ឧត្ដម​ប្រយោជន៍​ប្រជាជាតិ​ខ្មែរ និង​មាតុភូមិ​កម្ពុជា ។ លោក​បន្ត​ថា ដោយ​ស្មារតី​ជាតិនិយម​នេះ​ហើយ ទើប​អ្នកនយោបាយ អ្នកដឹកនាំ​ខ្មែរ​គ្រប់ ភាគី​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព ទី​ក្រុងប៉ារីស ២៣ តុលា​៩១ ។

លោក​បញ្ជាក់​ថា «​យើង​មិន​ត្រូវ​ហែកហួរ​បំបែកបំបាក់​ខ្មែរ​សារ​ជា​ថ្មី​នោះ​ទេ ដោយ​យើង​ត្រូវ​ខិតខំ​នាំ​គ្នា​ដោះស្រាយ​អនុវត្ត​បន្ត​ឱ្យ​បាន​ពេញលេញ​នឹង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ទៀត តាម​កិច្ចព្រមព្រៀង​» ។ លោក​បន្ថែម​ថា យុទ្ធសាស្ត្រ​បំបែកបំបាក់​ខ្មែរ​មាន​ហូរហែ តែ​ខ្លាំងក្លា​បំផុត​ក្នុង​សម័យ​ខ្មែរក្រហម ប៉ុ​ល​ពត ដែល​ចាប់ផ្ដើម​ពី​ការ​បំបែក​សង្គម​គ្រួសារ​ពី​ប្ដី និង​ប្រពន្ធ​ពី​ឪពុក​ម្ដាយ និង​កូន​ៗ ឱ្យទៅ​ជា​ធាតុ​ទោល​ឯកោ​នៃ​សង្គម​ពោល គឺ​បំបែក​គ្រួសារ​តូច (​សង្គម​គ្រួសារ​នីមួយ​ៗ) កម្ទេច​គ្រួសារ​ធំ (​សង្គម​ជាតិ​) ។ ជាមួយ​គ្នា​នោះ​ដែរ អតីត​នាំពាក្យ​បក្ស​ប្រឆាំង​ក៏​បាន​អះអាង​ថា ផលវិបាក​បាន​ធ្លាក់​មក​ដល់​សព្វថ្ងៃ គឺ​ដោយសារ​វិធី​បំបែក​នេះ​ជាមួយ និង​មនោ​គម​វិជ្ជា កែប្រែ​ផ្នត់គំនិត​គិត​ជាតិ​ទៅ​ជា​អញ​និយម​សួនតួ សង្ស័យ​គ្នា បាត់បង់​ការ​ទុកចិត្ត​រវាង​គ្នា និង​គ្នា ។ មាន​តែ​ខ្មែរ​យើង​តាំងចិត្ត​អំណត់​ព្យាយាម​ដោយ​អហិង្សា កសាង​ទំនុក​ទុកចិត្ត​គ្នា រួមរស់​ក្នុង​នាម​ជា​ខ្មែរ រៀបចំ​សាមគ្គី សង្គម​ជាតិ​ឡើង​វិញ ។

លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ ក៏​បាន​ដៀ​ម​ដាប​លោក​សម រ​ង្ស៊ី អតីត​ប្រឆាំង​គណបក្សប្រឆាំង​ដែល​កំពុង​នៅ​ក្រៅប្រទេស​ថា កំពុង​តែ​ខិតខំ​បង្វែរ​ព្រឹត្តិការណ៍ បង្វិល​ស្ថានការណ៍ ក្នុង​បំណង​អ្វីមួយ ។ ប៉ុន្តែ​ពលរដ្ឋ​មិន​ច្របូកច្របល់​ឡើយ ហើយ​វា​ក៏​ពុំ​មែន​ជា​ដំណោះស្រាយ​ប្រកបដោយ ចីរភាព​នោះ​ដែរ វា​គ្រាន់តែ​ជា​ការ​លើក​បញ្ហា​ទៅ​ពេល​ក្រោយ ពន្យា​ពេលវេលា​តែ​ប៉ុណ្ណោះ ។ លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ​ក៏​បាន​លើក​ពី​ទស្សនៈ​លោក កឹ​ម សុខា ថា លោក​កឹ​ម សុខា បាន​កំណត់​គោលការណ៍​«​សុខ​សន្តិភាព និង​វឌ្ឍនភាព​សង្គម​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ដោយ​ចាប់ផ្តើម​ពី​ការ​ផ្សះផ្សា​ជាតិ​ពិតប្រាកដ​ដោយ​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​» និង​គ្មាន​ទេ​ទស្សនៈ «​មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង​» ។

លោក​គូសបញ្ជាក់​ទៀត​ថា «​វា​ល្មម​ហើយ សម្រាប់​អ្នកនយោបាយ​អ្នកដឹកនាំ ដែល​ត្រូវ​រៀន​ពី​ប្រវត្តិសាស្ត្រ​នៃ​ជម្លោះ​ទាស់ទែង ដើម្បី​តែ​មហិច្ឆតា​អំណាច​សួនតួ និង​បក្ខពួក​និយម ហើយ តើ​សង្គម​ជាតិ​ក្លាយទៅជា​យ៉ាងណា​ពី​ជម្លោះ​បែប​នេះ ? ។ គួរតែ​រៀបចំ​សង្គម​ជាតិខ្មែរ ដើម្បី​ប្រែ ក្លាយ​ឱ្យ​មានការ​សាម​គ្តី​ភាព​រវាង​ខ្មែរ និង​ខ្មែរ ចៀសវាង​នូវ​ការ​ចង់កំ​ចាត់ ឬ​បំបាត់​ភាគី​ខ្មែរ ណាមួយ​នាំ​ឱ្យ​បែកបាក់​សង្គម​ជាតិ​» ។

ចំណែក​លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ដដែល​ថា វប្ប​ធ៌​ម​នយោបាយ​ថ្មី គឺ​មាន​និន្នាកា​បង្កើត​គណបក្ស​ថ្មី តែ​នៅ​អល់អែក​និង​មាន​និន្នាការ​ងាក​ចេញពី​ការ​គាំទ្រ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ហើយ ។ លោក​បន្ត​ថា ចង់​ចរចា​តែ​បង្កើន​ការ​វាយប្រហារ​ភាគី​មិន​បង្អង់​ដៃ ដែល​ចង់​យក​ម៉ូ​ដែល​វាយ​ផង ចរចា​ផង​ឬអី វា​ជា​ក្បួន​ចាស់​ដែល​គេ​ធ្លាប់​អនុវត្ត​រួច​ហើយ ដូច្នេះ​នៅ​ខ្ចី​ណាស់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ