ឆេះ​ហាង​ចិន​យ៉ាង​សន្ធោសន្ធៅ​សង្កាត់​លេខ​៤ សមត្ថកិច្ច​កំពុង​តែ​ដុតដៃដុតជើង​អន្តរាគមន៍


ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ករណី​អគ្គិភ័យ​បាន​តែ​កំពុង​តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដែល​ជា​ហាង​របស់​ជនជាតិ​ចិន​យីហោ «​ទីក្រុង​ល្ពៅ​ចិន​» ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​៧​មក​រា ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា ពេល​នេះ​រថយន្ត​បង្ការ និង​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​រថយន្ត​បង្ការ និង​ពន្លត់​អគ្គិភ័យ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​កំពុង​តែ​ដុត​ដៃ ដុត​ជើង​ក្នុង​ការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។

បញ្ជាក់ ៖ ពាក់ព័ន្ធ​ករណី​នេះ​គេ​មិន​ទាន់​ដឹង​ថា ករណី​ខាងលើ​ផ្តើម​ចេញ​អំពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ