ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដល់​ស្នាមញញឹម​ថ្មី​ជា​លើក​ទី​៣ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្សាច់កណ្ដាល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្តេ​តេ​ជោ (TYDA) បាន​ផ្ដល់​ស្នាមញញឹម​ថ្មី​ជា​លើក​ទី​៣ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល តាម​រយៈ​ការ​បំពេញបេសកកម្ម​មនុស្សធម៌​របស់​ខ្លួន ដោយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ជាង​២​ពាន់​នាក់…

ខេត្តកណ្តាល ៖ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​ស​ម្តេ​តេ​ជោ (TYDA) បាន​ផ្ដល់​ស្នាមញញឹម​ថ្មី​ជា​លើក​ទី​៣ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល តាម​រយៈ​ការ​បំពេញបេសកកម្ម​មនុស្សធម៌​របស់​ខ្លួន ដោយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ជាង​២​ពាន់​នាក់ នៅ​លើ​ទឹកដី​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ ។

ក្រោម​វត្តមាន​លោក វង្ស ប៊ុ​ន​ឥន្ទ្រា​វុ​ធ អគ្គនាយក​រតនាគារ​ជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល និង​លោក​វេជ្ជបណ្ឌិត ចាន់ សុ​ភ័​ស្ត តំណាង​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ រួម​ទាំង​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ខ្សាច់កណ្ដាល ឃុំ​វិហារ​សួគ៌ អាជ្ញាធរ យុវជន និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣​ពាន់​នាក់ ។

លោក វង្ស ប៊ុ​ន​ឥន្ទ្រា​វុ​ធ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​សុខភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ដោយ​បង្ខិត​សេវា​សុខាភិបាល​ឲ្យ​កៀក​នឹង​ប្រជាពលរដ្ឋ ។ ជាក់ស្ដែង​ថ្ងៃនេះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ នៅ​ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ។ លោក​ប្រធាន​ក្រុមការងារ​រូប​នេះ​ក៏​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ដែល​បាន​ឲ្យ​ក្រុមការងារ​នៃ​សមាគម TYDA ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នេះ ។

លោក​វេជ្ជបណ្ឌិត ចាន់ សុ​ភ័​ស្ត បាន​លើក​ឡើង​ថា សកម្មភាព​មនុស្សធម៌​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ នៅ​ក្នុងស្រុក​ខ្សាច់កណ្ដាល​នេះ គឺជា​ការ​គិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត និង​ជា​ការ​ណែនាំ​ពី​សំណាក់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ ដោយ​ឲ្យ​ក្រុមការងារ​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ប្រកបដោយ​ទឹកចិត្ត​ស្ម័គ្រចិត្ត​មនុស្សធម៌ ជំនាញ និង​បេះដូង ។

សូម​បញ្ជាក់​ថា​នេះ​ជា​លើក​ទី​៣ ហើយ​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​គិតថ្លៃ នៅ​ក្នុងស្រុក​ខ្សាច់កណ្ដាល ដែល​លើក​ទី​១ នៅ​ឃុំ​ពុក​ឫស្សី បាន​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣១៤៦​នាក់ លើក​ទី​២ នៅ​ឃុំ​ព្រែក​អំបិល បាន​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៩៥៤​នាក់ និង​លើក​ទី​៣​នេះ នៅ​ឃុំ​វិហារ​សួគ៌​បាន​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ចំនួន​២២៤៨​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ