អុញ…ម្ចាស់​សហគ្រាស​លឹ​ម ភ័​ណ្ឌ ថា​បង្ក្រាប​បំពាន​ច្បាប់ ត្រៀម​ប្តឹង​មន្ត្រី​វិញ


ខេត្តកំពង់ធំ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​ឲ្យ​ដឹង​ថា លោក លឹ​ម ភ័​ណ្ឌ ម្ចាស់សហគ្រាស លឹ​ម ភ័​ណ្ឌ ផលិត​ទឹកបរិសុទ្ធ និងទឹកក្រូច មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បន្លិចសង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន បាន​អះអាងថា សហគ្រាស​របស់​ខ្លួន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។ ជាមួយ​នេះ​បាន​ចាត់​ទុក​ថា ការ​ចុះ​បង្ក្រាបរបស់​មន្ត្រី​នគរបាល​ដែល​ដឹកនាំ​ដោយ​លោកឧត្តមសេនីយ៍ត្រី កាន់ វ​ឌ្ឍ​នា ប្រធាន​ក្រុមការងារ
គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា​កន្លង​ទៅ គឺ​ធ្វើ​ឡើង
ដោយ​បំពាន​ច្បាប់ ។

លោក លឹ​ម ភ័​ណ្ឌ និយាយ​ថា ទ​ង្វើ​ទាំងនេះ ​ខាង​លោក​មិន​អាច​ទទួលយក​បាន​ឡើយ ហើយលោក​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​ ដែល​ចុះ​បង្ក្រាប​ទាំង​បំពាន​ច្បាប់​ទៅ​តុលាការ និង​ស្ថាប័នមួយ​ចំនួន​ទៀត​ដើម្បី​រក​យុត្តិធម៌ និង​ទាមទារ​សំណង​នៃ​ការ​ខូចខាត​សហគ្រាស​របស់​លោកដែល​មានច្បាប់​ត្រឹមត្រូវ ចេញ​ដោយ​ក្រសួង​ឧស្សាហ​កម្ម មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​មាត្រដ្ឋាន​ចំណីអាហារ ហើយ​ក៏​មាន​មន្ត្រី​សមត្ថកិច្ច​ចុះ​ធ្វើការ​ពិនិត្យ​រៀង​រាល់​៣​ខែ​ម្ដង​ដែរ បែរជា​មន្ត្រី​នគរបាល​ខាងលើ​ចុះ​ទៅ​បង្ក្រាប​ដោយ​ចោទ​ថា​លួច​ផលិត​ទឹកក្រូច ទឹក​សុទ្ធ​ក្លែងក្លាយ​ទៅ​វិញ ។

មិនតែប៉ុណ្ណោះ មន្ត្រី​នគរបាល​ដែល​មក​ពី​ភ្នំពេញ ចុះ​បង្ក្រាប​មាន​ភាព​មិន​ប្រក្រតី ក្នុង​ចេតនាទុច្ចរិត ដូច​ជា​ចុះ​ទៅ​មិន​បាន​សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​ឡើយ ទាល់តែ​ម្ចាស់​ទីតាំង​បញ្ចេញ​ប្រតិ​កម្ម​ទើប​ហៅ​នគរបាល​មូលដ្ឋាន​មក​ចូលរួម ហើយ​ហៅ​ព្រះរាជអាជ្ញា​មកចូលរួម​ដឹកនាំ ​។

ម្ចាស់​សិប្បកម្ម​បន្ត​ថា ខណៈ​ចុះ​ទៅ​នោះ ពួក​គេបាន​សម្រុកចូល​ទៅ​ក្នុង​ឃ្លាំង ហាម​មិន​ឱ្យ​កម្មករនៅ​យាម​ឃ្លាំង​ថតរូប បញ្ជា​ឱ្យ​បិទ​កា​ម៉េ​រា​សុវត្ថិភាពដែល​ថត​ពី​សកម្មភាព​នៅ​ក្នុង​ឃ្លាំង បញ្ជា​ឱ្យ​កម្មករ៤​នាក់​ទៅ​យក​​គ្រឿងផ្សំ​មក​ផលិត​ទឹកក្រូច ដើម្បី​ពួក​គេ​ថត​យក​ជា​ភ័ស្តុតាង ខណៈ​សង្វា​ក់​ផលិតកម្ម​ទឹកក្រូច​ទឹក​បរិ​សុទ្ធ​ខាងលើ​នេះ ត្រូវ​បាន​លោកបិទ​ជិត​១​ខែ​មក​ហើយ ព្រោះតែ​ផលិត​លក់​មិន​ចំណេញ ។

ការ​ប្រកាស​បិទ​នេះ លោក​ក៏​បាន​ជម្រាបទៅ​ខាង​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ឱ្យ​ដឹង​ឮ​ដែរ ហើយ​បើ​សង្វា​ក់​ផលិតកម្ម​នៅ​ដំណើរការ គឺ​សហគ្រាស​នេះ​ មាន​កម្មករ​ដល់​ទៅ​ជាង​៥០​នាក់ តែ​ដោយសារ​បិទ​ការ​ផលិត​ទើប​លោក​រំសាយ​បុគ្គលិក​អស់​ដោយ​ទុក​តែ​៤​នាក់ គ្រាន់​បម្រើ​ការ​ផ្នែក​ដេប៉ូ​លក់​ភេសជ្ជៈ ដែល​លោក​ទទួល​ទិញ​ទឹកក្រូច ទឹកបរិសុទ្ធ​ពី​ក្រុមហ៊ុន​ផ្សេង​ៗ យកមក​ស្តុក​ទុក​ដើម្បី​ចែកចាយ​នៅ​ក្នុង​ខេត្ត ។

សូម​បញ្ជាក់​ថា សកម្មភាព​ចុះ​បង្ក្រាប​សិប្បម្ម​ខាងលើ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដាកន្លង​ទៅ ដោយ​មន្ត្រី​នគរបាល​មួយ​ក្រុម​មក​ពី​ក្រុមបង្ក្រាប​ផលិតផល​ក្លែងក្លាយ នៃ​អគ្គស្នងការដ្ឋាននគរបាល​ជាតិ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី កាន់ វ​ឌ្ឍ​នា និង​មានការ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នា​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក ប្លោក ចាន់រ​ដ្ឋា ប្រធាន​មន្ទីរឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត តាម​ទូរស័ព្ទ តែ​លោក​ប្រាប់​ថា ឲ្យ​សួរនាំ​ទៅ​លោក នួន ស៊ី​ណា​ល់ជា​អនុប្រធាន​របស់​លោក​ទទួល​ខាង​ហ្នឹង​វិញ​ច្បាស់​ជាង រួច​លោក​ក៏​ឲ្យ​លេខ​អនុប្រធាន​មន្ទីររបស់​លោក​មក តែ​លេខ​ទូរស័ព្ទ​នោះ​ហៅ​មិន​ចូល មិន​អាច​ទាក់ទង​ទេ ។

ចំណែក​លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​លោក​បាន​ចូលរួម​សហការ​ដឹកនាំ​កងកម្លាំង​ចុះ​ផ្អាក​ដំណើរការ​របស់​សហគ្រាស លឹ​ម ភ័​ណ្ឌ មាន​ប្រសាសន៍​ប្រាប់​ឲ្យ​ដឹងនៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ថា ករណី​ខាងលើ​នេះ ខាង​សមត្ថកិច្ច​ក្រសួង​ដែល​ចុះ​មក​នោះ កំពុង​តែ​កសាង​សំណុំរឿង​បញ្ជូន​មក​សាលាដំបូង​ខេត្ត​ដើម្បីចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ហើយ ។

ចំណែកលោក នួន ស៊ី​ណា​ល់ អនុប្រធាន​មន្ទីរ​ឧស្សាហកម្មនិង​សិប្បកម្ម​ខេត្ត ដែល​ទទួល​បន្ទុក​ខាង​ហ្នឹង ក៏​បាន​ចេញ​មុខ​សរសេរ​លិខិត​សុំ​ទោស​ចំពោះ​កំហុសឆ្គង​របស់​លោក ដែល​មានការ​ធ្វេសប្រហែស​នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការ​ផលិត​ទឹកក្រូច និង​ទឹកបរិសុទ្ធ​ក្នុង​សហគ្រាសខាងលើ​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ដែរ ។ រីឯ​ម្ចាស់​សិប្បកម្ម​ដែល​គេ​មិន​សុខចិត្ត ហើយ​ដាក់​ពាក្យបណ្តឹងនោះ គឺជា​សិទ្ធិ​របស់​គាត់ ៕ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ