ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រតិភូ​ស្ថានទូត​៣០​ប្រទេស​ទស្សនា​ប្រា​សាទ​បន្ទាយឆ្មារ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា ប្រតិភូ​ស្ថានទូត​៣០​ប្រទេស​ប្រចាំ​ប្រទេស​ថៃ​ក៏បាន​អញ្ជើញ​ទស្សនា​ប្រាសាទបន្ទាយឆ្មារ នា​រសៀល​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៩ ក្រោម​ការ​ទទួល​ស្វាគមន៍​ពី​លោក​ជំទាវ​ឧកញ៉ា ម៉ៅ…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា ប្រតិភូ​ស្ថានទូត​៣០​ប្រទេស​ប្រចាំ​ប្រទេស​ថៃ​ក៏បាន​អញ្ជើញ​ទស្សនា​ប្រាសាទបន្ទាយឆ្មារ នា​រសៀល​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០១៩ ក្រោម​ការ​ទទួល​ស្វាគមន៍​ពី​លោក​ជំទាវ​ឧកញ៉ា ម៉ៅ មាល័យ កែ គឹ​ម​យ៉ា​ន និង​ដឹកនាំ​បង្ហាញ​ដោយ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ មគ្គ​ទេស​ចរណ៍​ប្រចាំ​ប្រាសាទ​ផង​ដែរ​។

ក្នុង​ឱកាស​នោះ​ដែរ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ក៏​បាន​ជម្រាប​ជូន​ប្រតិភូ​ស្ថានទូត​ទាំងនោះ​ឱ្យ​ដឹង​ទៀត​ថា ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ដែល​ជាប់​ព្រំដែន​កម្ពុជា​ថៃ​កាលពី​អតីតកាល​ជា​សមរភូមិ​សង្គ្រាម​ក្តៅ​គគុក ហើយ​តួ​ប្រាសាទបន្ទាយឆ្មារ​នេះ​ក៏​ត្រូវ​រង​គ្រោះ​ខ្ទេចខ្ទាំ​ទាំងស្រុង​ផង​ដែរ ។​ ក្រោយ​ពី​ប្រទេស​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន​ខេត្តបន្ទាយមានជ័យ​បាន​និង​កំពុង​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​គ្រប់​វិស័យ​។ មិនតែប៉ុណ្ណោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដោយ​ប្រែក្លាយ​តំបន់​ព្រំដែន​ជា​ព្រំដែន​សន្តិភាព​កិច្ច​សហប្រតិ​បត្តិការ និង​ការ​អភិ​ឌ្ឍ​ន៍​ឱ្យ​រីក​ចម្រើន​។

អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ទៀត​ថា ខេត្តបន្ទាយមានជ័យ​មានស្រុក​ក្រុង​ចំនួន​៩ ដោយ​មាន​ច្រក​អន្តរជាតិ​២ និង​ច្រក​តំបន់​ព្រំដែន​ចំនួន​២ រវាង​កម្ពុជា​និង​ថៃ​។ ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​ភាគច្រើន​ប្រក​មុខរបរ​កសិកម្ម បច្ចុប្បន្ន​នេះ​ខេត្ត​មាន​សក្តានុពល​ផ្នែក​កសិកម្ម​ជា​ពិសេស​លើ​ដំណាំ​ឧស្សាហ​កម្ម​។ លើ​វិស័យ​ទេសចរណ៍​រដ្ឋបាល​ខេត្ត​បាន​នឹង​កំពុងធ្វើការ​រៀបចំ​ទីកន្លែង​សក្តានុពល​ទេសចរណ៍​នានា ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ ដូច​ជា​ការ​រៀបចំ​ជួសជុល កែ​លម្អ​ឡើង​វិញ ប្រាសាទបុរាណ​នានា មាន​ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយ​ទ័ព និង​ប្រាសាទ​មេបុណ្យ​ដែល​រង​ការ​ខូចខាត​បាក់បែក ដោយ​មានការ​ដឹកនាំ​រៀបចំ និង​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​លោក​ជំទាវ​ឧកញ៉ា ម៉ៅ មាល័យ បាន រៀបចំ​ប្រព័ន្ធ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​គម​នាគ​មត​ភ្ពា​ប់​ឲ្យ​បាន​ល្អ​សម្រាប់​ភ្ញៀវ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ។

ក្នុង​ឱកាស​ចុះ​ទស្សនា​ប្រាសាទបន្ទាយឆ្មារ​នោះ បណ្តា​អង្គទូត​ទាំង​៣០​ប្រទេស និង​ឯកអគ្គរាជទូត​កម្ពុជា បាន​ធ្វើការ​កោតសរសើ និង​ចាប់​អារ​ម្ម​ណ៍​ចំពោះ​ផ្ទាំង​ចម្លាក់ សិលា​ច​រិ​ក​នានា​នៃ​ប្រាសាទបន្ទាយឆ្មារ ដោយ​បាន​ផ្តិ​យក​រូបភាព​ដោយ​ស្នាមញញឹម សប្បាយ​រីករាយ ជាមួយ​ការ​បង្ហាញ​ពី​មគ្គ​ទេស​ទេសចរណ៍ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ