ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សំណាង​ណាស់​ឈ្នះ​រង្វាន់​មាស​សុទ្ធ ១ គីឡូ ពី Kia

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​លក់​រថយន្ត Kia ដែល​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន HGB Group Co.,LTD បាន​រៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​គឺ…

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​លក់​រថយន្ត Kia ដែល​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន HGB Group Co.,LTD បាន​រៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​គឺ «​ចាប់​រង្វាន់​មាស​សុទ្ធ ១ គីឡូក្រាម​» របស់​ខ្លួន​កាលពី​​រាត្រី​ថ្ងៃ​ទី ១៣ ខែកក្កដា ឆ្នាំ ២០១៩ ព្រមទាំង​មានការ​ផ្សាយ​ផ្ទាល់​ផង​ដែរ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​​នឹង​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ដែល​បាន​ប្រើប្រាស់ និង​ជឿជាក់​រថយន្ត Kia កន្លង​មក ។

នៅ​ក្នុង​ពិធី​ចាប់​រង្វាន់​នេះ ​ក្រុមហ៊ុន​បាន​ចាប់​រង្វាន់​មាស​សុ​ទ្ធ ១ គីឡូក្រាម ៥ តម្លឹង ១ តម្លឹង ៥ ជី និង ១ ជី ។ ជាមួយ​គ្នា​នេះ​ដែរ សូម​អបអរសាទរ​ដល់​អតិថិជន​ដែល​មានសំណាង​ឈ្នះ​រង្វាន់​ធំ​មាស​សុទ្ធ ១ គីឡូ​ក្រាម​ពី​ក្រុមហ៊ុន​លក់​រថយន្ត Kia នោះ​គឺ​បាន​ទៅ​លើ​អតិថិជន​ដែល​មានឈ្មោះ លី ស្រី​មុំ ដែល​បាន​ជាវ​រថយន្ត​ប្រភេទ Kia Picanto ចំណែកឯ​អ្នក​ឈ្នះ​រង្វាន់​មាស​សុ​ទ្ឋ ៥ តម្លឹង បាន​ទៅ​លើ​អតិថិជន​ឈ្មោះ យី​ម សំណាង ដែល​បាន​ជាវ​រថយន្ត KIA Grand Carnival ។

សូម​បញ្ចា​ក់​ផង​ដែរ​ថា ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុមហ៊ុន​លក់​រថយន្ត Kia បាន​ធ្វើការ​ចាប់​រង្វាន់​ជូន​ដល់​​​អតិថិជន​របស់​ខ្លួន ដើម្បី​ជា​ការ​លើកទឹកចិត្ត​ក៏​ដូច​ជា​អរគុណ​សម្រាប់​ការ​គាំទ្រ​នូវ​ផលិតផល ព្រម​ទាំង​​សេវាកម្ម​នានា​របស់​ខ្លួន ។ ក្នុង​នោះ​ដែរ​ រាល់​អតិថិជន​ទាំងអស់​ដែល​មិន​មានសំណាង​ឈ្នះ​រង្វាន់​ធំ​នោះ នឹង​ទទួល​បាន​នូវ​មាស​សុទ្ធ ១ ជី ពី​ក្រុមហ៊ុន​គ្រប់​ៗ​គ្នា​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​ក៏​បាន​ជូនពរ​ឱ្យ​អតិថិជន​របស់​ខ្លូ​ន​ទាំងអស់​ទទួល​បាន​ភាព​ជោគជ័យ​គ្រប់​ភារៈកិច្ច ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​កាន់​ទូរស័ព្ទ 095 999 799 / 095 999 191
Website: www.kiamotors.com.kh
Facebook: www.facebook.com/kiamotorsKH

https://www.facebook.com/kiamotorsKH/videos/658640661268419/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ