ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វេសប្រហែស​នឹង​ការ​ធ្វើ​ទាន

4 ឆ្នាំ មុន

បរិច្ចាគ​ទាន​គឺជា​ការ​លាង​ជម្រះចិត្ត​កំណាញ់​ឱ្យ​ស្អាត​ចេញ​អស់ពី​ខន្ធ​សន្តាន និង​ឧទ្ទិស​មគ្គផល​ដល់​ញាតិ​មិត្ត​សាច់សាលោហិត​ដែល​បាន​ចែក​ឋាន​ទៅ​ផង ហើយ​បុណ្យ​កុសល​នេះ​ក៏​នឹង​ទ្រទ្រង់​យើង​ឱ្យ​បាន​សុខ​ចម្រើន​ផង​ដែរ​ ។ សូម​សប្បុរស​ទាំងឡាយ​កុំ​ធ្វេសប្រហែស កុំ​ប្រមាទ​ឱ្យ​សោះ គួរ​ខិតខំ​បំពេញ​បុណ្យ​កុសល ខំ​សន្សំ​តែ​អំពើ​ល្អ ធ្វើបុណ្យ​ដាក់​បាត្រ​ឱ្យ​បាន​ច្រើន​ដើម្បី​ឱ្យ​បានជា​ទម្លាប់ ព្រោះ​មនុស្ស​យើង…

បរិច្ចាគ​ទាន​គឺជា​ការ​លាង​ជម្រះចិត្ត​កំណាញ់​ឱ្យ​ស្អាត​ចេញ​អស់ពី​ខន្ធ​សន្តាន និង​ឧទ្ទិស​មគ្គផល​ដល់​ញាតិ​មិត្ត​សាច់សាលោហិត​ដែល​បាន​ចែក​ឋាន​ទៅ​ផង ហើយ​បុណ្យ​កុសល​នេះ​ក៏​នឹង​ទ្រទ្រង់​យើង​ឱ្យ​បាន​សុខ​ចម្រើន​ផង​ដែរ​ ។

សូម​សប្បុរស​ទាំងឡាយ​កុំ​ធ្វេសប្រហែស កុំ​ប្រមាទ​ឱ្យ​សោះ គួរ​ខិតខំ​បំពេញ​បុណ្យ​កុសល ខំ​សន្សំ​តែ​អំពើ​ល្អ ធ្វើបុណ្យ​ដាក់​បាត្រ​ឱ្យ​បាន​ច្រើន​ដើម្បី​ឱ្យ​បានជា​ទម្លាប់ ព្រោះ​មនុស្ស​យើង មានជីវិត​ប្រមាណ​ខ្លី​ណាស់ តិច​តួ​ច​ស្តួចស្តើង ឆាប់​សឹក​រេចរឹល ឆាប់​ធ្លុះធ្លាយ​ពុក​ផុយ​ណាស់ គឺ​មិន​ជាប់​មាំទាំ​យូរអង្វែង​ទេ ឯ​ជំងឺ​ក៏​ចូល​មក​ញាំញី​រាង​កាយ​ឱ្យ​រង​ទុក្ខ​ខ្លោចផ្សា​រាល់ថ្ងៃ ។ ដូច្នេះ​ការ​ធ្វើ​ទាន​ហ្នឹងហើយ​ជា​ស្បៀង​ជូន​ដំណើរ​យើង​បាន​ទៅ​ដល់​ទិស​​ដៅ​គឺ​សុគតិភព ។

មើលចុះ​បុគ្គល​ដែល​ស្លាប់​បាត់បង់​ជីវិត​ទៅ​កាន់​បរលោក​នាយ​នោះ​ពុំ​មែន​សុទ្ធតែ​ជា​អ្នក​ក្រីក្រ​ទេ អ្នកមាន​ខ្លះ​ក៏​ស្លាប់​នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដែរ វា​ជា​រឿង​យុត្តិធម៌​សម្រាប់​មនុស្ស​សត្វ​ទូទៅ មាន​ភាព​ស្មើ​ៗ​គ្នា ។ ដូច្នេះ​ជីវិត​នេះ​ត្រូវ​សេចក្តី​ទុក្ខ​ចោមរោម​គ្រប​សង្កត់​ជិះជាន់​គ្រប់ពេលវេលា ឥត​មាន​ទំនេរ​ស្រាកស្រាន្ត​សោះឡើយ ទីបំផុត​គឺ​សេចក្តីស្លាប់​នេះឯង ។

ដូ​ច្ន​វ​មាន​តែ​បុណ្យ​កុសល​ហ្នឹងហើយ​ដែល​អាច​ជួយ​ចម្លង​សង្ខារ​យើង​ឱ្យ​រួច​ពី​ការ​ញាំញី​ដោយ​សេចក្តី​ទុក្ខ ទៅ​ដាក់​ដល់ទី​សុខា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ