ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំជក់​នៅ​តែ​ជា​បញ្ហា​មួយ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ធ្ងន់ធ្ងរ

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ ផលិតផល​ថ្នាំជក់​នៅ​តែ​ជា​បញ្ហា​មួយ​ដែល​មាន​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហោ សា​រុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នា​ឱកាស​បើក​សិក្ខ​សាលា​ស្តី​ពី«​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​»…

​ខេត្តបាត់ដំបង​៖ ផលិតផល​ថ្នាំជក់​នៅ​តែ​ជា​បញ្ហា​មួយ​ដែល​មាន​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហោ សា​រុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នា​ឱកាស​បើក​សិក្ខ​សាលា​ស្តី​ពី«​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​» នៅ​ខេត្តបាត់ដំបង​កាលពី​ពេល​ថ្មី​ៗ​នេះ ។

តាម​ការ​សិក្សា​របស់​លេខាធិការដ្ឋាន​ក្របខ័ណ្ឌ អនុសញ្ញា​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់ នៃ​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ថា អត្រា​ស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ប្រមាណ ១៥.០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​ជំងឺ​នានា​ទាក់ទង​នឹង​ថ្នាំជក់ ដែល​ក្នុង​នោះ​៣៣% ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល មាន​ប្រាក់​ចំណូល​ទាប​។ ជាក់ស្តែង​ឆ្នាំ​២០១៦ ការ​ប្រើប្រាស់​ថ្នាំជក់​បណ្តាល​ឲ្យ​មានការ​ខាតបង់​ផលិតភាព​សេដ្ឋកិច្ច ដែល​គិត​ជា​ប្រាក់​ចំណូល​រហូត​ដល់​២,៧​ទ្រី​លាន​រៀល ប្រមាណ​ជា​៣% នៃ​ផលទុន​សរុប​ក្នុងស្រុក (GDP)​។ ប្រទេស​កម្ពុជា​គិត​ត្រឹម​ចុងឆ្នាំ​២០១៨ គឺ​មាន​អ្នក​ជក់​ថ្នាំ​បារី​ចំនួន​១.៦៨​លាន​នាក់ និង​ចំណាយ​ថវិកា​ក្នុង​១​ឆ្នាំ​អស់​ប្រមាណ​ជា​២០១​លាន​ដុល្លា​អា​មេ​រិ​ក​ឆ្លើ​ប​តប​នឹង​បញ្ហា​ដ៏​គ្រោះថ្នាក់​នេះ​កម្ពុជា​បាន​ដាក់​សារ​ប្រមា​ន​សុខភាព​បាន​៧៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៧ ហើយ​ឆ្នាំ​២០១៨ នេះ​កម្ពុជា​បាន​ដាក់​សារ​ព្រមាន​ចំនួន​បី​មានៈការ​ជក់បារី​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង មហារីក​ខួរក្បាល និង​រោគ​ស្បែក ។

​លោក ជា បូ​ផល ដែល​ធ្លាប់​ជក់បារី​ជា​ច្រើន​ឆ្នាំ​បាន​លើក​ឡើង​ថា ការ​ពិសារ​បារី​និង​ថ្នាំជក់​បាន​ធ្វើ​ឲ្យ​លោក​មាន​បញ្ហា​សុខភាព ជា​ពិសេស​គឺ​ថវិកា​ចំណាយ​លើ​បារី​តែ​ម្តង ។
«​ជា​បទ​ពិសោធន៍​មិនល្អ​មួយ​គឺ​ខ្ញុំ​ធ្លាប់​ជក់​ថ្នាំជក់​រាប់​ឆ្នាំ ហើយ​ចំណាយ​យ៉ាងតិច​អស់ ៦ ០០០ រៀល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ថ្នាំជក់​និង​បារី​។ លទ្ធផល​ចុង​ក្រោយ ខ្ញុំ​មាន​បញ្ហា​សួត ដែល​ខ្ញុំ​ត្រូវ​ចំណាយ​លុយ​ព្យាបាល​ជា​ច្រើន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ពិតមែន​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ជា បូ​ផល ដែល​ជា​អ្នក​រត់​ម៉ូតូ​រឺ​ម៉ក់​ខ្មែរ មក​ពី​ខេត្តកំពង់ចាម ។ លោក​បាន​បន្ត​ថា រត់​ម៉ូតូ​មួយ​ថ្ងៃ​បាន​ប្រមាណ​ជាង ៣ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ តែ​ចំណាយ​លើ​បារី​និង​ថ្នាំជក់​គឺ​អស់​ជាង ៦០០០ រៀល​ក្នុង​មួយ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​លោក​ចាត់ទុកជា​បទ​ពិសោធន៍​អាក្រក់​និង​ផ្តាំ​មិត្ត​ភ័ក្ត្រ​ឲ្យ​ឈប់​ជក់​ដូច​លោក ។

យ៉ាងណាមិញ ថ្នាក់ដឹកនាំ​ប្រទេស​បាន​នឹង​កំពុង​បំផុស​ចលនា​ក្នុង​ការ​កាត់​បន្ថយ​ថ្នាំជក់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាជន​និង​កុមារ​តូច​ៗ​ជាដើម​។ ជាក់ស្តែង ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ការ​ចូលរួម​លើកកម្ពស់ ក្នុង​ការ​ទប់ស្កាត់​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន ដែល​កើតឡើង​ពី​ផលិតផល​ថ្នាំជក់ ដែល​បច្ចុប្បន្ន​បរិស្ថាន​គ្មាន​ផ្សែង​បារី «Smoke-Free Environment» ជា​បរិបទ​មួយ​ដែល​ពិភពលោក ក៏​ដូច​ជា​តំបន់​បាន និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ទូ​ទាំង​ពិភពលោក​។

ការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​ការ​អនុវត្ត​ច្បាប់ ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ពិសេស​សេចក្តីណែនាំ ស្តី​ពី​បរិស្ថាន​គ្មាន​ផ្សែង​បារី ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ការពារ​សុខមាលភាព​របស់​ប្រជាជន ការពារ និង​ទប់ស្កាត់​ការ​រង​ផ្សែង ផលិតផល​ថ្នាំជក់ ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​សុខភាព ដល់​អ្នក​នៅ​ជុំវិញ​នឹង​បរិស្ថាន និង​កាត់​បន្ថយ​ផល​ប៉ះពាល់ ដល់​សុខភាព​សេដ្ឋកិច្ច​សង្គម និង​បរិស្ថាន ដែល​បណ្តាល​មក​ពី​ផលិតផល​ថ្នាំជក់​។

​វិធានការ​ចម្បង​ទី​២ ដែល​គណៈកម្មការ​បរិស្ថាន គ្មាន​ផ្សែង​បារី​ប្រកាន់​យក​គឺ​៖ វិធានការ​អប់រំ និង​វិធានការ​រដ្ឋបាល​។ បច្ចុប្បន្ន​យើង​បាន​និង​កំពុង​អនុវត្ត​នូវ​វិធានការ​ទី​១ គឺ វិធានការ​អប់រំ ដោយ​បាន​រៀបចំ​ជា​សិក្ខាសាលា បណ្តុះបណ្តាល ប្រជុំ ផ្សព្វផ្សាយ ប៉ាណូ និង​រៀបចំ​បោះ​សំភារៈ​ផ្សព្វផ្សាយ និង​ណែនាំ​ឲ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ទាំងអស់ យកចិត្តទុកដាក់​គោរព​អនុវត្ត​តាម​ច្បាប់​ស្តី​ពី ការ​គ្រប់គ្រង​ផលិតផល​ថ្នាំជក់ ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់ តាំងពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៥ មក​ម្ល៉េះ​។

វិធានការ​ទី​២ ដែល​នឹង​ត្រូវ​អនុវត្ត​បន្ត ជា​វិធានការ​រដ្ឋបាល គឺ​ការ​ផាកពិន័យ​ចំពោះ​បុគ្គល អ្នក​ជក់​នៅ​ទីកន្លែង​ហាមឃាត់ ម្ចាស់​អាជីវកម្ម ដែល​អនុញ្ញាត​ឲ្យ​គេ​ជក់​នៅ​ទីតាំង​របស់​ខ្លួន ការ​តាំង​លក់​ផលិតផល​ថ្នាំជក់​ខុស​ពី​ការ​កំណត់ និង​ផាកពិន័យ​រហូត​ដល់​ក្រុមហ៊ុន​បារី ដែល​នាំ​និង​លក់​ផលិតផល​ថ្នាំជក់ គ្មាន​សារ​ព្រមាន​ជា​រូបភាព ផ្សាយពាណិជ្ជកម្ម​បារី​ខុសច្បាប់​….​។ ការ​ផាកពិន័យ​អន្តរការណ៍ នឹង​ធ្វើ​តាម​ប្រកាស​អន្តរក្រសួង រវាង​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយ​ក្រុម​អធិការកិច្ច​ក្រសួងសុខាភិបាល​ផង​ដែរ​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ