ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​កុំ​យក​នាម​ព្រះ​អរិយៈ​មក​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ

4 ឆ្នាំ មុន

ការ​យក​ព្រះ​នាម​ព្រះ​អរិយបុគ្គល​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​មក​ដាក់​ឈ្មោះ​ឱ្យ​កូន មិនមែន​ទាស់​ខុស​អ្វី​ទេ តែ​អាច​នឹង​រង្កៀស​ចិត្ត​ដល់​អ្នកផង​ទាំងពួង ព្រោះ​ជា​វត្ថុ​ដែល​គេ​គោរព​បូជា និង​ក៏​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​របស់​លោក​អ្នក​ដែល​អស់​កិលេស​ហើយ​ផង ។ ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ បើ​ឪពុក​ម្តាយ​ឆ្លាត​គួរ​រើស​យកឈ្មោះ​ដែល​ផ្អែក​ទៅ​តាម​ក្បួនច្បាប់​យក​តួអក្សរ​ឬ​ព្យញ្ជនៈ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ថ្ងៃកំណើត​របស់​កូន ព្រោះ​រាល់ថ្ងៃ​កំណើត​ទាំង​៧​ថ្ងៃនេះ​សុទ្ធតែ​មាន​តួអក្សរ​សម្រាប់​ថ្ងៃ​នីមួយ​ៗ​ដូច​មាន​ផ្សាយ​វេ​ប​សាយ​កោះសន្តិភាព​រាល់ថ្ងៃ​នេះ​ស្រាប់​ ។…

ការ​យក​ព្រះ​នាម​ព្រះ​អរិយបុគ្គល​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​មក​ដាក់​ឈ្មោះ​ឱ្យ​កូន មិនមែន​ទាស់​ខុស​អ្វី​ទេ តែ​អាច​នឹង​រង្កៀស​ចិត្ត​ដល់​អ្នកផង​ទាំងពួង ព្រោះ​ជា​វត្ថុ​ដែល​គេ​គោរព​បូជា និង​ក៏​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​របស់​លោក​អ្នក​ដែល​អស់​កិលេស​ហើយ​ផង ។

ការ​ដាក់​ឈ្មោះ​ឱ្យ​កូនចៅ បើ​ឪពុក​ម្តាយ​ឆ្លាត​គួរ​រើស​យកឈ្មោះ​ដែល​ផ្អែក​ទៅ​តាម​ក្បួនច្បាប់​យក​តួអក្សរ​ឬ​ព្យញ្ជនៈ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ថ្ងៃកំណើត​របស់​កូន ព្រោះ​រាល់ថ្ងៃ​កំណើត​ទាំង​៧​ថ្ងៃនេះ​សុទ្ធតែ​មាន​តួអក្សរ​សម្រាប់​ថ្ងៃ​នីមួយ​ៗ​ដូច​មាន​ផ្សាយ​វេ​ប​សាយ​កោះសន្តិភាព​រាល់ថ្ងៃ​នេះ​ស្រាប់​ ។

បើជា​ការ​ល្អ​គួរ​ដាក់​ឈ្មោះ​ឱ្យ​បាន​សមគួរ គឺ​សមគួរ​ដល់​រាង​កាយ សមគួរ​ដល់​រូប​សម្ផស្ស សមគួរ​ដល់​ពណ៌​សម្បុរ​ជាដើម​។ បើ​អាច​មិន​គួរ​យក​ព្រះ​នាម​ព្រះ​អរិយៈ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​ឡើយ មិន​ទាស់​ខុស​អ្វី​ទេ តែ​អាច​នឹង​រង្កៀស​ចិត្ត​ដល់​អ្នកផង​ទាំងពួង ព្រោះ​ជា​វត្ថុ​គួរ​ជាទី​គោរព​បូជា​នៃ​ម​ហាជន​ទូទៅ ។

សេចក្តី​នេះ​ដូច​នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា មាន​សម្តែង​រឿង​ព្រានសន្ទូច​ម្នាក់​ឈ្មោះ​អរិយៈ ថ្ងៃមួយ​ព្រាន​នោះ​បាន​ទៅ​ស្ទូចត្រី ក៏​បាន​ជួប​ព្រះ​សាស្តា មាន​ភិក្ខុសង្ឃ​ជា​បរិវារ​កំពុង​ត្រាច់ចរ​បិណ្ឌបាត​នា​ស្រុក​មួយ​នៅ​ខាងជើង​ក្រុង​សាវត្ថី ។ ពេល​ឃើញ​ព្រះ​បរមគ្រូ ព្រាន​នោះ​បាន​ដាក់​ដងសន្ទូច​ចុះ​ហើយ​ឈរ​ទ្រឹង​មួយ​កន្លែង​។

ព្រះ​អង្គ​ស្តេច​ទ្រង់​យាង​ទៅ​ឈរ​នៅ​ក្បែរ​ព្រាន​នោះ ហើយ​ត្រាស់​សួរ​ព្រះ​ថេរៈ​ទាំងឡាយ មាន​ព្រះ​សារីបុត្រ​ជាដើម​ថា អ្នក​ឈ្មោះ​អ្វី ? ព្រះ​ថេរៈ​ក៏​ក្រាបទូល​នាម​រៀង​ៗ​ខ្លួន​ថា ខ្ញុំម្ចាស់​ឈ្មោះ សារីបុត្រ ខ្ញុំម្ចាស់​ឈ្មោះ​មោគ្គល្លាន ។ ព្រានសន្ទូច​គិត​ថា ព្រះ​សាស្តា​សួរ​ឈ្មោះ​សាវក​ទាំងឡាយ​ហើយនឹង​សួរ​ឈ្មោះ​អញ​ទៀត​មិន​ខាន ។

ព្រះ​ភគវា​ទ្រង់​ជ្រាប​ចិត្តព្រាន​ហើយ​ក៏​សួរ​ថា នែ​ឧបាសក​អ្នកឯង​ឈ្មោះ​អ្វី ? បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ឈ្មោះ​អរិយៈ ខណៈនោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ឧបាសក ជន​ដែល​សម្លាប់សត្វ​ទាំងឡាយ មិន​គួរ​ឈ្មោះ​ថា​អរិយៈ​ទេ ព្រោះ​ព្រះ​អរិយៈ​ទាំងឡាយ លោក​មិន​ដែល​បៀតបៀន​សត្វ​ឡើយ ហើយ​ត្រាស់​សម្តែង​គាថា​ជា​សម្រាយ​យ៉ាងនេះ​ថា ៖

អ្នក​បៀតបៀន​ពួក​សត្វ អ្នក​សម្លាប់សត្វ​មិន​គួរ​ឈ្មោះ​ថា អរិយៈ​ទេ​។ បណ្ឌិត​ហៅ​អរិយៈ​ដោយ​ចំពោះតែ​បុគ្គល​ណា​ដែល​មិន​បៀតបៀន​សត្វ មិន​សម្លាប់សត្វ មិន​ធ្វើ​ឱ្យ​សត្វ​រង​ទុក្ខវេទនា​។ លុះ​ចប់​ធម៌​ទេសនា​ហើយ ព្រានសន្ទូច ក៏​បាន​សម្រេច​ធម៌​ជាន់ខ្ពស់​ឈ្មោះ​សោតា​ក្នុង​ពេល​នោះ ហើយ​ក៏​បោះបង់​ការ​សម្លាប់សត្វ​ចាប់ពី​ពេល​នោះ​ទៅ​ហោង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ