ផែនការ​លុយ​មុន​ពេល​មានកូន


ការ​ចាប់ផ្តើម​គ្រួសារ គឺជា​រឿង​រំភើប​មួយ​សម្រាប់​មនុស្ស​ជា​ច្រើន​មិន​ថា ប្រុស ឬ​ស្រី ប៉ុន្តែ​វា​ក៏​ជា​ជំហាន​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​ដែរ ។ រឿង​លុយកាក់​នឹង​មានការ​ផ្លាស់​ប្តូរ​ពេល​ដែល​អ្នក​ចាប់ផ្តើម​មានកូន ព្រោះ​អ្នក​ត្រូវ​តែ​ចំណាយ​ច្រើន​ជាង​មុន ដោយ​ជៀស​មុន​ផុត​ឡើយ ។

កត្តា​ដែល​សំខាន់ គឺ​ផ្តោត​ស្មារតី​លើ​ការ​រៀបចំ​ហិរញ្ញវត្ថុ​ខ្លួន ដើម្បី​កូន​ៗ​ជា​មុន​ឲ្យ​បាន​រៀបរយ ។ ខាងក្រោម​នេះ គឺជា​សកម្មភាព​ទាក់ទិន​នឹង​លុយ​ដែល​អ្នក​គួរតែ​ធ្វើ​មុន​ពេល​មានកូន​ដំបូង ៖

១. បង្កើន​តារាង​ចំណូល និង​ចំណាយ​ថ្មី

អ្នក​ប្រហែលជា​បាន​គ្រោងទុក​រាល់​ចំណូល និង​ចំណាយ​រួចរាល់​ហើយ ប៉ុន្តែ​អ្នក​ត្រូវ​តែ​កែសម្រួល​វា ដើម្បី​សម្រប​តាម​ស្ថាន​ការ​ថ្មី ។ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា គោលដៅ និង​ការ​ចាយវាយ​នឹង​ផ្លាស់​ប្តូរ​ទេ ពេល​ដែល​អ្នក​មានកូន​ដំបូង ? ប្រសិនបើ​ចម្លើយ គឺ​ផ្លាស់​ប្តូរ​នោះ​អ្នក​ត្រូវ​តែ​ពិចារណា​លើ​ការ​ចាយវាយ​សា​ជា​ថ្មី ថា អ្នក​នឹង​កាត់​បន្ថយ​ការ​ចាយវាយ​លើ​ផ្នែក​ណាមួយ ឬ​កាត់​បន្ថយ​ប្រាក់​សន្សំ​ជាដើម ។

កត្តា​មួយទៀត​ដែល​សំខាន់ គឺ​អ្នក​ត្រូវ​តែ​គិត​ទុក​ឲ្យ​ហើយពី​ថ្លៃ​ចំណាយ​លើ​ពេទ្យ​សម្រាប់​ការ​សម្រាលកូន និង​ការ​ត្រួតពិនិត្យ​សុខភាព​បន្ទាប់​ពី​ការ​សម្រាល​ជាដើម ។ បើសិនជា​អាច​អ្នក​ក៏​គួរតែ​រៀបចំ​ថវិកា​ទុក​សម្រាប់​ស្ថាន​ការ​ដែល​គិត​មិន​ដល់​ដូច​ជា វេជ្ជបណ្ឌិត​តម្រូវ​ឲ្យ​មានការ​វះកាត់​ពេល​សម្រាល​ជាដើម ។

២. រៀបចំ​ការ​សុំ​សម្រាក ដើម្បី​សម្រាលកូន

ការ​មានកូន​ប្រាកដជា ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​គ្រួសារ ហើយ​ប្រសិនបើ​ភាគី​ខាង​ភរិយា​ជា​ស្ត្រី​កំពុងធ្វើការ​ដែរ ។ កន្លែងធ្វើការ​ភាគច្រើន​អនុញ្ញាត​ឲ្យ​មានការ​សម្រាក​បី​ខែ​សម្រាប់​ស្ត្រី​ជា​ម្តាយ និង​មានការ​បើកប្រាក់​បៀវត្សរ៍​ឲ្យ​ធម្មតា ។ ប៉ុន្តែ​ប្រសិនបើ​ភរិយា​ធ្វើការ​នៅ​កន្លែង​ដែល​មិន​មាន​គោលការណ៍​នេះ ឬ​ប្រកប​អាជីវកម្ម​ខ្លួនឯង​នោះ​អ្នក​ត្រូវ​តែ​ពិភាក្សា​គ្នា​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​មើលឃើញ​ប្រាក់​ចំណូល​របស់​ខ្លួន​ត្រូវ​បាន​កាត់​បន្ថយ​ខ្លាំង ។

៣. ទុក​លុយ​សម្រាប់​ពេល​មាន​អាសន្ន

ការ​មានកូន​ត្រូវ​បង្ខំ​ឲ្យ​ឪពុក​ម្តាយ​ចំណាយ​ថវិកា​ជា​ច្រើន​ដូច​ជា លើ​អាហារ សម្លៀក​បំពាក់ ខោ​ទឹកនោម សម្ភារ​ទារក និង​សេវាកម្ម​មើលថែ​កុមារ​ជាដើម ។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ភ្លេច​ពី​ស្ថាន​ការ​ដែល​អ្នក​គិត​មិន​ដល់​ទេ ឧទាហរណ៍​ដូច​ជា កូន​អ្នក​ស្រាប់តែ​មាន​ជំងឺ​ដែល​តម្រូវ​ឲ្យ​មានការ​ចំណាយ​ច្រើន​ជាដើម ។

ដោយហេតុ​ដូចនេះ​ឪពុក​ម្តាយ​ថ្មី​ៗ​គួរតែ​រៀបចំ​លុយ​សម្រាប់​គ្រា​មាន​អាសន្ន​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ជៀសវាង​បញ្ហា​នៅ​ថ្ងៃ​មុខ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ