ចាញ់​បារមី​ស្រី​ស្អាត


កន្លង​មកនេះ​…​បារមី​ស្រី​ស្អាត​បាន​លេប​ត្របាក់​…​បាន​ធ្វើទុក្ខបុកម្នេញ មន្ត្រីរាជការ​…​ថ្នាក់ខ្ពស់​ក៏​មាន​…​ថ្នាក់ទាប​ក៏​មាន​…​ឱ្យ​បាត់បង់​អស់​កិត្តិយស​ខ្លះ​ធ្លាក់បុណ្យ​ធ្លាក់​សក្តិ​…​ធ្លាក់​មុខ​តំណែង​…​មិន​ធ្លាក់​ស្ងាត់​ៗ​ដូច​ស៊ី​មាន់ចង​មុង​ទេ​…​គឺ​ល្បីល្បាញ​ពេញ​អាកាស​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ដ៏​សម័យ​ទំនើប​នេះ ។

ឥទ្ធិពល​នៃ​ពិស​កំណាច​ស្រី​ស្អាត​…​បាន​ក្លាយជា​គំរូ​សម្រាប់​គំរាម​ដល់​តា​តា​ទាំងឡាយ​…​ដែល​ធ្លាប់តែ​ឈ្លក់​វង្វេង​ជាមួយ​សម្រស់​សាច់​សខ្ចី​…​និងសាច់​ខ្មៅ​រលោង​ស្រិល​…​ហាក់ដូច«​ដកថយ​» បង្អង់​ល្បឿន​ស្នេហ៍​បណ្តើរ​ៗហើយ ។

ជា​ពិសេស​មន្ត្រី​ដែល​កំពុង​កាន់​កន្លែង​ខ្លាញ់​…​សម្បូរ​ទៅ​ដោយ​ខ្លាញ់​…​ងាក​បាន ក្រឡេក​បាន​ស្រី​ស្អាត​តាម​បំណង​…​គួរ​រក​វិធី «​ដកថយ​» តាម​ក្បួន​យុទ្ធសាស្ត្រ​ឱ្យទាន់​ពេល​…​បើ​ពុំ​ដូច្នោះ​ទេ​…​បារមី​ស្រី​ស្អាត​តាម​លង​…​តាម​វាយប្រហារ​…​ដូច​ស្រមោល​អន្ទោលតាមប្រាណ ថ្ងៃ​ណាមួយ ។

អ្នកមាន​អំណាច​តូច​ធំ​ទាំងឡាយ​…ពី​ពេល​នេះ​ទៅ​…​ប្រសិនបើ​បារមី​ស្រី​ស្អាតតាម​លង តាម​កាច់​ប្រាកដជា​ចៀស​មិនផុត​ពី​ធ្លាក់បុណ្យ​ឡើយ ។ ប៉ុន្តែ​ប្រសិនបើមិន​អី​ទេ​…​ចាត់ទុកជា​មហា​សំណាង ឬចាត់​ទុក​ថា​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​…​មានសំណាង​តែ​មួយ​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ