ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំមានការបារម្ភចំពោះ​សាច់ជ្រូក ធម្មតានោះអី…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រុម​អ្នកជំនាញបាន​បញ្ជាក់​ នៅ​ថ្ងៃ​ទី​១១​ កក្កដា​ នេះ​ថា​ ការ​បរិភោគ​សាច់​ជ្រូក​ធម្មតា​មិន​មាន​ប៉ះពាល់​ដល់​សុខភាព ​ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​សំដែង​ការ​ព្រួយបារម្ភ​ខ្លាំង​បំផុត ​ពី​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រ្វិក ដែលកំពុង​សម្លាប់​ជ្រូក​រាប់​ពាន់​ក្បាល​នៅ​កម្ពុជានា​ពេល​ថ្មី​ៗ​នេះ​…

រាជធានី​ភ្នំពេញ ​៖ ​ក្រុម​អ្នកជំនាញបាន​បញ្ជាក់​ នៅ​ថ្ងៃ​ទី​១១​ កក្កដា​ នេះ​ថា​ ការ​បរិភោគ​សាច់​ជ្រូក​ធម្មតា​មិន​មាន​ប៉ះពាល់​ដល់​សុខភាព ​ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​សំដែង​ការ​ព្រួយបារម្ភ​ខ្លាំង​បំផុត ​ពី​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រ្វិក ដែលកំពុង​សម្លាប់​ជ្រូក​រាប់​ពាន់​ក្បាល​នៅ​កម្ពុជានា​ពេល​ថ្មី​ៗ​នេះ​ ។

មន្ត្រី​រដ្ឋាភិបាល​បាន​ចាត់វិធានការ​យ៉ាង​រឹង​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃជំងឺ​នេះ​ ដែល​អាច​សម្លាប់​ជ្រូក​កសិករ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ ។​ ហើយ​បាន​ហាមឃាត់​ដាច់ខាត​ចំពោះ​ការ​នាំ​ចូល​និង​ចល័ត​សត្វ​ជ្រូក​ពី​តំបន់​មាន​ជំងឺ​ទៅ​កាន់​កន្លែង​ផ្សេង​ៗ​ទៀត ​និង​ហាម​ការ​ឃាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិន​ខាង​មក​ក្នុង​ប្រទេស​កម្ពុជា ។

លោក​នូ វ​នី​កា​ ប្រធាន​នាយកដ្ឋាន​សត្វ​និង​សុខភាព​ មក​ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​បញ្ជាក់​ថា ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ក ​បង្ក​ឡើង​ពី​ប្រភេទ​វីរុស ហើយ​វា​មិន​ឆ្លង​ទៅ​មនុស្ស​នោះ​ទេ​។ ​ជ្រូក​ដែល​សង្ស័យ​ថា​មាន​ជម្ងឺ​និង​ជ្រូក​ដែល​ងាប់​ដឹក​ន​ទៅ​កាន់​ទីផ្សារ​នា​ន​នោះ​ទេ​។ លោក​បន្ត​ថា​ជ្រូក​ដែល​ងាប់​ត្រូវ​ដុត​កម្ទិច​ចោល​និង​កប់​ចោល​មិន​ត្រូវ​យក​សាច់​មក​បរិភោគ​ទេ​ទោះ​មិន​ឆ្លង​ដល់​មនុស្ស​តែ​មិន​ត្រូវ​ប៉ះពាល់​សាច់​និង​ផលិតផល​ពី​ជ្រូក​មាន​ជម្ងឺ​ទាំងនោះ​ទេ​។​បើកប់​ត្រូវ​កប់​ជម្រៅ​២​ម៉ែត្រ ដុត​ជា​ការ​ល្អ​ព្រោះ​នៅ​សីតុណ្ហភាព​៧០​អង្សា​សេ រយៈពេល​៣០​នាទី​ងាប់​មេរោគ​អស់ហើយ​សូ​ម្បី​តែ​សាច់​ជ្រូក​នៅ​តប់​ផ្ទុះ​ជម្ងឺ​ក៍​ត្រូវ​បាន​ប្រមូល​មក​ដុត​ចោល​ដែរ​ ។

លោក​តាន់ ផា​ន់​ណា​រ៉ា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយក​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​បាន​ថ្លែង​ថា​លោក​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​ខាងលើ​ថា​”​ជម្ងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​មិន​ឆ្លង​ដល់​មនុស្ស​ទេ​។​តែ​ឆ្លង​ពី​សត្វ​ជ្រូក​មួយ​ទៅ​ជ្រូក​មួយទៀត​មាន​កម្រិត​ខ្ពស់​និង​បណ្តាល​ឲ្យ​ងាយ​មួយ​ភាគរយ​។ លោក​តាន់ ផា​ន់​ណា​រ៉ា​បញ្ជាក់​ថា​មនុស្ស​មាន​រ៉េ​សិប​តឺ​(Receptor)​មិន​ចាប់​យក​ជម្ងឺ​នេះ​(AFF)​នេះ​ទេ​។​កាលណា​វា​ចូល​ក្នុង​ខ្លួន​មនុស្ស​អាច​ងាប់​ឬ​ចេញ​មក​វិញ តែ​ជម្ងឺ​នេះ​កើត​មាន​តែ​លើកសត្វ​ជ្រូក​ប៉ុណ្ណោះ​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​លោក​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​សន្និសីទ​នេះ​ដើម្បី​ឆ្លើយ​តប​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ថា​ជម្ងឺ​នេះ​អាច​ឆ្លង​មក​ដល់​មនុស្ស​ខណៈ​ពេល​បញ្ហា​ផ្ទុះ​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​កម្ពុជា​។ លោក​ផៃ ស៊ី​ផា​ន​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​កំពុង​ចាត់វិធានការ​និង​ការ​គ្រប់គ្រង​ស្ថានភាព​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជម្ងឺ​នេះ​យ៉ាង​តឹង​រឹង​បង្កើត​គណៈ​កម្មការ​ចុះ​ទៅ​ដល់ទី​តាំង​ដែល​ផ្ទុះ​ជម្ងឺ​និង​សង្ស័យ​មាន​ជម្ងឺ​នេះ​ផង​ដែរ​។ (សម្រួលដោយ៖ ស្រីណា​)