ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ច្បាស់​ហើយ​ថ្ងៃ​ដែល Huawei ដាក់​បង្ហាញ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ខ្លួន

4 ឆ្នាំ មុន

ក្រុមហ៊ុន Huawei នឹង​រៀបចំ​សន្និសីទ​អភិវឌ្ឍន៍​សកល (Global Developers Conference) ដ៏​ធំ​បំផុត​របស់​ខ្លួន​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​ទី​៩ សីហា ខាង​មុខ​នេះ ហើយ​វា​ហាក់ដូចជា​ក្រុមហ៊ុន​នឹង​ប្រើប្រាស់​វេទិកា​នេះ​ដើម្បី​ប្រកាស​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ខ្លួន…

ក្រុមហ៊ុន Huawei នឹង​រៀបចំ​សន្និសីទ​អភិវឌ្ឍន៍​សកល (Global Developers Conference) ដ៏​ធំ​បំផុត​របស់​ខ្លួន​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​ទី​៩ សីហា ខាង​មុខ​នេះ ហើយ​វា​ហាក់ដូចជា​ក្រុមហ៊ុន​នឹង​ប្រើប្រាស់​វេទិកា​នេះ​ដើម្បី​ប្រកាស​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ខ្លួន HongMeng ។ ព័ត៌មាន​នេះ​បាន​មក​ពី​គេហទំព័រ ifeng.com របស់​ប្រទេស​ចិន​ដែល​វា​ហាក់ដូចជា​ប្រាកដ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​នឹង​បានឃើញ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ។

ព័ត៌មាន​នេះ​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​នោះ​ទេ​នៅ​ពេល​ដែល​ប្រធាន​ផ្នែក​អាជីវកម្ម​អ្នក​ប្រើប្រាស់​របស់​ក្រុមហ៊ុន​លោក Richard Yu បាន​លើក​ឡើង​នៅ​លើ CNBC កាលពី​ខែឧសភា​កន្លង​មកនេះ​ថា ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​អាច​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដោយ​ដាក់ចុះ​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ ។

សន្និសីទ​អ្នក​អភិវឌ្ឍន៍​សកល​របស់​ក្រុមហ៊ុន Huawei គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​យក្ស​ទូរស័ព្ទ​ទំនើប​របស់​ចិន​ជា​ពិសេស​នៅ​ឆ្នាំ​នេះ ដោយ​មាន​ដៃគូ​ជាង ១៥០០ និង​អ្នក​អភិវឌ្ឍន៍​ពិភពលោក​ចំនួន ៥០០០ នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូលរួម​ព្រឹត្តិការណ៍​នេះ ។

ខណៈ​ពេល​ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ​ពេល​នេះ​វា​ពិសេស​ដោយសារ​តែ​ទំហំ​របស់​វា​ក៏​ដូច​ជា​ការ​បង្កើន​ការ​យកចិត្តទុកដាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូ​ទាំង​ពិភពលោក​លើ​ក្រុមហ៊ុន Huawei ។

ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ក្រុមហ៊ុន Huawei មិន​ត្រឹមតែ​បង្កើត​ឡើង​ដើម្បី​ដំណើរការ​លើ​ស្មា​ត​ហ្វូ​ន​ប៉ុណ្ណោះ​ទេ ។ យោង​តាម​លោក Richard Yu ឱ្យ​ដឹង​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​គឺ​បើកចំហ​សម្រាប់​ទូរស័ព្ទ​ចល័ត​, ថេ​ប្លេ​ត កុំព្យូទ័រ​, TVs, រថយន្ដ និង​ឧបករណ៍​ពាក់​ឆ្លាត​វៃ ហើយ​វា​នឹង​អាច​ប្រើ​បាន​ជាមួយនឹង​កម្មវិធី និង​គេហទំព័រ​ទាំងអស់​របស់ Android ។

សូម​បញ្ជាក់​ផង​ដែរ​ថា សន្និសីទ​អ្នក​អភិវឌ្ឍន៍​សកល​របស់​ក្រុមហ៊ុន Huawei នឹង​ត្រូវ​ប្រារព្ធធ្វើ​ឡើង​នៅ Songshan Lake ខេត្ត Dongguan ចាប់ពី​ថ្ងៃ​ទី ៩ ដល់ ១១ ខែសីហា ឆ្នាំ ២០១៩ ៕

ប្រភព​៖ gizmochina , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ