ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនដែលយកប្រាក់ដុល្លារច្រើនសន្ធឹក​មក​ខ្មែរ…បញ្ជូន​ទៅ​តុលាការ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១១ កក្កដា កម្លាំង​សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនជាតិ​ចិន​៣នាក់​ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី​នាំ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់ ។ គួ​របញ្ជាក់​ថា…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១១ កក្កដា កម្លាំង​សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនជាតិ​ចិន​៣នាក់​ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី​នាំ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់ ។

គួ​របញ្ជាក់​ថា នគរបាល​អន្ដោប្រវេសន៍​ប៉ុស្ដិ៍​ច្រក​ទ្វារ​ប្រ​លាន​យន្តហោះ​អន្ដរជាតិ​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​នាក់ ក្រោយ​ពី​ពួក​គេ​បាន​នាំ​លុយ​ចូល​មក​ប្រទេស​កម្ពុជា​នូវ​ទឹកប្រាក់​៩០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ ។ ជនជាតិ​ចិន​៣ នាក់​នោះ​១-​ឈ្មោះ Huang Can​ming ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ២-​ឈ្មោះ Yang Yongwei ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ពួក​គេ​ធ្វើ​ដំណើរ​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន មក​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ តាម​ជើង​យន្ដហោះ​លេខ LQ 971 និង ៣-​ឈ្មោះ Zizheng Zheng ភេទ​ប្រុស អាយុ​៣២ ឆ្នាំ (​ជា​អ្នក​ចាំ​ទទួល​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​) ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​ធ្វើការ​ត្រួតពិនិត្យ និង​បាន​រក​ឃើញ​ក្រដាសប្រាក់​ដែល​ជនសង្ស័យ​ដាក់​ក្នុង​កាបូប​យួរដៃ​ចំនួន​៣ ដែល​មាន​ទឹកប្រាក់​សរុប​៩០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​អ្នកដំណើរ​មិន​បាន​ប្រកាស ឬ​បំពេញ​ឯកសារ​ជូនដំណឹង​ដល់​មន្ដ្រី​គយ និង​រដ្ឋាករ លើ​នោះ​ទេ ។ ការ​នាំ​ចូល​ក្រដាសប្រាក់​ទាំងនេះ​ មាន​ចំនួន​ច្រើន មិន​មាន​ប្រភព​ច្បាស់លាស់ និង​មិន​បង្ហាញ​ពី​គោលដៅ​ច្បាស់លាស់​របស់​ប្រាក់ ទើប​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ សម្រេច​ឃាត់ខ្លួន​មនុស្ស និង​ប្រាក់​ដុល្លារ​នោះ​តែ​ម្ដង​ទៅ ។

​រយៈពេល​៣​ថ្ងៃនេះ​ មន្ត្រី​គយ និង​រដ្ឋាករ បាន​បង្ក្រាប​បទល្មើស​នាំ​លុយ​ដុល្លារ​ល្មើស ច្បាប់ ចូល​បាន​២ ករណី​ហើយ គឺ​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩ បង្ក្រាប​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ចាប់ខ្លួន​ជនជាតិ​កូរ៉េ​ខាងត្បូង​២​នាក់ និង រឹបអូស​យក​ប្រាក់​ដុល្លារ បាន​ជាង​២ លាន​ដុល្លារ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែកក្កដា ចាប់ខ្លួន​ជនជាតិ​ចិន​នាក់​ទៀត និង រឹបអូស​ប្រាក់​៩០​មុ​ឺ​ន​ដុល្លារ​ផង​ដែរ ។

ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ដំណាក់​អយ្យការ​ធ្វើការ​សាកសួរ ចំណែក​ប្រាក់​ដុល្លារ​មិន​ច្បាស់លាស់​នោះ និង​ត្រៀប​នាំ​យក​ទៅ​ដាក់​ចូល​ធនាគារជាតិ​ដូច​សព្វដង ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ