ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​យេ​ន​ជប៉ុន​ឡើងថ្លៃ​ធៀប​ជាមួយ​ប្រាក់​រៀល !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារជាតិ​បានឱ្យ​ដឹង​ថា ប្រាក់​យេ​ន​ជប៉ុន​ថ្ងៃនេះ​ឡើងថ្លៃ​បន្តិច​ធៀប​ជាមួយ​ប្រាក់​រៀល គឺ ១០០ យេ​ន​ជប៉ុន ទិញ​ចូល ៣៧៦៨ រៀល…

រាជធានីភ្នំពេញ ៖ ធនាគារជាតិ​បានឱ្យ​ដឹង​ថា ប្រាក់​យេ​ន​ជប៉ុន​ថ្ងៃនេះ​ឡើងថ្លៃ​បន្តិច​ធៀប​ជាមួយ​ប្រាក់​រៀល គឺ ១០០ យេ​ន​ជប៉ុន ទិញ​ចូល ៣៧៦៨ រៀល លក់​ចេញ ៣៨០៦ រៀល ដែល​កាលពី​ម្សិលមិញ​ទិញ​ចូល ៣៧៤២ រៀល លក់​ចេញ ៣៧៧៩ រៀល ។

ថ្ងៃនេះ​ផង​ដែរ​ធនាគារជាតិ​បានឱ្យ​ដឹង​ថា អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​បណ្តា​ប្រទេស​ផ្សេង​ៗ​ជាមួយ​ប្រាក់ រៀល​រួម​មាន ៖ ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៨៣៨ រៀល លក់​ចេញ ២៨៦៦ រៀល​, ១ ហ្វ្រ​ង់​ស្វី​ស ទិញ​ចូល ៤១៣០ រៀល លក់​ចេញ ៤១៧១ រៀល​, ១ យ៉​ន់​ចិន ទិញ​ចូល ៥៩៣ រៀល លក់​ចេញ ៥៩៩ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៥៩២ រៀល លក់​ចេញ ៤៦៣៨ រៀល​, ១ ដុល្លារ​ហុងកុង ទិញ​ចូល ៥២២ រៀល លក់​ចេញ ៥២៧ រៀល​, ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៧ រៀល លក់​ចេញ ៣៥០ រៀល​, ១ រីង​ហ្គី​ត​ម៉ា​ឡេ​ស៊ី ទិញ​ចូល ៩៨៨ រៀល លក់​ចេញ ៩៩៨ រៀល​, ១ ដុល្លារ​សិង្ហ​បុរី ទិញ​ចូល ៣០០៤ រៀល លក់​ចេញ ៣០៣៤ រៀល និង ១ បាត​ថៃ ទិញ​ចូល ១៣២ រៀល លក់​ចេញ ១៣៤ រៀល ។

ប្រភព​ពី លី ហ៊ួ​រ ក៏​បានឱ្យ​ដឹង​ដែរ​ថា​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​រៀល​សម្រាប់​ថ្ងៃនេះ គឺ ១ ដុល្លារ​ទិញ​ចូល ៤០៧៥ រៀល លក់​ចេញ ៤០៨៥ រៀល ដោយឡែក​មាស​គី​ឡួ ១ តម្លឹង ទិញ​ចូល ១៦៨០ ដុល្លារ​អា​មេ​រិ​ក លក់​ចេញ ១៦៩៥ ដុល្លារ​អា​មេ​រិ​ក ៕ (កែសម្រួលដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ