ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក EDC ប្រកាស​ចាត់វិធានការ​ចំពោះ​​មន្ត្រី​អគ្គិសនី​យក​លុយ​ថ្លៃ​សេវា​ពី​ប្រជា​ពល​រដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​អគ្គិសនី​កម្ពុជា (EDC) លោក កែវ រតនៈ បាន​បញ្ជាក់​ថា លោក នឹង​ចាត់វិធានការ​ចំពោះ​មន្ត្រី​អគ្គិសនី​ណា​ដែល​យក​លុយ​ថ្លៃ​សេវា​ពី​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​ច្បាប់​។…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​អគ្គិសនី​កម្ពុជា (EDC) លោក កែវ រតនៈ បាន​បញ្ជាក់​ថា លោក នឹង​ចាត់វិធានការ​ចំពោះ​មន្ត្រី​អគ្គិសនី​ណា​ដែល​យក​លុយ​ថ្លៃ​សេវា​ពី​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​ច្បាប់​។

ការ​បញ្ជាក់​របស់​លោក កែវ រតនៈ បន្ទាប់​ពី​ចោទសួរ​ពី​សំណាក់ លោក ម៉​ម ប៊ុ​ន​នាង សមាជិក​ព្រឹទ្ធសភា​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ក្រោម​អធិបតីភាព​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ពាក់ព័ន្ធ​នឹង​សេ​វាត​ភ្ជាប់​ភ្លើង​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​-​រាជធានី​មួយ​ចំនួន​មាន​សេវា​បី​ករណី គឺ​រហ័ស មធ្យម និង​យឺត​។

លោក កែវ រតនៈ បាន​បញ្ជាក់​ថា «​ចំពោះ​សេវា​ពី ឬ​បី​តង់ ឬ VIP នោះ​គ្មាន​ទេ យើងខ្ញុំ​សូម​បញ្ជាក់​ថា គឺ​អំពើ​ខុសច្បាប់​។ នៅ​ក្នុង​បញ្ញា​ត្តិ​របស់​អាជ្ញាធរ​អគ្គិសនី​បាន​ចែង​ថា គ្មាន​ការ​បែងចែក រើសអើង អ្នក​ណា​បង់លុយ​មុន ឬ​មាន​សេវា VIP នោះ​ទេ ។ ប៉ុន្តែ​មាន​កិច្ចការ​មួយ​ចំនួន​ដែល​កត់សម្គាល់​ក្នុង​ការ​ប្រតិបត្តិ​នោះ គឺ​ប្រសិនបើ​មានគ្រួសារ មាន​បុណ្យសព រៀប​ការកូន​នោះ អគ្គិសនី​តែងតែ​ផ្គត់ផ្គង់​ប្រើប្រាស់ ដោយ​ទុក​អ្នក​ដទៃ​សិន​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក​កែវ រតនៈ ក៏​បាន​លើក​ឡើង​ថា កន្លង​មក មាន​ប្រជាពលរដ្ឋ​ខ្លះ​ធ្វើ​ខុន​ដូ ឬ​ហាង ផ្ទះ​មួយ​ជា​ច្រើន​ឆ្នាំ តែ​ក្រោយមក​មក​សុំ​ភ្ជាប់​ភ្លើង​ដោយ​សុំ​ការ​ប្រញាប់​ដែរ ផ្ទុយ​ពី​បទបញ្ញត្តិ​របស់ EDC បាន​ចែង​ថា អតិថិជន​ធន់​តូច​ចាប់ពី​៦០​អំពែ​ចុះ​ក្រោម ទុក​ពេល​ឲ្យ​អគ្គិសនី​២​ស​ប្តា​ហ៍​ដើម្បី​ឆ្លើយ​តប ប្រសិនបើ EDC មិន​ឆ្លើយ​តប​ក្នុង​រយៈ​២​ស​ប្តា​ហ៍ គឺ​ខុស​។ ប៉ុន្តែ​ភាគច្រើន​អ្នក​ដែល​ដាក់​ពាក្យ​នោះ​ចង់​ដាក់​ភ្លាម យក​ភ្លាម ដែល​បង្កើត​ឲ្យ​មាន​បញ្ហា​មិន​ចេះ​ចប់​។

លោក​អគ្គនាយក EDC ក៏​បាន​គូសបញ្ជាក់​ថា «​យើងខ្ញុំ​សូម​បញ្ជាក់ និង​ធានា​ជូន​អង្គប្រជុំ​ព្រឹទ្ធសភា​ក៏​ដូច​ជា ប្រជាពលរដ្ឋ​ជ្រាប​ថា ប្រសិនបើ​នៅ​ក្នុង​ថ្ងៃ ឬ​ក៏​ពេលវេលា​ណា​ដែល EDC ប្រតិបត្តិ​ធ្វើ​មិន​បាន គឺ​យើង​ខ្ញុំ​សុំ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​»​។ ជាមួយ​គ្នា​នោះ​ដែរ លោក កែវ រតនៈ ក៏​បាន​ឲ្យ​ដឹង​ថា តាម​ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អំពើ​ពុក​រលួយ​រួច​មក ស្តី​ពី​ដៃគូ​កំចាត់​អំពើ​ពុក​រលួយ​។

លោក​បញ្ជាក់​ថា «​អីចឹង បើ​មាន​មន្ត្រី EDC ណា​ធ្វើ​ខុស យើង​ដាក់​ពិន័យ ដេញ​ចោល ឬ​ដាក់ទោស​តាម​វិធាន​រដ្ឋបាល​ផ្ទៃក្នុង ហើយ​បុគ្គល​នោះ​នឹង​ប្រឈម​ជាមួយ​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​។ អីចឹង​យើងខ្ញុំ​សូម​ដាក់​ឆន្ទៈ​មាំ​ណាស់​ក្នុង​ការ​ចាត់វិធានការ អី​ុ​ចឹ​ង បើ​អ្នកតំណាង​រាស្ត្រ​ដែល​ធ្វើការ​ជាមួយ​រាស្ត្រ មាន​បញ្ហា​នេះ​សូម​ប្តឹង​មក​យើងខ្ញុំ​»​។

លោក​បន្ត​ថា ការ​ប្តឹង​នោះ​មិន​ចាំបាច់​ស​សេរ​អ្វី​ច្រើន​ទេ គឺ​ដាក់​មួយ​ម៉ាត់​ថា «​បុគ្គលិក EDC មានឈ្មោះ​នៅ​លើ​អាវ​នេះ​…» ដាក់​មក​លើ​ហ្វេ​ស​ប៊ុ​ក EDC នោះ នឹង​ចាត់វិធានការ​ទៅ​ភ្លាម ។ ជាមួយ​គ្នា​នោះ លោក កែវ រតនៈ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​តំបន់​ជនបទ​មាន​ភ្លើង​ប្រើប្រាស់​ជិត​៨៣​ភាគរយ​ហើយ ដូច្នេះ​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ថា ជា​ប្រទេស​មួយ​ដែល​អត្រា​អគ្គិសនី​ប្រើប្រាស់​លឿន​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ខណៈ​ដែរ​លោក​ចូលរួម​ការពារ​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ទៅ​ក្រុមហ៊ុន អេស​ភី អេ​ច​ភី ( ខេ​ម​បូ​ឌា​)​ឯ​.​ក ដែល​សម័យប្រជុំ​មានការ​ច​ញ​រួម​ពី​សមាជិក សមាជិការ​ព្រឹទ្ធសភា​ចំនួន​៤៨​រូប នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ