ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយដីលក់​ជិតដល់ក្បាលប្រេត…​ភ្នំខ្លះ​ជិត​​រលាយ…ម្ចាស់ទឹកម្ចាស់ដីអត់ដឹង

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ករណី​រឿង​ឈ្មួញ​កំពុង​សំរុក​កាយ​ដី​របស់​រដ្ឋ និង​កាយ​ដី​ភ្នំ​លក់​នោះ​សម្រាប់​ខេត្តតាកែវ​ កំពុង​តែ​មាន​សកម្មភាព​គ្រប់​ទីកន្លែង ។ ហើយ​បើ​ក្រឡេក​មើល​មក​អាជ្ញាធរ​ស្រុក ខេត្ត និង​ជំនាញ​រ៉ែ​ថាមពល​វិញ មិន​ដែល​​ឃើញ​មាន​វិធានការ​ទប់ស្កាត់​ម្តងណា​ឡើយ…

ខេត្តតាកែវ ៖ ករណី​រឿង​ឈ្មួញ​កំពុង​សំរុក​កាយ​ដី​របស់​រដ្ឋ និង​កាយ​ដី​ភ្នំ​លក់​នោះ​សម្រាប់​ខេត្តតាកែវ​ កំពុង​តែ​មាន​សកម្មភាព​គ្រប់​ទីកន្លែង ។ ហើយ​បើ​ក្រឡេក​មើល​មក​អាជ្ញាធរ​ស្រុក ខេត្ត និង​ជំនាញ​រ៉ែ​ថាមពល​វិញ មិន​ដែល​​ឃើញ​មាន​វិធានការ​ទប់ស្កាត់​ម្តងណា​ឡើយ មាន​តែ​ការ​ត្រូវរ៉ូវ​គ្នា បើកដៃ​ឱ្យ​ឈ្មួញ​កាយ​ដី​សា ធា រណៈ និង​កាយ​ដី​ភ្នំ​យក​ទៅ​លក់​តែ​ប៉ុណ្ណោះ បើ​ទោះបីជា​ដី​សាធារណៈ​បាន​ក្លាយជា​រណ្តៅ​មាន​ជំរៅ​ដល់​ក្បាល​ប្រេត ហើយ​ក្លាយជា​ស្ទឹង​ក៏​ដោយ គឺ​ត្រូវ​ចប់​អត់​បញ្ហា ។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​គោក​ព្រេច ស្រុក​គិរីវង់ ខេត្តតាកែវ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ភ្នំ​ចំនួន​២​ត្រូវ​បាន​ឈ្មូ​ញ​សម្រុក​​ជីក​កាយ​យក​លក់​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​មាន​លិខិតអនុញ្ញាតអ្វី​ទាំងអស់​ ដោយ​គ្រាន់តែ​និយាយ​ជាមួយ​អាជ្ញាធរ​ស្រុក ខេត្ត និង​មន្ទីរ​ជំនាញ​ជា​ការ​ស្រេច ។

ប្រជា​​ពល​រដ្ឋ​ដដែល​បាន​បន្ត​ទៀត​ថា ចំពោះ​ភ្នំ​ដែល​ឈ្មួញ​កំពុង​តែ​ជីក​កកាយ​ដី និង​ថ្ម​លក់​ដោយ​ខុសច្បាប់​នោះ គឺ​ភ្នំ​ព្រេច​ និង​ភ្នំ​ថ្ម​ជញ្ជាំង ​ទទួល​រង​ជិត​រលាយ​ទៅ​ហើយ ។ ​

លោក​ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​ខេត្ត​បាន​ប្រាប់​ថា ខ្ញុំ​ឱ្យ​គេ​ចុះ​ទៅ​មើល ។ ចំណែក​លោក​ស៊ុន ខុន ចៅហ្វាយស្រុក​គិរីវង់ កោះសន្តិភាព​មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​បាន​ទេ នៅ​ថ្ងៃ​ទី​១១ កក្កដា នេះ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ