ទីបំផុត Global House ស្វែងរក​ម្ចាស់​រង្វាន់​ទាំង ២៥១ រូប​ឃើញ​ហើយ !


អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មកនេះ «​គ្លូ​ប៊​លហោស៍​» ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​សម្ភារ​តុបតែង​គេហ​ដ្ឋាន និង​គ្រឿងសំណង់​ដ៏​សម្បូរ​បែប​ធំ​ជាងគេ​នៅ​ប្រទេស​កម្ពុជា បាន​ប្រកាស​ស្វែងរក​ម្ចាស់​រង្វាន់​របស់​ខ្លួន ដែល​មាន​ទឹកប្រាក់​ប្រមាណ ១០ ម៉ឺន​ដុល្លារ តាម​រយៈ​កម្មវិធី Shop & Win ។

ការ​ផ្តល់​ជូន​គូ​ប៉ុង​ផ្សងសំណាង​ដល់​អតិថិជន​ទាំងអស់​ដែល​អញ្ជើញ​ចូល​មក​ទិញ​ទំនិញ​ចាប់ពី ៣០ ដុល្លារ​​ឡើង​ទៅ​បាន​ផុតកំណត់​ត្រឹម​ដំណាច់ខែ​មិថុនា​កន្លង​ទៅ ហើយ​នៅ​ទីបំផុត​ក៏​អាច​ស្វែងរក​ម្ចាស់​រង្វាន់​ពិតប្រាកដ​ឃើញ​កាលពី​ថ្ងៃអាទិត្យ ទី ០៧ ខែកក្កដា​នេះ ។ ម្ចាស់​រង្វាន់​ធំ​រថយន្ត Mazda 6 Sendan 2019 បាន​ទៅ​លើ​លោក Hem Vanny ជា​អតិថិជន​រស់នៅ​រាជធានី​ភ្នំពេញ ។

រីឯ​រង្វាន់​ជា​ច្រើនរ​ន្ធឹ​ក​សន្ធាប់​ទៀត​មាន​ដូច​ជា​ម៉ូតូ Honda Scoopy 2020 ចំនួន ១០​គ្រឿង​, ទូរទស្សន៍ LED Curved TV 55 PAXON ចំនួន ២០ គ្រឿង​, ម៉ាស៊ីន​បូម​ធូលី និង​ទឹក​INOVA ចំនួន ៣០ គ្រឿង​, កង្ហារ INOVA ចំនួន ៤០ គ្រឿង​, វ៉ា​លី​ស​ដាក់​សម្លៀក​បំពាក់​ចំនួន ៥០​រង្វាន់ និង Gift Voucher ដែល​តម្លៃ ៣០ ដុល្លារ ចំនួន ១០០ រង្វាន់ ក៏​បាន​រក​ឃើញ​ម្ចាស់​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ដូច​គ្នា ។

គ្លូ​ប៊​ល​ហៅ​ស៍​កម្ពុជា ស្ថិត​នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មិន​ត្រឹម​ជា​កន្លែង​ផ្គត់ផ្គង់​សម្ភារ​សំណង់ និង​សម្ភារ​តុបតែង​គេហដ្ឋាន​គ្រប់​ប្រភេទ​ប្រកបដោយ​គុណភាព ហើយ​មាន​តម្លៃ​សមរម្យ​ប៉ុណ្ណោះ​ទេ តែ​រាល់​សេវាកម្ម និង​កម្មវិធី​ពិសេស​ទាំងអស់​សុទ្ធតែ​តម្កល់​អត្ថប្រយោជន៍​របស់​អតិថិជន​ជា​រឿង​សំខាន់ ។

គោលបំណង​ចម្បង​នៃ​ការ​បង្កើត​កម្មវិធី Shop & Win ឡើង​មក Global House មិន​ត្រឹមតែ​ចង់​ណែនាំ​កន្លែង​ផ្គត់ផ្គង់​ទំនិញ​ដ៏​ល្អ​ឱ្យ​សាធារណជន​ទូទៅ​បាន​ស្គាល់ ហើយ​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​នៃ​ការ​ជ្រើស​កន្លែង​ផ្គត់ផ្គង់​ទំនិញ និង​សេវាកម្ម​ប៉ុណ្ណោះ​ទេ តែ​មជ្ឈមណ្ឌល​ដ៏​ធំ​មួយ​នេះ ចង់​ថ្លែងអំណរគុណ​ដល់​ភ្ញៀវ​ទាំងអស់​ក្នុង​ពេល​ដំណាលគ្នា​តែ​ម្តង ។

អរគុណ​សម្រាប់​អតិថិជន​គ្រប់​រូប​ដែល​ផ្តល់​នូវ​ការ​ជឿជាក់​ចំពោះ​តម្លៃ សេវាកម្ម និង​គុណភាព​ទំនិញ ព្រមទាំង​អរគុណ​ភ្ញៀ​ង​ទាំងអស់​ដែល​ផ្តល់​ឱកាស​ឱ្យ​ក្រុមការងារ​របស់ Global House បាន​ពិសោធន៍​ខ្លួនឯង​តាម​រយៈ​ការ​ផ្តល់​សេវាកម្ម​គ្រប់​រូបភាព​ដើម្បី​បម្រើ​អ្នកគាំទ្រ​របស់​ខ្លួន ។ ចំពោះ​នីតិវិធី​នៃ​ការ​បើក​រង្វាន់​សម្រាប់​អតិថិជន​ជា​អ្នក​ឈ្នះ​សរុប​ចំនួន ២៥១ នាក់​នេះ ក្រុមការងារ​របស់ Global House នឹង​ធ្វើការ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ដើម្បី​បំពេញ​ឯកសារ​ទទួលយក​អំណោយ​របស់​ខ្លួន ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ