ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបុណ្យ​ទោះ​តិច​ក្តី​ច្រើន​ត្រូវ​ប្រាថ្នា​យកសុខ​ក្នុង​ព្រះ​និព្វាន

4 ឆ្នាំ មុន

បើ​យើង​សិក្សា​ពី​ដំណើរ​របស់​ព្រះ​ពោធិសត្វ​ដែល​ជា​តួអង្គ​ព្រះពុទ្ធ ការ​សាង​បារមី​របស់​លោក​ដោយ​ទានបារមី​គឺ​មហា​អស្ចារ្យ​ណាស់ ដែល​មនុស្ស​ធម្មតា​មិន​អាច​ធ្វើ​ដូច​លោក​បាន​ឡើយ​ដូច​ជា ការ​ឱ្យ​ជីវិត​ជា​ទាន ឱ្យ​ប្រពន្ធ​កូន​ជា​ទាន លះ​ទ្រព្យសម្បត្តិ​មហាសាល​ធ្វើ​ទាន​ជាដើម ។ ទាន​ទាំង​អស់នេះ​គឺ​លោក​ផ្គង​ចិត្ត​តែ​ម្យ៉ាង​គត់ យក​ព្រះ​និព្វាន​ជា​អារម្មណ៍ លោក​មិន​ប្រាថ្នា​សុខ​ក្នុង​ឋាន​ទេវលោក…

បើ​យើង​សិក្សា​ពី​ដំណើរ​របស់​ព្រះ​ពោធិសត្វ​ដែល​ជា​តួអង្គ​ព្រះពុទ្ធ ការ​សាង​បារមី​របស់​លោក​ដោយ​ទានបារមី​គឺ​មហា​អស្ចារ្យ​ណាស់ ដែល​មនុស្ស​ធម្មតា​មិន​អាច​ធ្វើ​ដូច​លោក​បាន​ឡើយ​ដូច​ជា ការ​ឱ្យ​ជីវិត​ជា​ទាន ឱ្យ​ប្រពន្ធ​កូន​ជា​ទាន លះ​ទ្រព្យសម្បត្តិ​មហាសាល​ធ្វើ​ទាន​ជាដើម ។

ទាន​ទាំង​អស់នេះ​គឺ​លោក​ផ្គង​ចិត្ត​តែ​ម្យ៉ាង​គត់ យក​ព្រះ​និព្វាន​ជា​អារម្មណ៍ លោក​មិន​ប្រាថ្នា​សុខ​ក្នុង​ឋាន​ទេវលោក ឬ​មនុស្សលោក​នោះ​ទេ ព្រោះ​សុខ​ទាំង​អស់នេះ​ជា​សុខ​ក្លែងក្លាយ សុខ​លាយឡំ​ទៅ​ដោយ​សេចក្តី​ទុក្ខ ទីបំផុត​ក៏​វិល​រក​សេចក្តី​ទុក្ខ​វិញ​ដដែល ។

ឯ​សាមញ្ញ​ជន​វិញ​ធ្វើ​ទាន​ប្រាថ្នា​សេចក្តីសុខ​ទាំង​ពីរ​គឺ សុខ​ក្នុង​ជាតិ​នេះ និង​សុខ​ក្នុង​បរលោក​។ ទាន​របស់​បុថុជ្ជន​ជាប់​ទៅ​ដោយ​សេចក្តី​ប្រាថ្នា​ដូច ប្រាថ្នា​ឱ្យ​មាន​រូប​ស្អាត ប្រាថ្នា​ឱ្យ​ខ្លួន​មានទ្រព្យ​ច្រើន កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ប្រាថ្នា​ឱ្យ​បាន​ទៅ​កើត​ក្នុង​ឋាន​ទេវលោក​ជាដើម​ ។

សុខ​ក្នុង​សេចក្តី​ប្រាថ្នា​ទាំង​អស់នេះ​ជា​សុខ​មិន​អស់​មិន​ហើយ សុខ​ជាប់​ទៅ​ដោយ​សេចក្តី​ទុក្ខ​ច្រើន​ជាង​សុខ ដែល​លោក​ហៅ​ថា សាមី​ស​សុខ សុខ​ជាប់​ទៅ​ដោយ​គ្រឿង​សៅហ្មង ។

ដូច​សេចក្តី​ដែល​បាន​ពោល​មកនេះ​មាន​តែ​សុខ​ក្នុង​ព្រះ​និព្វាន​តែ​មួយ​គត់​ទើប​ជា​សុខ​ពិតប្រាកដ ជា​សុខ​មិន​លាយឡំ​ទៅ​ដោយ​សេចក្តី​ទុក្ខ ហេតុនេះ​ការ​ធ្វើ​ទាន​តិច​ក្តី ច្រើន​ក្តី​គប្បី​ផ្គង់​ចិត្ត​តាំង​ចេតនា​ឱ្យ​មុតមាំ​យក​ព្រះ​និព្វាន​ជា​អារម្មណ៍ កុំ​ប្រាថ្នា​យកសុខ​ក្នុង​លោក​នេះ ឬ​បរលោក​ជា​សុខ​មិន​អស់​មិន​ហើយ​នោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ