ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​​អ្នក​កាច់ចង្កូត​ថ្មី​​…គ្រ​ប់គ្រងបាន​ដែរ ឬទេ?ករណីស្លាកសញ្ញាផ្សាយពាណិជ្ជកម្ម

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កន្លង​មកនេះ មាន​បញ្ហា​ជា​ច្រើន​បាន​កើតឡើង​ រហូត​ទាល់តែ​មានការ​រិះគន់​ពី​បណ្ដាញ​សង្គម​នានាលើ​យីហោ​ ដែល​ធ្វើ​ឡើង​បែប​អនាធិបតេយ្យ​របស់​ក្រុម​អ្នកជំនួញ​ចិន​ ទើប​អាជ្ញាធរ​រស់​ដៃ​រស់​ជើង​ចាត់ការ​តាម​ក្រោយ ។ ចាំ​មើល​លើក​នេះ ក្រោយ​ខេត្ត​សមុទ្រ​ខ្មែរ​មាន​សក្ដានុពល​មួយ​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ កន្លង​មកនេះ មាន​បញ្ហា​ជា​ច្រើន​បាន​កើតឡើង​ រហូត​ទាល់តែ​មានការ​រិះគន់​ពី​បណ្ដាញ​សង្គម​នានាលើ​យីហោ​ ដែល​ធ្វើ​ឡើង​បែប​អនាធិបតេយ្យ​របស់​ក្រុម​អ្នកជំនួញ​ចិន​ ទើប​អាជ្ញាធរ​រស់​ដៃ​រស់​ជើង​ចាត់ការ​តាម​ក្រោយ ។ ចាំ​មើល​លើក​នេះ ក្រោយ​ខេត្ត​សមុទ្រ​ខ្មែរ​មាន​សក្ដានុពល​មួយ​នេះ មាន​អ្នក​កាច់ចង្កូត​ថ្មី​ ដែល​កំពុង​បង្ហាញ​ភាព​សកម្ម​របស់​ខ្លួន​នឹង​គ្រប់គ្រង​លើ​បញ្ហា​ខាងលើ​បាន​ដែរ​ឬទេ ?

ជាក់ស្តែង នា​រសៀល​ថ្ងៃ​ទី​៩​ កក្កដា ​កន្លង​មកនេះ រដ្ឋបាល​ខេត្ត​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​ការងារ​គ្រប់គ្រង​ស្លាក​សញ្ញាផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្រោម​អធិបតីភាព​លោក គង់ វិ​តាណ​: អភិបាលរង​ខេត្ត ដោយ​មានការចូលរួម​ពី​តំណាង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរសង្កាត់ ក្រុង ដើម្បី​កែ​លម្អ​សោភ័ណ​ភាព និង​រក្សា​អត្តសញ្ញាណ​ជាតិខ្មែរ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលរង​ខេត្តបាន​លើកយក​ចំណុច​ប្រឈម និង​ភាព​ងាយស្រួល​ដែល​ក្រុម ការងារ​បច្ចេកទេស​ចុះ​អនុវត្ត​កន្លង​មក ដើម្បី​ឱ្យ​ម្ចាស់​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ពាណិ​ជ្ជ​កម្ម​មានការ​យល់​ដឹង ចូលរួម​កែ​លម្អ និង​សហការ​ជាមួយ​ការងារ​បច្ចេកទេស​កែសម្រួល​អក្សរសាស្ត្រ​ខ្មែរ ។

លោក ដេ​ត ណូ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​ស្លាក​យី ហោ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខេត្តព្រះ​សីហ​នុ មាន​ប្រសាសន៍​ថា ដើម្បី​ឱ្យ​ការងារ​ត្រួតពិនិត្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ ម្ចាស់​សិប្ប កម្ម​បោះពុម្ព​ត្រូវ​តែ​អនុវត្ត​ដូច​ខាងក្រោម ៖

១-​មុន​បោះពុម្ព​ត្រូវ​ឆ្លង​ការ​ត្រួតពិនិត្យ​ពី​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ជា​មុន​សិន ។ទី​២-​ត្រូវ​មាន​អ្នកបក
ប្រែ​ចេះ​ភាសា​ខ្មែរ ។ ទី​៣-​ហាម​បកប្រែ​ភាសា​តាម​Google ។ ដោយសារ​បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះ​សីហ​នុ
មាន​កន្លែង​បោះពុម្ពស្លាក​យីហោ​ចំនួន​២៣​កន្លែង ក្នុង​នោះ​ខ្មែរ​២​កន្លែង និង​ជនបរទេស​មាន​រហូត​ដល់​២១​កន្លែង ។

លោក គង់ វិ​តាណ​: បាន​វាយតម្លៃ​សកម្មភាព​របស់​ក្រុមការងារ​បច្ចេកទេស​ត្រួតពិនិត្យ​គ្រប់គ្រង​ស្លាក​
សញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​បាន​ឯកភាព​បង្កើត​ក្រុមទី​ពីរ ដែល​មាន​មន្ត្រី​ជំនាញ​ទទួលខុសត្រូវ​រៀបចំ​ផែនការ​សកម្មភាព​រយៈពេល​៣​ខែ ក្នុង​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព តាម​ប្រកាស​អន្តរក្រសួងរវាង​ក្រសួង​ព័ត៌មាន​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ក្នុង​ការ​ត្រួតពិនិត្យ​ស្លាក​យីហោ ទាំង​ជនជាតិខ្មែរ និង​ជនបរទេស ដែល​មាន​ដាក់​តាំងនៅ​ក្នុង​ខេត្ត​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។

លោក​អភិបាលរង​ខេត្ត បាន​គូសបញ្ជាក់​ជា​ចុង​ក្រោយ​ថា ត្រូវ​ចូលរួម​ការងារ​ត្រួតពិនិត្យ​ស្លាក​យីហោ​ផ្សព្វ ផ្សាយ​ពាណិជ្ជកម្ម​នៅ​ក្នុង​ក្រុង ស្រុក ខេត្ត ដើម្បី​ធានា​បាន​អត្តសញ្ញាណ​ជាតិខ្មែរ​និង​សោភ័ណ​ភាព បន្ត​ខិតខំ​ប្រឹងប្រែង​ជម្នះ​គ្រប់ ឧបសគ្គ ក្នុង​ការ​អនុវត្ត​ការងារ​ត្រួតពិនិត្យ​ស្លាក​យីហោ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ដើម្បី​ជៀសវាង​ការ​រិះគន់​ពី​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ