ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺគ្រុនឈាម​សម្លា.ប់​មនុស្ស​២៥​នាក់ ខណៈ​មនុស្ស​១​ម៉ឺន​៥​ពាន់​នាក់​កើត​ជំងឺ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើក​គិត​ត្រឹម​ដើមខែ​កក្កដា​នេះ ជំងឺគ្រុនឈាម​បាន​សម្លាប់​មនុស្ស​ចំនួន​២៥​នាក់ និង​បាន​កើត​លើ​ខ្លួន​មនុស្ស​ចំនួន​១៥០០០​នាក់ នៅ​ក្នុង​ខេត្ត​ចំនួន​១១​នៅ​ទូ​ទាំង​ប្រទេស ។ នេះ​បើ​ក្រសួងសុខាភិបាល ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​ចេញផ្សាយ…

រាជធានី​ភ្នំពេញ ៖ បើក​គិត​ត្រឹម​ដើមខែ​កក្កដា​នេះ ជំងឺគ្រុនឈាម​បាន​សម្លាប់​មនុស្ស​ចំនួន​២៥​នាក់ និង​បាន​កើត​លើ​ខ្លួន​មនុស្ស​ចំនួន​១៥០០០​នាក់ នៅ​ក្នុង​ខេត្ត​ចំនួន​១១​នៅ​ទូ​ទាំង​ប្រទេស ។ នេះ​បើ​ក្រសួងសុខាភិបាល ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា​នេះ​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ជំងឺគ្រុនឈាម​ក្នុង​ជុំ​វែង​នៃ​វដ្ត​១០-១២​ឆ្នាំ បន្ទាប់​ពី​ឆ្នាំ​២០០៧ គឺ​ស្ថានភាព​ជំងឺគ្រុនឈាម​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​មានការ​កើនឡើង​នូវ​ករណី​ឈឺ​ជិត​៥​ដង និង​ករណី​ស្លាប់​យ៉ាងច្រើន​ដូច​ជា នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ស្លាប់​៧៤​នាក់ និង​ហ្វី​លី​ពី​ន​៣០៣​នាក់​ជាដើម ។

ប្រភព​បាន​បន្ត​ថា ជំងឺគ្រុនឈាម​នៅ​ប្រទេស​កម្ពុជា​បាន​ចាប់ផ្ដើម​កើនឡើង​ពី​ដើមខែ​ឧសភា រហូត​ដល់​បច្ចុប្បន្ន ដោយ​រាយ​ប៉ាយ​ដុំ​ៗ​តាម​ភូមិសាស្ត្រ​នៃ​រាជធានី​-​ខេត្ត​នីមួយ​ៗ​ដែល​មាន ចំនួន​ករណី​សរុប​១៥០០០​នាក់ និង​ស្លាប់​២៥​នាក់ គិត​មក​ដល់​ដើមខែ​កក្កដា ឆ្នាំ​២០១៩​នេះ ។ លោក​សាស្ត្រាចារ្យ ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ចង្អុលបង្ហាញ​ដល់​គ្រប់​រាជធានី -​ខេត្ត អនុវត្ត​កិច្ច​អន្តរាគមន៍​ជា​បន្ទាន់ ចាប់តាំងពី​ស​ប្តា​ហ៍​ទី​២ នៃ​ខែឧសភា ហើយ​កំពុង​បន្តការងារ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ​យ៉ាង​ហ្មត់ចត់ ព្រមទាំង​យកចិត្តទុកដាក់​ជាទី​បំផុត ពី​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម អនុ​គណៈកម្មការ​គ្លីនិក មន្ទីរ​សុខា​ភិ បាល​រាជធានី -​ខេត្ត រួម​ទាំង​កិច្ច​គាំទ្រ​ពី​គណៈ​អភិបាលខេត្ត និង​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ ដាក់​ថ្នាំ​សម្លាប់​ដង្កូវទឹក​ក្នុង​អាង ឬ​ពាងទឹក​ក្នុង​តំបន់​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺគ្រុនឈាម ។

ប្រភព​បាន​បន្ថែម​ថា ជា​លទ្ធផល​ក្រោយ​ពី​ការ​ធ្វើ​បទ​អន្តរាគមន៍​៣០​ថ្ងៃ​កន្លង​មក ក្រសួងសុខាភិបាល សង្កេត​ឃើញ​ថា ជំងឺគ្រុនឈាម​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​ដោយ​ក្នុង​នោះ​ជំងឺគ្រុនឈាម​បាន​ថយ​ចុះ​ក្នុង​ខេត្ត​ចំនួន​១១ (​ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្ត​ស្ទឹង ត្រែង ខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្ត​ប៉ៃលិន ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្ត​ព្រះ​សីហ​នុ ខេត្តមណ្ឌលគិរី​) ហើយ​ខេត្តក្រចេះ ខេត្តកំពត ខេត្តព្រៃវែង និង​ខេត្ត​កែប មាន​ស្ថានភាព​នៅ​មិន​មាន​កើនឡើង​ករណី​ឈឺ​នោះ​ឡើយ ។

ក្រសួងសុខាភិបាល​តាម​រយៈ​កម្ម​វិជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ក៏​ដូច​ជា មន្ទីរ​សុខាភិបាល​រាជ ធានី​ខេត្ត​កំពុង​បន្តសកម្មភាព​ឆ្លើយ​តប​យ៉ាង​ហ្មត់ចត់​បំផុត និង​ជា​ប្រចាំ​នៅ​ទីតាំង​ភូមិសាស្ត្រ ទាំងអស់​ដែល​ប្រឈម​ខ្ពស់ ហើយ​តាម​រយៈ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​កំពុងធ្វើការ​វាយតម្លៃ​ប្រសិទ្ធភាព​នៃ​កិច្ច​អន្តរាគមន៍ និង​វាយតម្លៃ​ភូមិសាស្ត្រ ដែល​អាច​តែ​មានការ​ចម្លង​ថ្មី​ថែម​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ​ក្រសួងសុខាភិបាល សូម​អំពាវនាវ​សារ​ជា​ថ្មី​ដល់​បងប្អូន​ប្រជា​ព ល​រដ្ឋ​ទាំងអស់ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ សូម​ចូលរួម​យ៉ាង​សកម្ម​អនុវត្ត​វិធានការ​ការពារ​ជំងឺគ្រុនឈាម​តាម​រយៈ​ការ​អនុវត្តន៍​វិធានការ​ដូច​ខាងក្រោម ៖ វិធានការ​ទី​១ – អាណាព្យាបាល មាតាបិតា កុមា​រា​កុមារី គ្រប់​រូប​ត្រូវ​កំចាត់​ដង្កូវទឹក នៅ​តាម​ទីកន្លែង​ដែល​មានទឹក​ដូច​ជា ពាង អាង​ទឹក ថូផ្កា ចាន​ទ្រ​ជើង​តុទូ ក្រឡ ធុង ខាប់ ជាដើម ដោយ​ការ​ផ្លាស់​ប្តូរ​ទឹក និង​លាង​សំអាត​ជា​ប្រចាំ​ឲ្យ​បាន​យ៉ាងតិច​មួយ​ដង​ក្នុង​មួយ​អាទិត្យ ឬ​ត្រូវ​គ្រប​គំរប​ឲ្យ​បាន​ជិត​ល្អ និង​ត្រូវ​សហការ​ជាមួយ​បណ្តាញ​សុខាភិបាល ដើម្បី​ដាក់​ថ្នាំ សម្លាប់​ដង្កូវទឹក ឬ​ចិញ្ចឹម កូន​ត្រី​ប្រាំពីរ​ពណ៌ នៅ​កន្លែង​ដែល​អាច​ចិញ្ចឹម​បាន ។

ចំពោះ​សម្ភារ​ដក់​ទឹក​ផ្សេង​ទៀត​ដែល​មិន​ប្រើប្រាស់​ទុក​ចោល​ដូច​ជា សំបក​កង់ សំបក​ដប កំប៉ុង ត្រឡោក​ដូង និង​វត្ថុ​ដក់​ទឹក​ផ្សេង​ទៀត​ត្រូវ​កប់ ឬ​ដុត ឬ​កម្ទេច​ចោល ឬ​ទុកដាក់​ឲ្យ​មាន​របៀប​កុំ​ឲ្យ​មានទឹក​ដក់ ។ វិធានការ​ទី​២- អាជីវករ និង​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ដែល​ប្រកប​របរ​ពាក់ព័ន្ធ​នឹង​សំបក​កង់ ពិសេស​សំបក​កង់​ឡាន និង​សំបក​កង់​ម៉ូតូ​ទាំងអស់ សូម​ធ្វើការ​គ្រប់គ្រង​សំបក​កង់ ទាំងនោះ​មាន​សុវត្ថិភាព​ជៀស​ផុត​ពី​ការ​ដក់​ទឹក​» ដោយ​មិន​ត្រូវ​ទុក​ចោល​ពាស​វាល​ពាស​កាល បង្កើត​បានជា​ប្រភព​កកើត និង​ជម្រក​មូស​ខ្លា​ដ៏​គ្រោះថ្នាក់​បំផុត​ដែល​អំណោយផល​ដល់ ការ​ចម្លងជំងឺ​គ្រុនឈាម​កើនឡើង និង​អាច​ឈាន​ទៅ​រក​ការ​រាតត្បាត​គ្រប់ពេលវេលា ។

វិធានការ​ទី​៣ ៖ ត្រូវ​សំអាត​ការដ្ឋាន​សំណង់​កុំ​ឲ្យ​មាន​កន្លែង​ទឹក ជា​ជម្រក​មូស​ខ្លា និង​រក្សា​អនាម័យ​ល្អជា​និច្ច ។ វិធានការ​ទី​៤ ៖ ករណី​មាន​រោគ​សញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាម​ៗ​ត្រូវ​ប្រ​ញ៉ាប់​នាំ​អ្នក ជំងឺ​ទៅ​រក​សេវា​ថែទាំ សុខភាព​រដ្ឋ (​សេវា​សាធារណៈ​) ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់ (​មិន​ឲ្យ​យឺត​ជាង​៧២​ម៉ោង បន្ទាប់​ពី​ក្តៅខ្លួន​) ដូច​ជា មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ (​សូមកុំ​សាកល្បង ព្យាបាល​អ្នកជំងឺ​គ្រុន ក្តៅ​ខ្លាំង​ភ្លាម​ៗ​នេះ ដោយ​ខ្លួនឯង ឬ​ពន្យា​ពេល​តាមដាន​ព្យាបាល​ជំងឺ​ក្នុង​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺគ្រុនឈាម​ឲ្យ​សោះ​) ។

សូម​បញ្ជាក់​ថា​៖«​ជំងឺគ្រុនឈាម អាច​នឹង​សម្លាប់​អ្នកជំងឺ​បាន​គ្រប់ពេល ប្រសិនបើ​មិន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​សេវា​រដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ឬ​ព្យាបាល​មិន​មាន​ជំនាញ​វិជ្ជាជីវៈ ឬ​បើ​មាន​ប្រើប្រាស់​ប្រភេទ​ថ្នាំ​អាស្ពីរីន​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ