រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៤នាក់ (ស្រី២នាក់ ប្រុស២នាក) ក្នុងនោះមានសកម្មជនឆ្នើមឈ្មោះ គង៉ រ៉ៃយ៉ា ម្នាក់ផងដែរពាក់ព័ន្ធករណីញុះញង់អោយសកម្មជន និងបក្សពួករបស់គេទៅដុតធូបរំលឹកថ្ងៃបុណ្យខួបមរណភាព លោកបណ្ឌិតកែម ឡី នៅស្ថានីយសាំងកាល់តិចបូកគោ។
សេចក្តីរាយការណ៍បានបន្តថា ឥឡូវនេះជនសង្ស័យកំពុងស្ថិតនៅក្រោមការសាកសួររបស់សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌ ។ ដោយកាលពីថ្ងៃទី០៩ ម្សិលមិញនេះ គេឃើញគង់ រ៉ៃយ៉ា និងបក្សពួកបានបោះពុម្ភ «ទ្រឹស្ដី » នៅលើអាវយឺតពណ៌ខ្មៅ និងពណ៌ដែលមានខ្លឹមសារមានលក្ខណញុះញង់អោយបក្សពួកមានកំហឹងឈឺចាប់ ដោយភ្ជាប់ និងថ្ងៃមរណភាពលោក បណ្ឌិតកែម ឡី នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៩នេះ ។
យុវជន៣នាក់នោះ ត្រូវបានកម្លាំងអធិការនគរបាលខណ្ឌចំការមនចាប់ខ្លួន កាលពីម៉ោង០៩និង០៥នាទីព្រឹក ថ្ងៃទី១០ កក្កដានេះ រួមមាន ១- ឈ្មោះសួង នាគព័ន្ធ ២- ឈ្មោះជុំ ហួត និង៣- ឈ្មោះ ជុំ ហួរ ។ គង់ រ៉ាយ៉ា គឺជាអតីតទណ្ឌិតជនដែលទើបរួចផុតពីទណ្ឌកម្មទោសពីពន្ធនាគារថ្មីៗនេះ ក្រោយសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៨ខែ ក្រោមការចោទប្រកាន់ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ ។
ការឃាត់ខ្លួនសាកសួរព្រឹកមិញនេះ ពាក់ព័ន្ធអក្សរសរសេរលើអាវយីតដែលបំរុងយកទៅចែកសមាជិកចូលរួមទៅអុជធូបគោរពកន្លែងឃាតកម្មលោក កែម ឡី ។ ដោយឡែកអាជ្ញាធរសមត្ថកិច្ចមិនអនុញ្ញាតឲ្យជួបជុំគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី នៅការ៉ា ស់សាំងកាល់តិចស្តុបបូកគោក្នុងរាជធានីភ្នំពេញឡើយ ។ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ