ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​មិន​រើសមុខ មិន​រើស​កន្លែង ចុង​ក្រោយ​ទឹកភ្នែក(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម យុវជន​២​នាក់​ដែល​ជនសង្ស័យ​ថា ជា​ក្រុម​ដៃ​ស្អិត​ជំនាញ​ខាង​ឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​តាម​ផ្លូវ ខណៈ​ពេល​ចេញ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​១​គ្រឿង​ពី​អ្នកដំណើរ​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម និង​នគរបាល​តាម​បណ្ដា​ប៉ុស្តិ៍​រដ្ឋបាល​នានា​កំពុង​តាម​ឃ្លាំមើល​ស្រាប់​ផង​បាន​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ​តែ​ម្ដង ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម យុវជន​២​នាក់​ដែល​ជនសង្ស័យ​ថា ជា​ក្រុម​ដៃ​ស្អិត​ជំនាញ​ខាង​ឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​តាម​ផ្លូវ ខណៈ​ពេល​ចេញ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​១​គ្រឿង​ពី​អ្នកដំណើរ​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម និង​នគរបាល​តាម​បណ្ដា​ប៉ុស្តិ៍​រដ្ឋបាល​នានា​កំពុង​តាម​ឃ្លាំមើល​ស្រាប់​ផង​បាន​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៩ ខែកក្កដា​នេះ​០១៩ នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ខណៈនោះ​នគរបាល​បាន​ដេញ​តាម​រហូត​ដល់​ក្នុង​បរិវេណ​វត្ត​អង្គ​ត្រគៀត ស្ថិត​នៅ​ក្នុងភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ទើប​ចាប់ខ្លួន​បាន ។ ជនសង្ស័យ​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ ចាន់ គង្គា អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ ញឹ​ប បូ​រ៉ាត់ អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ជាមួយ​គ្នា​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​នគរបាល​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FD-2169 ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ឆក់ ។

នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ គឺជា​ជា​ក្រុម​ដៃ​ស្អិត​ឆក់​ទ្រព្យសម្បត្តិ​មិន​រើសមុខ​ពី​អ្នកដំណើរ​តាម​ផ្លូវ​មិន​ថា ជា​ជនជាតិ​ខ្មែរ ឬ​ជនជាតិ​បរទេស​នោះ​ឡើយ ឲ្យ​តែ​មើលទៅ​មានឱកាស​ល្អ​អាច​ឆក់​បាន គឺ​ឆក់​ភ្លាម​តែ​ម្ដង ហើយ​ក៏​តែងតែ​រត់គេច​ខ្លួន រួច​រហូត​ថែម​ទៀត​ផង ។ ដោយឡែក​នៅ​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​អ្នកដំណើរ​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​៣ បាន​សម្រេច​ហើយ រួច​បាន​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ខ្លួន ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ស្រប​ពេល​នោះ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​កម្លាំង​នគរបាល​នៅ​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​នានា​កំពុង​ល្បាត​ពួនស្ទាក់ និង​ឃ្លាំមើល​នៅ​ក្បែរ​នោះ​ស្រាប់​បាន​ដេញ​តាម​ភ្លាម​ៗ​យ៉ាង​ប្រកៀក​ប្រកិត ។ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ឈប់​ឡើយ និង​បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​កាន់តែ​លឿន​រហូត​ចូល​ដល់​ក្នុង​វត្ត​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ទើប​កម្លាំង​ដេញ​តាម​ទាន់ ហើយ​ជនសង្ស័យ​ក៏​បាន​ផ្តួល​ម៉ូតូ​ចោល និង​ផ្លោះ​របង​វត្ត​រត់​កាត់​វាលស្រែ​ក៏​ត្រូវ​បាន​នគរបាល​ព័ទ្ធ​ចាប់​បាន​ទាំង​២​នាក់ នាំ​ទៅ​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ