ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ច្បាប់​បត្យាប័នស្លា.ប់បាត់​ហើយ

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប្រមុខ​រដ្ឋាភិបាល​ក្រុង​ហុងកុង លោកស្រី​CARRIE LAME​ថ្លែង​កាលពី​ថ្ងៃ​ទី​៨​កក្កដា​ថា គម្រោង​ច្បាប់​ស្ដី​ពី​ការ​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក​ស្លាប់​បាត់​ហើយ​។ លោកស្រី​ទទួលស្គាល់​បរាជ័យ​ទាំងស្រុង​របស់​រដ្ឋាភិបាល​លោកស្រី ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​គម្រោង​ច្បាប់​នេះ​។ ទោះបី​យ៉ាងណា​លោកស្រី​ពុំ​ពោល​ពាក្យ​ថា ការ​ដកថយ​នោះ​ដោយសារ​ភ័យ​ខ្លាច​ពួក​បាតុករ​ឡើយ​។…

ក្រុង​ហុងកុង ៖ ប្រមុខ​រដ្ឋាភិបាល​ក្រុង​ហុងកុង លោកស្រី​CARRIE LAME​ថ្លែង​កាលពី​ថ្ងៃ​ទី​៨​កក្កដា​ថា គម្រោង​ច្បាប់​ស្ដី​ពី​ការ​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក​ស្លាប់​បាត់​ហើយ​។

លោកស្រី​ទទួលស្គាល់​បរាជ័យ​ទាំងស្រុង​របស់​រដ្ឋាភិបាល​លោកស្រី ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​គម្រោង​ច្បាប់​នេះ​។ ទោះបី​យ៉ាងណា​លោកស្រី​ពុំ​ពោល​ពាក្យ​ថា ការ​ដកថយ​នោះ​ដោយសារ​ភ័យ​ខ្លាច​ពួក​បាតុករ​ឡើយ​។ លោកស្រី​ពោល​ថា​នោះ​ជា​ការ​ស្ដាប់​យោបល់​ខ្លះ​ដែល​មាន​លក្ខណៈ​ប្ដូរផ្ដាច់​និង​ម៉ឺង​ម៉ាត់​។

គេ​នៅ​តែ​មានការ​សង្ស័យ​ជា​និច្ច​លើ​ភាព​ស្មោះត្រង់​របស់​រដ្ឋាភិបាល​លើ​ចំណុច​នេះ ឬ​ព្រួយបារម្ភ​លើ​ប្រការ​ដែល​ថា រដ្ឋាភិបាល​អាច​ជម្រុញ​ជា​ថ្មី​ដំណើរការ​នោះ​នៅ​ក្នុង​សភា​។ ប៉ុន្តែ​លោកស្រី​LAME​អះអាង​ថា ខ្ញុំ​ចង់​រំលឹក​ជា​ថ្មី​នា​ពេល​នេះ​ថា នឹង​ពុំ​មាន​គម្រោង​ក្នុង​ន័យ​នោះ​ទៀត​ទេ​។ គម្រោង​ច្បាប់​នេះ​ស្លាប់​បាត់​ហើយ។

ពួក​អ្នក​តវ៉ា​បាន​សន្យា​ពី​ការ​ធ្វើ​បាតុកម្ម​ថ្មី​ៗ ប្រសិនបើ​ការ​ទាមទារ​ទាំង​៥​របស់​ពួក​គេ ពុំ​ត្រូវ​បាន​លោកស្រី​LAME​និង​រដ្ឋាភិបាល​លោកស្រី​ស្ដាប់​ទេ​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ