ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ក្មេង​កំព្រា​ម្នាក់​បាត់បង់​ជីវិត ព្រោះ​តែ​ឡើង​បេះ​ផ្លែ​ចាន់​ដើម្បី​ជីវភាព (មាន​វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​ជា​ក្មេង​កំព្រា​ដែល​ឪពុក​ម្ដាយ​លែងលះ​គ្នា​ដោយ​ទុក​ឲ្យ​ជីដូន​ជា​អ្នក​ចិញ្ចឹម​បីបាច់ ហើយ​ក្រោយមក​ក្មេង​ប្រុស​រង​គ្រោះ​បាន​ឡើង​បេះ​ផ្លែ​ចាន់​ដើម្បី​យក​ទៅ​លក់ ប៉ុន្តែ​ជា​អកុសល​បាន​របូតដៃ​ធ្លាក់​បោក​ផ្ទប់​ជាមួយ​របង​ថ្ម បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ជីដូន​និង​អ្នក​ភូមិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដែរ តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ ក្រោយមក​ក្មេង​ប្រុស​រង​គ្រោះ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​គួរ​ឲ្យ​អាសូរ​។…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​ជា​ក្មេង​កំព្រា​ដែល​ឪពុក​ម្ដាយ​លែងលះ​គ្នា​ដោយ​ទុក​ឲ្យ​ជីដូន​ជា​អ្នក​ចិញ្ចឹម​បីបាច់ ហើយ​ក្រោយមក​ក្មេង​ប្រុស​រង​គ្រោះ​បាន​ឡើង​បេះ​ផ្លែ​ចាន់​ដើម្បី​យក​ទៅ​លក់ ប៉ុន្តែ​ជា​អកុសល​បាន​របូតដៃ​ធ្លាក់​បោក​ផ្ទប់​ជាមួយ​របង​ថ្ម បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ជីដូន​និង​អ្នក​ភូមិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដែរ តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ ក្រោយមក​ក្មេង​ប្រុស​រង​គ្រោះ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​គួរ​ឲ្យ​អាសូរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ក្មេង​ប្រុស​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ បុល ម៉ា​រ៉ា​យុ អាយុ​១១​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៣ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ស្ត្រី​ឈ្មោះ​អុឹម វ​ន្នី អាយុ​៦៣​ឆ្នាំ ត្រូវជា​ជីដូន​របស់​ក្មេង​ប្រុស​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​គឺជា​ក្មេង​កំព្រា​ដែល​ឪពុក​ម្ដាយ​បាន​លែងលះ​គ្នា និង​ចាកចោល​បាត់ ដោយ​ទុក​ក្មេង​ប្រុស​រង​គ្រោះ​ឲ្យ​គាត់​ជា​អ្នក​ចិញ្ចឹម​តាំងពី​តូច​មក​ម្ល៉េះ ហើយ​ក្មេង​ប្រុស​រង​គ្រោះ​គឺជា​កូន​ទី​២​ក្នុង​ចំណោម​បងប្អូន​បង្កើត​៣​នាក់ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គាត់​។

តាម​ប្រភព​ពី​ស្ត្រី​ជា​ជីដូន​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ចៅ​របស់​គាត់ (​ក្មេង​ប្រុស​រង​គ្រោះ​)​រួម​នឹង​ក្មេង​ប្រុស​ម្នាក់​ផ្សេង​ទៀត​បាន​ឡើង​ទៅ​បេះ​ផ្លែ​ចាន់ លុះ​មួយសន្ទុះ​ក្រោយមក​ចៅប្រុស​របស់​គាត់​ក៏​បាន​របូតដៃ​ធ្លាក់​បោក​ក្បាល​ផ្ទប់​នឹង​របង​ថ្ម បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ ខណៈនោះ​គាត់​មិន​បាន​ប្រើ​ចៅ​ឱ្យ​ឡើង​ដើម​ចាន់ ឬ​បានដឹង​ថា​ចៅ​ឡើង​ទៅ​បេះ​ផ្លែ​ចាន់​នោះ​ទេ រហូត​ដល់​ពេល​ចៅ​មាន​គ្រោះថ្នាក់​ទើបគាត់​​ដឹង បន្ទាប់​មក​គាត់​បាន​បញ្ជូន​ចៅប្រុស​ទៅ​កាន់​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យ​រុ​ស្សី​ដែរ​។

តាម​ប្រភព​ពី​ស្ត្រី​ជា​ជីដូន​បាន​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ដោយសារ​តែ​ចៅប្រុស​របស់​គាត់​នៅ​ក្មេង​អាយុ​ទើបតែ​អាយុ​១១​ឆ្នាំ ទើប​ខាង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មិន​ហ៊ាន​ព្យាបាល​នោះ​ទេ ហើយ​គាត់​ក៏​បញ្ជូន​ចៅប្រុស​បន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ដែរ ប៉ុន្ដែ​ជា​អកុសល​ដោយសារ​តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ខ្លាំង​ពេក ទើប​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ចៅប្រុស​របស់​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​គួរ​ឲ្យ​សោកស្ដាយ​បំផុត​។

បន្ទាប់​មក​ជីដូន​និង​សាច់ញាតិ​បាន​នាំ​យក​សព​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​នៅ​ក្នុង​វត្ដ​សំបួរមាស សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

ដោយសារ​តែ​ជីដូន និង​សាច់ញាតិ​របស់​ក្មេង​ប្រុស​រង​គ្រោះ​មាន​ជីវភាព​ខ្វះខាត ក៏​បាន​អំពាវ​នា​ដល់​សប្បុ​ជន​ទាំងអស់​សូម​ជួយ​ឧបត្ថម្ភ​ដើម្បី​រៀបចំ​ធ្វើ​ពិធី​បុណ្យសព​ក្មេង​ប្រុស​រង​គ្រោះ​នេះ​ផង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ