គាត់​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ភ្លាម​ប៉ូលិស​រត់​ខ្វែងដៃខ្វែងជើង​តាម​ប្រមាញ់​តែ​ចុង​ក្រោយ​ដាច់​ផ្ងារ


ខេត្តកំពត ៖ មាន​ហេតុ​ការ​កើតឡើង​ធ្វើ​ឲ្យ​សមត្ថកិច្ច​ដុតដៃដុតជើង​តាម​ប្រមាញ់​គ្រប់​ច្រកល្ហក​ដោយសារ​តែ​ស្ត្រី​ម្នាក់​មាន​ទំនាស់​គ្នា​ជាមួយ​ប្តី​ប្រពន្ធ​ខ្លួនឯង​រួច​ប្តី​ជិះ​រថយន្ត​ចេញ​ទៅ​ធ្វើការ​បាត់​ទៅ​ពេល នោះ​ដោយ​មាន​កំហឹង​ជាមួយ​ប្តី ស្ត្រី​រូប​នោះ​ក៏​បាន​បង្ហោះ​ហ្វេ​ស​ប៊ុ​កថា​មាន​ចោរ​ចូល​លួច​រថយន្ត យក​ទៅ​បាត់​កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ ២០១៩ ចេញពីផ្ទះ​បាត់​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

ពេល​ឃើញ Facebook ស្ត្រី​រូប​នោះ​បង្ហោះ​យ៉ាង​ដូច្នេះ​កំលាំង​សមត្ថកិច្ច​ក៏​អញ្ជើញ​ស្ត្រី​អ្នក​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​នោះ​មក​សួរនាំ​ជាមួយ​គ្នា​នោះ​ពេល​ប្តី​ឃើញ​ហ្វេ​ស​ប៊ុ​ក​របស់​ប្រពន្ធ​បង្ហោះ​ដូច្នេះ​ក៏​បាន​ខ​មិន​មក​ប្រពន្ធ​ព្រមទាំង​បើករថយន្ត​ចូល​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បំភ្លឺ​សមត្ថកិច្ច​ជុំវិញ​រឿងរ៉ាវ​ដែល​កើតឡើង​ក្នុង​គ្រួសារ​ឲ្យ​សមត្ថកិច្ច​បាន​យល់ ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ទោះបីជា​ប្តី​បំភ្លឺ​សមត្ថកិច្ច​ថា នាង​ជា​ប្រពន្ធ​ទោះជា​មិន​បាន​រៀប​ការ​ត្រឹមត្រូវ​តាម​ច្បាប់​ក៏​យក​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​ជាង​បី​ឆ្នាំ​មក​ហើយ​ព្រមទាំង​មានកូន​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់​ផង​ដែរ​ហើយ​ក៏​មាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​ដោយ​អាជ្ញាធរ​ភូមិ​-​ឃុំ​ទទួលស្គាល់​ត្រឹមត្រូវ​ផង​ដែរ ។

ទោះបីជា​ប្តី​ឆ្លើយ​បំភ្លឺ​សមត្ថកិច្ច​លាតត្រដាង​ពី​សាវតារ​ពិត​របស់​ខ្លួន​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ជូន​សមត្ថកិច្ច​យ៉ាងនេះ​ក៏​ដោយ​ក៏​ស្ត្រី​រូប​នេះ​នៅ​តែ​ឆ្លើយ​មិន​ទទួលស្គាល់​ការ​ពិត​នៅ​តែ​កុហក​សមត្ថកិច្ច​ថា​បុរស​រូប​នេះ​មិនមែន​ជា​ប្តី​របស់​ខ្លួន​ទៀត ។

ដោយសារ​តែ​មិន​ព្រម​ទទួល​ការ​ពិត​របស់​ខ្លួន ដោយ​យោង​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ប្តី និង​មាន​ឯកសារ​ត្រឹមត្រូវ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​រូប​នោះ​ទៅ​កាន់​តុលាការ​ដោយ​ចោទ​ពី​បទ​ក្លែង​កុហក​សមត្ថកិច្ច​ធ្វើ​ឲ្យ​សមត្ថកិច្ច​រត់​ខ្វែងដៃខ្វែងជើង​តាម​ប្រមាញ់​ចោរ​ដែល​ស្ត្រី​រូប​នេះ​ថា បាន​លួច​រថយន្ត​របស់​ខ្លួន​តាម​ពិត ប្តី​ស្ត្រី​ខ្លួនឯង​ជិះ​ចេញពីផ្ទះ​ក្រោយ​ពី​មាន​ទាស់​សំដី​គ្នា​បន្តិចបន្តួច​ក្នុង​គ្រួសារ ។

ស្ត្រី​ជាប់ចោទ​មានឈ្មោះ តូច ណា​វី អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត រីឯ​ប្តី​មានឈ្មោះ ឆុ​ន សិលា អាយុ​៣៥​ឆ្នាំ មុខរបរ​ម៉ៅ​ការ​សំណង់ ស្នាក់​នៅ​ភូមិ​សង្កាត់ ជាមួយ​គ្នា​ខាងលើ ។

ក្នុង​ហេតុ​ការ​ខាងលើ​បើ​តាម​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់ កោះសន្តិភាព ថា​ជុំវិញ​ករណី​នេះ​បុរស​ជា​ប្តី​គ្មាន​ជាប់​ពាក់ព័ន្ធ​ទេ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​ជាប់​ពាក់ព័ន្ធ​ពី​បទ​បង្ហោះ Facebook បំផ្លើសការពិត​ធ្វើ​ឲ្យ​សមត្ថកិច្ច​រវល់ និង​ខាត​ពេលវេលា​ដោយសារ​ការ​បង្ហោះ​ក្លែង​សភាព​ការ និង​បង្ក​ភាព​អសន្តិសុខ​ក្នុង​ខេត្ត​ទាំងមូល​ដូច្នេះ​ត្រូវ​ទទួលទោស​តាម​ច្បាប់​ដែល​បាន​ប្រព្រឹត្ត ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ