វី​ដេ​អូ Teaser បង្ហាញ​ថា Galaxy Note10 អាច​ដំណើរការ​ជាមួយ​ឧបករណ៍​ជា​ច្រើន !(​មាន​វី​ដេ​អូ​)


ក្រុមហ៊ុន Samsung ឥណ្ឌូ​នេ​ស៊ី​ទើបតែ​បង្ហោះ​វី​ដេ​អូ​ខ្លី​មួយ​បង្ហាញ​អំពី​ព្រឹត្តិការណ៍ Galaxy Note 10 Unpacked នៅ​ថ្ងៃ​ទី​៧ ខែសីហា ។ កាលបរិច្ឆេទ​ត្រូវ​បាន​គេ​ដឹង​ជា​ផ្លូវការ​មួយរ​យៈមក​ហើយ ប៉ុន្តែ​វី​ដេ​អូ​ថ្មី​នេះ​បាន​ណែនាំ​ពី​របៀប​ដែល​ក្រុមហ៊ុន Samsung នឹង​លក់​ស្មា​ត​ហ្វូ​ន​ថ្មី​របស់​ខ្លួន ។

ប្រធានបទ​នៃ​វី​ដេ​អូ​ថ្មី​នេះ គឺថា ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ឧបករណ៍​ជា​ច្រើន​ដោយ​ភ្ជាប់​ទៅ​នឹង Note10 តែ​មួយ ។ វា​អាច​ក្លាយជា​កុំព្យូទ័រ​លើ​តុ​មួយ​ដោយ​ភ្ជាប់​ជាមួយ DeX ហើយ​វា​ក៏​អាច​ជំនួស​កុំព្យូទ័រ​យួរដៃ​សម្រាប់​ធ្វើការ​នៅ​ខាងក្រៅ​ការិយាល័យ​បាន​ផង​ដែរ ។ នេះ​ជា​ទិដ្ឋភាព​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែល​ផ្តោត​លើ Samsung Galaxy Note 10 ។

សូម​រំឭក​ថា វី​ដេ​អូ Note 9 promo ដំបូង​បង្អស់​បាន​បង្ហាញ​វា​នៅ​ក្នុង​បរិយាកាស​ការងារ​ក្នុង​ការិយាល័យ និង​ថែម​ទាំង​ផ្តល់​នូវ​គុណភាព​នៃ​កាមេរ៉ា ការ​លេង​ហ្គេ​ម ព្រមទាំង​ការពារ​ការ​ជ្រាប​ទឹកជា​ដើម ។

ទោះជា​យ៉ាងណា​ក៏​ដោយ​យើង​បានដឹង​រួច​មក​ហើយ​ថា កាមេរ៉ា​របស់ Note10 នឹង​មាន​មូលដ្ឋាន​ដូច​នៅ​លើ​ការ​ដំឡើង​សម្រាប់ Galaxy S10 5G ដែរ គឺ Triple camera + 3D ToF sensor ហើយ​វា​នឹង​បំពាក់​នូវ​បន្ទះ​ឈី​ប​ដែល​កាន់តែ​ប្រើ​សើរ​ជាង​មុន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ