ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ដាស់តឿន​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ដែល​មិន​ទាន់​យល់​ដឹង​ការ​បើកប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ដាស់តឿន​ដល់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន និង​កម្ម​និយោជិត​មួយ​ចំនួន​ដែល​មិន​ទាន់​យល់​ពី​ច្បាស់​អំពី​ការ​បើក​រំលឹក ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩ និង​ការ​ទូទាត់​ប្រាក់​បំណាច់ អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​នីមួយ​ៗ​ចាប់ពី​ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ដាស់តឿន​ដល់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន និង​កម្ម​និយោជិត​មួយ​ចំនួន​ដែល​មិន​ទាន់​យល់​ពី​ច្បាស់​អំពី​ការ​បើក​រំលឹក ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩ និង​ការ​ទូទាត់​ប្រាក់​បំណាច់ អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​នីមួយ​ៗ​ចាប់ពី​ឆ្នាំ​២០១៩ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​ស្ដី​ពី​ការ​បើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩ និង​ការ​ទួ​ទាត់​ប្រាក់​បំណាច់ អតីតភាព​ការងារ​ថ្មី ចាប់ពី​ឆ្នាំ​២០១៩ តទៅ​សម្រាប់​សហគ្រាស​គ្រឹះស្ថាន ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង នៅ​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ សែ​ល​ចុះហត្ថលេខា​ដោយ​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ធានា​បាន​នូវ​សុខដុមរមនា ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ក្រសួង​បញ្ជាក់​ជា​ថ្មី ជូន​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន អង្គការ​វិជ្ជាជីវៈ និង​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង នូវ​ចំនុច​មួយ​ចំនួន​រួម​មាន ប្រាក់​បំណាច់​អតីតភាព​ការងារ ដូច​មាន​ចែង​ក្នុង​មាត្រា​៨៩​ថ្មី នៃ​ច្បាប់​ស្ដី​ពី​ការងារ អនុវត្តន៍​ចំពោះតែ​កម្មករ និយោជិត​ដែល​មាន​កិច្ចសន្យា ការងារ​មាន​ថេរវេលា មិន​កំណត់ (UDC) តែ​ប៉ុណ្ណោះ ។

ដោយឡែក​កម្ម​កករ​និយោជិត​ដែល​មាន​កិច្ចសន្យាការងារ មាន​កំណត់​ថេរវេលា (FDC)​ទទួល​បាន​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា ហើយ​ប្រាក់​បំណាច់​នេះ​មាន​កំណត់​ក្នុង​អនុសញ្ញា​រួម ។ បើ​គ្មាន​កំណត់​ក្នុង​អនុសញ្ញា​រួម​ទេ ប្រាក់​បំណាច់​នេះ​យ៉ាងតិច​ត្រូវ​ស្មើ​៥% នៃ​ប្រាក់​ឈ្នួល ដែល​កម្មករនិយោជិត​បាន​បើក​នៅ​ក្នុង​រយៈពេល​នៃ​កិច្ចសន្យា ។ កម្ម​កករ​និយោជិត​ដែល​កំពុង​ប្រើប្រាស់​ប្រភេទ​កិច្ចសន្យាការងារ មាន​កំណត់​ថេរវេលា (FDC) ដែល​លើស​ថេរវេលា អតិបរមា កំណត់​ដោយ​ច្បាប់ ហើយ​ដែល​ធ្នាប់​ទ​ទូល​បាន​ប្រាក់​បំណាច់ បញ្ចប់​កិច្ចសន្យាការងារ (៥%) កន្លង​មក រួច​ហើយ គឺ​មិន​អាច​សុំ​ឲ្យ​និយោជក​ទូទាត់​ប្រាក់​រំលឹក​បំណាច់ អតីតភាព​ការងារ តាម​ត្រា​៨៩​ថ្មី នៃ​ច្បាប់​ស្ដី​ពី​ការងារ​ទៀត​នោះ​ទេ ។

ក្នុង​ករណី​ដែល​និយោជក​បាន​នឹង​កំពុង​ប្រើប្រាស់​កិច្ចសន្យាការងារ​មាន​កំណត់​ថេរវេលា (FDC) លើស​ថេរវេលា​អតិបរមា​កំណត់​ដោយ​ច្បាប់ កិច្ចសន្យាការងារ មាន​កំណត់​ថេរវេលា (FDC) នោះ​ត្រូវ​ប្រែ​ក្លាយទៅជា​កិច្ចសន្យាការងារ មាន​ថេរវេលា​មិន​កំណត់ (UDC) យ៉ាង​យូរ​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ ដោយ​និយោជក ត្រូវ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ ចាប់ពី​កាលបរិច្ឆេទ​នៃ​ការ​ប្រែក្លាយ​នោះ​ដោយ​ស្រប​តាម​មាត្រា​៨៩​ថ្មី នៃ​ច្បាប់​ស្ដី​ពី​ការងារ ,​ប្រកាស​លេខ​៤៤៣​ចុះ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ ស្ដី​ពី​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព ការងារ និង​សេចក្ដីណែនាំ​ពាក់ព័ន្ធ​ជា​ធរមាន ។

ប្រភព​បាន​បន្ត​ថា ប្រាក់​បំណាច់​អតីតភាព​ការងារ ដែល​មាន​មុន​ឆ្នាំ​២០១៩ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី ក្នុង​ឆ្នាំ​នីមួយ​ៗ ចាប់ពី​ឆ្នាំ​២០១៩ ត្រូវ​បាន​លើកលែង​ពន្ធ ។​កម្មករនិយោជិត មិន​ទទួល​បាន​ប្រាក់​អតីតភាព​ការងារ ក្នុង​ករណី​កម្មករនិយោជិត លាឈប់ ដោយ​ឯកឯង ឬ​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ ។ ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​សង្ឃឹមថា ការ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ដំបូង​នេះ និង​ការ​បើក​បន្តបន្ទាប់ និង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​រក្សា​បាន​ផលប្រយោជន៍ និង​ស្ថិរភាព​ការងារ​ជូន​កម្មករ និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ក៏​ដូច​ជា រក្សា​បាន​នូវ​ភាព​វិជ្ជមាន នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ