ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​គួរ​អប់រំ​កូន​ឱ្យ​វៀរ​នូវ​អំពើអាក្រក់​ទាំង​៥​ប្រការ

4 ឆ្នាំ មុន

អំពើ​បាប​ទាំង​៥​ប្រការ​រមែង​ហុច​ផល​ឱ្យ​ភ្លាម​ៗ​ទាន់​ភ្នែក​បច្ចុប្បន្ន​ដល់​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​មែន​ៗ ព្រោះ​ឃើញ​អំពើអាក្រក់​នោះ​ឱ្យ​ទោស​ទាន់ហន់​បែប​នេះ មាតាបិតា​គួរ​អប់រំ​កូន​ឱ្យ​វៀរ​ចេញ​ឆ្ងាយ​ពី​អំពើអាក្រក់​ទាំងនោះ ។ អបាយមុខ​ទាំង​៥​ប្រការ​នោះ​គឺៈ ១-​ប្រព្រឹត្ត​ក្នុង​កាម​បាន​ដល់​លេងស្រី គឺ​លួច​មាន​ស្រី​កំណាន់​ដទៃ​ក្រៅពី​ប្រពន្ធ​របស់​ខ្លួន ២-​លេង​ស្រា ស្រវឹង​អួទីនួ​រាល់​ថ្ងៃជា​ហេតុ​នាំ​ឱ្យ​ខាត​ពេលវេលា បាត់បង់​ទាំង​ផលប្រយោជន៍…

អំពើ​បាប​ទាំង​៥​ប្រការ​រមែង​ហុច​ផល​ឱ្យ​ភ្លាម​ៗ​ទាន់​ភ្នែក​បច្ចុប្បន្ន​ដល់​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​មែន​ៗ ព្រោះ​ឃើញ​អំពើអាក្រក់​នោះ​ឱ្យ​ទោស​ទាន់ហន់​បែប​នេះ មាតាបិតា​គួរ​អប់រំ​កូន​ឱ្យ​វៀរ​ចេញ​ឆ្ងាយ​ពី​អំពើអាក្រក់​ទាំងនោះ ។ អបាយមុខ​ទាំង​៥​ប្រការ​នោះ​គឺៈ

១-​ប្រព្រឹត្ត​ក្នុង​កាម​បាន​ដល់​លេងស្រី គឺ​លួច​មាន​ស្រី​កំណាន់​ដទៃ​ក្រៅពី​ប្រពន្ធ​របស់​ខ្លួន

២-​លេង​ស្រា ស្រវឹង​អួទីនួ​រាល់​ថ្ងៃជា​ហេតុ​នាំ​ឱ្យ​ខាត​ពេលវេលា បាត់បង់​ទាំង​ផលប្រយោជន៍

៣-​លេងល្បែង​ភ្នាល់​គ្រប់​ប្រភេទ តាម​ធម្មតា​វា​មិន​ដែល​ចម្រើន​ព្រោះ​ល្បែងភ្នាល់​នោះ​ទេ

៤-​សេពគប់​បាបមិត្ត ជា​ទូទៅ​បុគ្គល​ពាល​តែង​នាំ​ខ្លួន​ឱ្យ​ដល់​នូវ​សេចក្តី​វិនាស មិន​ដែល​ចង្អុល​ផ្លូវ​ចម្រើន​ឡើយ

៥-​ភាព​ខ្ជិលច្រអូស ទ្រព្យសម្បត្តិ​មិន​ដែល​កើត​មាន​ដល់​អ្នក​ខ្ជិលច្រអូស​ឡើយ ។

អ្នកប្រាជ្ញ​ពុទ្ធសាសនា​បាន​បញ្ចេញ​ទស្សនៈ​ថា កាលបើ​ឪពុក​ម្តាយ​ណា​ព្យាយាម​ចិញ្ចឹម​កូន អប់រំ​កូន​ដោយ​ប្រពៃ​ឱ្យ​វៀរ​ឆ្ងាយ​ពី​អំពើ​បាប​ទាំង​៥​នេះ មាតាបិតា​នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​អ្នក​មានគុណ​ដ៏​ល្អ​របស់​កូន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ