ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញ​ដល់​កម្ពុជា​វិញ ប្រកប​ដោយ​សុវត្ថិភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាព្រឹក​ថ្ងៃទី០៦ ​កក្កដា ​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

រាជធានីភ្នំពេញ ៖ នាព្រឹក​ថ្ងៃទី០៦ ​កក្កដា ​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វិលត្រឡប់មកដល់ប្រទេស កម្ពុជាវិញ ប្រកបដោយសុវត្ថិភាពហើយ ។

សូមបញ្ជាក់ថា ​សម្តេចតេជោ​បានអញ្ជើញទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើង វិញ ជាសាកលលើ​ជំនួយ​សម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុង​ហ្សឺណែវ ប្រទេស ស្វីស និងការប្រកាសចេញជាផ្លូវការនូវ “យុទ្ឋសាស្រ្តសមាហរណ កម្មពាណិជ្ជកម្ម កម្ពុជា ២០១៩-២០២៣ ហើយនិងបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុម ប្រឹក្សាសិទ្ឋិមនុស្ស UN ប្រកប ដោយជោគជ័យបំផុតក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។

យោងតាមបណ្តាញសង្គម សម្តេចក៏សូមអរគុណបងប្អូនខ្មែរនៅអឺរ៉ុបទាំងអស់ ដែលបានមកទទួលស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី​យ៉ាងកុះករនៅទីក្រុងហ្សឺណែវ ដែលបង្ហាញនូវការគោរពស្រឡាញ់ គាំទ្រ និង ជឿជាក់ឥតងាករេចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យ​មានការ រីកចម្រើនពិតរហូតមកដល់សព្វថ្ងៃ ។ សូមជូនពរបងប្អូនជនរួមជាតិទាំងអស់ ជួបតែសេចក្តីសុខ និង​សំណាងល្អគ្រប់ៗគ្នា ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ