ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​អា​មេ​រិ​ក​ក៏ Huawei មិន​ឈឺក្បាល តែ​បែរជា​ទៅ​ត្រូវប៉ាន់​នៅ​រុ​ស្ស៊ី​វិញ

4 ឆ្នាំ មុន

ក្រុមហ៊ុន Avito ដែល​ជា​បណ្តាញ​ព័ត៌មាន​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​បាន​បញ្ចេញ​នូវ​បញ្ជី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​លក់ដាច់​បំផុត​ទាំង ៥ នៅ​ក្នុង​ប្រទេស​នេះ​សម្រាប់​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០១៩ ។ ក្រុមហ៊ុន Huawei ជាប់​ចំណាត់ថ្នាក់​ទី…

ក្រុមហ៊ុន Avito ដែល​ជា​បណ្តាញ​ព័ត៌មាន​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​បាន​បញ្ចេញ​នូវ​បញ្ជី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​លក់ដាច់​បំផុត​ទាំង ៥ នៅ​ក្នុង​ប្រទេស​នេះ​សម្រាប់​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០១៩ ។

ក្រុមហ៊ុន Huawei ជាប់​ចំណាត់ថ្នាក់​ទី ៤ នៅ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​រុ​ស្សី ។ វា​ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់​ព្រោះ​ទោះបីជា​មានការ​ហាមឃាត់​ដោយ​សហរដ្ឋអាមេរិក​ក៏​ដោយ ក៏​ក្រុមហ៊ុន Huawei នៅ​តែ​ធ្វើ​បាន​ល្អ ។

យោង​តាម​របាយការណ៍​នេះ​ក្រុមហ៊ុន​ផលិត​របស់​សហរដ្ឋអាមេរិក គឺ​ក្រុមហ៊ុន Apple បាន​ឈរ​នៅ​លើ​កំពូល​តារាង​ជាមួយនឹង​ចំនួន ៤៣,៥% នៃ​ការ​លក់​សរុប​នៅ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ។ ក្រុមហ៊ុន​ផលិត​របស់​កូរ៉េ​ខាងត្បូង Samsung គឺ​ស្ថិត​នៅ​លំដាប់​លេខ ២ ជាមួយនឹង​ចំនួន ១៧,៦% ។

ក្រុមហ៊ុន​ផលិត​របស់​ចិន​គឺ​ក្រុមហ៊ុន Xiaomi និង Huawei ឈរ​នៅ​លំដាប់​លេខ ៣ និង​លេខ ៤ ដោយ​មាន​ចំនួន ៨,៧% និង ៧% នៃ​ការ​លក់​សរុប​ខណៈ​ពេល​ដែល Nokia ឈរ​នៅ​លំដាប់​ទី ៥ មាន​ចំនួន ២,៨% ។

លើស​ពី​នេះ​ទៀត​របាយការណ៍​មុន​បាន​បង្ហាញ​ថា ការ​ចែកចាយ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Huawei នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​បាន​កើនឡើង​ដល់ ២៨,៥% នៅ​ក្នុង​ខែឧសភា​ជាប់​ចំណាត់ថ្នាក់​ទី ២ នៅ​ពីក្រោយ​ក្រុមហ៊ុន Samsung ៣៤,២% ។

ទីបំផុត Avito ក៏​បាន​ចង្អុលបង្ហាញ​ថា នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៩ រុ​ស្ស៊ី​បាន​ទិញ​ទូរស័ព្ទ​ចល័ត ១,០១ លាន​គ្រឿង​នៅ​លើ​គេហទំព័រ​ដែល​កើនឡើង ១២,៥% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ តម្លៃ​ជា​មធ្យម​មិន​បាន​ផ្លាស់​ប្តូរ​ទេ​គឺ​រក្សា​បាន​ក្នុង​កម្រិត ១០.៣០០ រូប​រុ​ស្ស៊ី (១៦៣ ដុល្លារ​អា​មេ​រិ​ក​) ។

នៅ​ក្នុង​ខែមករា ដល់ ឧសភា​ឆ្នាំ ២០១៩ ទូរស័ព្ទ​ដៃ​របស់​ចិន​ដែល​មាន​តម្លៃ​ចន្លោះ​ពី ៣០.០០០ ទៅ ៤០.០០០ រូប​រុ​ស្ស៊ី (​ប្រហែល​ពី ៤៧៦ ទៅ ៦៣៣ ដុល្លារ​អា​មេ​រិ​ក​) បាន​កើនឡើង​លឿន​បំផុត​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ប្រទេស​ចិន​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ផលិតផល​របស់​ខ្លួន​ជាមួយនឹង​ការ​រក្សា​តម្លៃ​ទាប ។ បញ្ហា​នេះ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អនុវត្ត​ផលិតផល​របស់​ចិន​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ពួក​គេ​មិន​ខ្សោយ​ដូចដែល​ពួក​គេ​ធ្លាប់​មាន​ពី​មុន​នោះ​ទេ ។ អ្នកទិញ​ជា​ច្រើន​ឥឡូវនេះ​កំពុង​សំឡឹង​ទៅ​លើ​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​ចិន ៕

ប្រភព​៖ gizchina , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ