ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ​ ១គូ​ ជិះ​ម៉ូតូ​ទៅ​បុក​រថ​យន្ត​សាំ​យ៉ុង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ស្លា.ប់​ភ្លាមៗ នៅ​នឹង​កន្លែង​

10 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​ ៖​ សង្សារ​ ១គូ​ ​បាន​ស្លា.ប់​ភ្លាមៗ នៅ​នឹ​ងកន្លែង​ ខណៈដែល​អ្នក​ទាំង​ពីរ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក​ ១គ្រឿង​ ពណ៌​ចម្រុះ​ឈាម​ជ្រូក​លាយ​ស​ខ្មៅ ពាក់​ស្លាក​លេខ​ កណ្តាល​ 1S-0925​ ធ្វើដណើរ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​​​ ក៏​បាន​​បុក​នឹង​រថ​យន្ត​សំាយ៉ុង​ ១គ្រឿង​ ​ប្រភេទ​តួរីស​ ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2U-7013 ដែល​ធ្វើ​ដំណើរ​​​​ច្រាស​ទិស​គ្នា​ ពេញ​ទំហឹង​។ ​​ហេតុ​ការណ៍​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​ ១០​ យប់​

រាជ​ធានី​​ភ្នំពេញ​ ៖​ សង្សារ​ ១គូ​ ​បាន​ស្លាប់​ភ្លាមៗ នៅ​នឹ​ងកន្លែង​ ខណៈដែល​អ្នក​ទាំង​ពីរ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក​ ១គ្រឿង​ ពណ៌​ចម្រុះ​ឈាម​ជ្រូក​លាយ​ស​ខ្មៅ ពាក់​ស្លាក​លេខ​ កណ្តាល​ 1S-0925​ ធ្វើដណើរ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​​​ ក៏​បាន​​បុក​នឹង​រថ​យន្ត​សំាយ៉ុង​ ១គ្រឿង​ ​ប្រភេទ​តួរីស​ ​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2U-7013 ដែល​ធ្វើ​ដំណើរ​​​​ច្រាស​ទិស​គ្នា​ ពេញ​ទំហឹង​។ ​​ហេតុ​ការណ៍​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​ ១០​ យប់​ ​ថ្ងៃទី​១១​ មករា​ ២០១៤​ ស្ថិត​​ក្នុង​​សង្កាត់​ច្រាំង​ចំរេះ​ទី១​ ខណ្ឌ​ឬស្សី​កែវ​។

ជន​រង​គ្រោះ​មាន​ឈ្មោះ ១. ទិត្យ​ វណ្ណះ​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ មុខ​របរ​ជា​កង​អង្គ​រក្ស​ មាន​ទី​លំនៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ២. ឈ្មោះ​ ផល្លី ភេទស្រី អាយុ​ ២៧​ឆ្នាំ (ត្រូវ​ជា​សង្សារ​)។ ចំណែក​អ្នក​បើក​បរ​រថ​យន្ត​បង្ក​ឈ្មោះ​ កេត​ បុរី អាយុ​ ៣០​ឆ្នាំ មុខ​របរ​ជា​មន្រ្តី​ប៉ូលិស​ ស្នាក់​នៅ​ភូមិ​ស្ពាន​ខ្ពស់​ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​។

ក្រោយ​កើត​ហេតុ​ ម៉ូតូ​ និង​រថ​យន្ត​​ សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​​​ ចំណែក​សព​ជន​រង​គ្រោះ​​​រង់​ចាំ​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​៕