ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥរិយាបថ​នៃ​បុរស​នារី​ពេល​ចូល​ទៅ​វត្ត​អារាម

6 ឆ្នាំ មុន

នៅ​ពេល​ដែល​យើង​មាន​សទ្ធា​ជ្រះថ្លា​ទៅ​កាន់​ទី​វត្ត​អារាម​ដែល​ជា​កន្លែង​គួរ​ដល់​ការ​គោរព​បូជា​នោះ យើង​មិន​ត្រូវ​សម្តែង​កិរិយា​ណាមួយ​បែប​មិន​គប្បី​សោះឡើយ អ្នក​ជិះ ទោចក្រយានយន្ត​គ្រប់​ប្រភេទ​គួរ​ចុះ​បណ្ដើរ​ចូល​ទៅ​ក្នុង​វត្ត អ្នក​ពាក់មួក ទទូរ​ក្រមា កន្សែង ត្រូវ​ដោះ​ចេញពី​ក្បាល​ដោយ​សេចក្តី​គោរព និង​មិន​ត្រូវ​នាំ​គ្នា​ជជែក​ឡូឡា​ដោយ​សំឡេង​ឮ​ៗ​នៅ​ក្នុង​ទី​អារាម​ឡើយ ។…

នៅ​ពេល​ដែល​យើង​មាន​សទ្ធា​ជ្រះថ្លា​ទៅ​កាន់​ទី​វត្ត​អារាម​ដែល​ជា​កន្លែង​គួរ​ដល់​ការ​គោរព​បូជា​នោះ យើង​មិន​ត្រូវ​សម្តែង​កិរិយា​ណាមួយ​បែប​មិន​គប្បី​សោះឡើយ អ្នក​ជិះ ទោចក្រយានយន្ត​គ្រប់​ប្រភេទ​គួរ​ចុះ​បណ្ដើរ​ចូល​ទៅ​ក្នុង​វត្ត អ្នក​ពាក់មួក ទទូរ​ក្រមា កន្សែង ត្រូវ​ដោះ​ចេញពី​ក្បាល​ដោយ​សេចក្តី​គោរព និង​មិន​ត្រូវ​នាំ​គ្នា​ជជែក​ឡូឡា​ដោយ​សំឡេង​ឮ​ៗ​នៅ​ក្នុង​ទី​អារាម​ឡើយ ។

នារី​ជា​ទាយិកា​ត្រូវ​សង្រួម​ចរិយា​ចរិត​ឫកពា​ឱ្យ​បាន​នឹងធឹង កុំ​ធ្វើ​ភ្នែក​ក្រឡឹប​ក្រឡាប់ចាក់ កុំ​រពឹស​ភ្នែក​ងាកឆ្វេង​ស្ដាំ​ពេក កុំ​សម្តែង​កិរិយា​អរ​ខិ​ប​ខុប​បែប​មាយា គួរ​មើល​ឥ​រិ​យ​ប​ថ​ចាស់ទុំ​ក្បែរ​ខាង​ផង ។ កុំ​ពោល​ពាក្យ​បែប​ឥត​អៀនខ្មាស​នៅ​ទី​អារាម កុំ​ស្លៀក​ខោជើងកំប៉ុង​រឹប​រាង កុំ​ស្លៀកសំពត់​ខើច​ខ្លី​ចូល​ទៅ​បត់ជើង​ថ្វាយបង្គំ​ព្រះ​ពុទ្ធរូប ឬ​ព្រះសង្ឃ ត្រូវ​ពាក់អាវ​ក​តូច ហើយ​ចង​ពានា​ក្រមា​ផង​ពោល​គឺ​ស្លៀកពាក់​ឱ្យ​សមសួន​ជានា​រី​ខ្មែរ​ដែល​មាន​ចរិត​ឫកពា​រម្យទម ទើប​ពេញ​លក្ខណៈ​ជា​អ្នក​ចូល​វត្ត​អារាម និង​មិន​ត្រូវ​និយាយ​ចំអែចំអន់​ព្រះសង្ឃ​ដោយ​ប្រការ​មិន​គប្បី​ឡើយ ។

ចំណែក​បុរស​ជា​ទាយក​វិញ​គប្បី​ចេះ​ប្រើ​ពាក្យ​សម្តី​ឱ្យ​សមរម្យ គោរព​ព្រះសង្ឃ​ដោយ​ចិត្ត​ស្មោះ​។ ពេល​ថ្វាយ​បង្គំ​ព្រះ​ពុទ្ធរូប ឬ​ថ្វាយបង្គំ​ព្រះសង្ឃ ត្រូវ​ងាក​ទៅ​រក​លោក​ដោយ​ចិត្ត​ជ្រះថ្លា កុំ​ថ្វាយបង្គំ​បែប​ចំតិតចំតូង ហើយ​ងាក​មុខ​មក​និយាយ​ជាមួយ​អ្នក​អង្គុយ​ឆ្វេង​ស្តាំ ធ្វើ​ដូច្នេះ​នាំ​ឱ្យ​សៅហ្មង ដល់​អ្នក​ដែល​គេ​គោរព​បូជា​ដោយ​ភក្តីភាព​ចំពោះ​ព្រះពុទ្ធ​សាសនា ។

យើង​ជា​ពុទ្ធសាសនិកជន ក៏​មិន​គប្បី​ត្មិះ​តិះដៀល​ដល់​សាសនា​ណាមួយ ដោយ​រំលោភ​លើ​សាសនា​ដទៃ​នោះ​ឡើយ ព្រោះ​សាសនា​គេ​ក៏​មាន​សិទ្ធ​គ្រប់គ្រាន់​ខាង​ជំនឿ​ដូច​យើង​អ៊ីចឹង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ