ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ទៅ​មើល​ប្រពន្ធ​កូនខ្ចី ដល់​ពាក់​កណ្តាលផ្លូវ​វាក់​អើ​ជាមួយ​រថយន្ត​ឡើង​សន្លប់​ស្តូក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រពន្ធ​ទើប​សម្រាលកូន​ថ្មី​ៗ ប្តី​ផឹកស្រា​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​មើល​ប្រពន្ធ​វាក់​អើ​នឹង​រថយន្ត​បត់​ជាន់​ហ្វ្រាំង​មិន​ជាប់ បុក​រថយន្ត​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​រង​របួស​សន្លប់​ស្តូក បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០២ ខែកក្កដា​នេះ…

រាជធានី​ភ្នំពេញ ៖ ប្រពន្ធ​ទើប​សម្រាលកូន​ថ្មី​ៗ ប្តី​ផឹកស្រា​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​មើល​ប្រពន្ធ​វាក់​អើ​នឹង​រថយន្ត​បត់​ជាន់​ហ្វ្រាំង​មិន​ជាប់ បុក​រថយន្ត​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​រង​របួស​សន្លប់​ស្តូក បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០២ ខែកក្កដា​នេះ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មិន​បាន​ប្រាប់​ឈ្មោះ​នោះ​ឡើយ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1I -6712​ជិះ​ម្នាក់ឯង បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០១៦ ពណ៌​ខ្មៅ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បើក​ក្នុង​ល្បឿន​លឿន​មធ្យម លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បើកបរ​ស្របគ្នា​ហើយ​បាន​ស៊ី​ញ៉ូ​បត់​ឆ្វេង ចំណែក​ជន​រង​គ្រោះ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ផង​នោះ​បាន​វាក់​អើ​បុក​ទូ​គ​រថយន្ត​ពីក្រោយ​ជាន់​ហ្វ្រាំង​បោក​ដួល​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួស​សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​រថយន្ត​សង្គ្រោះ​ឯកជន​បាន​មក​ដឹក យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ តែ​ជន​រង​គ្រោះ​មិន​ព្រមទៅ​ដោយ​រង់ចាំ​បងប្អូន​មក​សិន ។ លុះ​បងស្រី​មក​ដល់​ទើប​ដឹង​ថា ជន​រង​គ្រោះ​ទៅ​មើល​ប្រពន្ធ​សម្រាល​កូនខ្ចី​នៅ​គ្លីនិក​មូល​មិត្ត ម្តុំ​ផ្សា​រកា​ណា​ស៊ី​ធី ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ប្រគល់​អោយ​បងប្អូន​ជន​រង​គ្រោះ​វិញ​ភ្លាម​ៗ​ផង​ដែរ ហើយ​បងប្អូន​ខាងលើ​ក៏​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មូល​មិត្ត​កន្លែង​ប្រពន្ធ​សម្រាល​កូនខ្ចី​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ