ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គុម្ព​ឫស្សី​ធំ​ៗ​អម​សងខាង​ផ្លូវ​ចូល​ភូមិ​ច្រក​ស្តៅ​កំពុងតែផ្អើលដោយកើតរឿង​ប្លែកៗ​​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ចំណុច​ផ្លូវលំ​មួយ​មាន​គុម្ព​ឫស្សី​ធំ​ៗ​អម​សងខាង​ផ្លូវ​ចូល​ភូមិ​ច្រក​ស្តៅ​បាន​ធ្វើ​ឱ្យ​អ្នក​ភូមិ ក៏​ដូច​ជា​អ្នកដំណើរអះអាង​​ថា​បាន​ប្រទះ​ឃើញ​ពស់​អ្នកតា​ធំ​មួយ ​និង​មាន​ជំនឿ​មក​សែនព្រេន​ដើម្បី​សុំ​លាភ សុំ​ជ័យ និង​សុំ​សេចក្តីសុខ ។ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២ កក្កដា…

ខេត្តកំពត ៖ ចំណុច​ផ្លូវលំ​មួយ​មាន​គុម្ព​ឫស្សី​ធំ​ៗ​អម​សងខាង​ផ្លូវ​ចូល​ភូមិ​ច្រក​ស្តៅ​បាន​ធ្វើ​ឱ្យ​អ្នក​ភូមិ ក៏​ដូច​ជា​អ្នកដំណើរអះអាង​​ថា​បាន​ប្រទះ​ឃើញ​ពស់​អ្នកតា​ធំ​មួយ ​និង​មាន​ជំនឿ​មក​សែនព្រេន​ដើម្បី​សុំ​លាភ សុំ​ជ័យ និង​សុំ​សេចក្តីសុខ ។

កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២ កក្កដា មាន២នាក់​​ប្តី​​ប្រពន្ធ​ដែល​រស់នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​បាន​បើករថយន្ត​មាន​ដឹក​គ្រឿង​សែន​ព្រែ​ន​ដូច​ជា​ធូប​ទៀន​ផ្កា​ភ្ញី និង​មាន់​ស្ងោ​ជាដើម​យក​មក​សែនព្រេន​ដល់​សត្វ​ពស់​ធំ​មួយ​ក្បាល ដែល​ក្រុម​គ្រួសារ​មួយ​នេះ​អះអាង​ថា​បាន​ប្រទះ​ឃើញ​ត្រង់​ចំណុច​ផ្លូវលំ​មួយ​មាន​គុម្ព​ឫស្សី​ធំ​ៗ​អម​សងខាង​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ច្រក​ស្ដៅ ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស​។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​រៀបរាប់​ថា គាត់​ពិតជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ កាលពី​វេលា​ម៉ោង​ជា​១១​យប់​ថ្ងៃ​ទី​២៨ ខែមិថុនា ពេល​គាត់​និង​ប្តី​រួម​ទាំង​អ្នក​រួម​ដំណើរ​ផ្សេង​ទៀត​គ្រាន់តែ​បើករថយន្ត​ចូល​ទៅ​ដល់​ផ្លូវ​បត់បែន​ត្រង់​ចំណុច​គុម្ព​ឫស្សី​ធំ​ៗ​អម​សងខាង​ផ្លូវ​ចូល​ច្រក​ស្តៅ​ភ្លាម ស្រាប់តែ​ពួក​គាត់​បាន​ប្រទះ​ឃើញ​សត្វ​ពស់​មួយ​ក្បាល​ធំ​ណាស់​នៅ​ដេក​ទទឹង​ផ្លូវ លុះ​ពេល​ឃើញ​សត្វ​ពស់​ធំ​នោះ​ភ្លាម គាត់​បានអោយ​រថយន្ត​ឈប់ ហើយ​ម្នាក់​ៗ​មានការ​ភិតភ័យ និង​លើកដៃ​បន់​សុំ​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​បើកផ្លូវ​ ចំណែក​​អ្នកខ្លះ​ទៀត​បាន​យក​ទឹកអប់​មក​បាញ់​សុំ​លាភ សុំ​ជ័យ​ពី​សត្វ​ពស់​ធំ​នោះ ។ មិនយូរ​ប៉ុន្មាន​សត្វ​ពស់​ធំ​​មួយក្បាល​ដែល​ដេក​នៅ​​ទទឹង​ផ្លូវ​នោះ​បាន​លូន​ចូល​ទៅ​ក្នុង​ព្រៃ​វិញ ធ្វើ​អោយ​ក្រុម​គ្រួសារ​របស់​គាត់​បន្តដំណើរ​ទៅ​ដល់​ផ្ទះ​គ្រួសារ​ខាង​ប្ដី ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​រៀបរាប់​បន្ត​ថា ការ​មក​ដាក់​គ្រឿង​សែន​ព្រេន​ដល់​សត្វ​ពស់​អ្នកតា​នេះ​គឺ​ដើម្បី​សុំ​លាភ សុំ​ជ័យ និង​សុំ​សេចក្ដីសុខ​ដល់​អ្នក​ភូមិ​ផងដែរ​ តែបើ​បាន​លាភ​មែន​គាត់​នឹង​សុំ​ធ្វើបុណ្យ​មួយ​យប់​ថ្វាយ​ដល់​សត្វ​ពស់​អ្នកតា​។

លោក​ម៉ា គង់ អាយុ​៦៤​ឆ្នាំ នៅ​ភូមិ​ច្រក​ស្ដៅ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​ដែល​ប្រទះ​ឃើញ​សត្វ​ពស់​ធំ​នោះ​គឺ​គេ​ប្រទះ​ឃើញ​ជា​ញឹកញាប់ ហើយ​សត្វ​ពស់​ធំ​នោះ​គឺជា​ពស់​អ្នកតា​ថែរក្សា​។ លោក​បន្ត​ថា បើ​និយាយ​រឿង​អបិយ​ជំនឿ​គឺ​ពិតជា​គួរ​អោយ​ខ្លាច​ណាស់ ព្រោះ​ពេល​ថ្ងៃ​ក៏​មាន​ខ្មោចលង​ដែរ​អោយ​តែ​មក​ដល់​ផ្លូវលំ​មួយ​មាន​គុម្ព​ឫស្សី​ធំ​ៗ​អម​សងខាង​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ច្រក​ស្ដៅ ។

បើ​តាម​លោកយាយ​ឈ្មោះ​ហេង យន់ រស់នៅ​ភូមិ​ច្រក​ស្ដៅ​បាន​និយាយ​ប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២ កក្កដា​ថា ចំណុច​ផ្លូវលំ​មួយ​មាន​គុម្ព​ឫស្សី​ធំ​ៗ​អម​សងខាង​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ច្រក​ស្ដៅ កាលពីដើម​ឡើយ​ជា​កន្លែង​កំណប់​មួយ ហើយ​ខ្មោច​ក៏​លង​ញឹក​ដែរ រហូត​មក​ដល់​សព្វ​នេះ​ក៏​នៅ​តែ​មាន​ខ្មោចលង​ទៀត​ផង ។ ពេល​ខ្លះ​គេ​ក៏​ឃើញ​គុម្ព​ឫ​​ស្សី​បាក់​មក​លើ​ផ្លូវ​ក៏​មាន​ដែរ ហើយ​ពេល​ខ្លះ​មាន​គេ​ប្រទះ​ឃើញ​សត្វ​ពស់​អ្នកតា​ផង​ដែរ តែ​ចំពោះ​រូប​គាត់​មិន​ដែល​ប្រទះ​ឃើញ​សត្វ​ពស់​អ្នកតា​នោះ​ទេ​។

នគរបាល​ប៉ុស្តិ៍​ទូក​មាស​ខាង​កើតជា​អ្នក​ជូន​ដំណើរនាក់​​ប្តី​ប្រពន្ធ​ខាងលើ​ដែល​ប្រទះ​ឃើញ​សត្វ​ពស់​អ្នកតា​បាន​និយាយ​ថា ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន​គ្រាន់តែ​ជូន​ប្តី​ប្រពន្ធ​ដែល​អះអាង​ថា​បាន​ប្រទះ​ឃើញ​សត្វ​ពស់​អ្នក​តា​មក​សែន​ថ្វាយ​តែ​ប៉ុណ្ណឹង ។ ចំពោះ​គាត់​វិញ​មិនឃើញ​សត្វ​ពស់​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ