ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ប្រទេស​ជា​សមាជិក​គាំទ្រ​ចំពោះ​ការ​ធ្វើ​កំណែទម្រង់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​គាំទ្រ​ចំពោះ​ការ​ធ្វើ​កំណែទម្រង់​របស់​អង្គការ​នេះ ដើម្បី​ឲ្យ​ប្រទេស​ខ្លួន​ទទួល​បាន​ជោគជ័យ ។ ថ្លែង​ក្នុង​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​០៣…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​គាំទ្រ​ចំពោះ​ការ​ធ្វើ​កំណែទម្រង់​របស់​អង្គការ​នេះ ដើម្បី​ឲ្យ​ប្រទេស​ខ្លួន​ទទួល​បាន​ជោគជ័យ ។ ថ្លែង​ក្នុង​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើង​វិញ ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖«​នេះ​ជា​យុទ្ធសាស្ត្រ សមារ​ហណកម្ម​របស់​កម្ពុជា ដែល​ដាក់​ចេញ​សម្រាប់​ការ​អាន មាន​រយៈពេល​ច្រើន ។

ប៉ុន្តែ​សម្រាប់​យើងខ្ញុំ គឺ​យើងខ្ញុំ​បាន​ធ្វើ​រួច​មក​ហើយ ប៉ុន្តែ​ក៏​ត្រូវធ្វើ​នៅ​ផ្នែក​ដែល​ទាមទារ​ត្រូវធ្វើ នោះ​ទាក់ទង​នឹង​ការ​កែទម្រង់​ខាងក្នុង​ផង និង​តម្រូវ​លើ​កិច្ចការ​កែ​ទម្រ​ង​ទាំងឡាយ​ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដាក់​ចេញ​នៅ​ពេល​ខាង​មុខ​» ។ សម្តេច​បាន​បន្ត​ថា ប្រសិនបើ​បណ្តា​ប្រទេស​នានា​មិន​មានការ​គាំទ្រ​កំណែទម្រង់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទេ យើង គិត​ថា យើង​មិន​អាច​នាំ​ប្រទេស​របស់​យើង​ទាំងអស់​គ្នា​ទៅ​កាន់​ជោគជ័យ​នោះ​ទេ ។

ដូច្នេះ​មួយ​ផ្នែក​យើង​រួម​គ្នា ដើម្បី​កែទម្រង់​តាម​ប្រទេស​នីមួយ​ៗ ហើយ​មួយ​ផ្នែក​ទៀត​យើង​ត្រូវ​ចូលរួម​នៅ​ក្នុង​កែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​កម្មវិធី​នានា​ដែល​ដាក់​ចេញ​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។ សម្តេច​បញ្ជាក់​ថា ៖«​ដូច្នេះ​សង្ឃឹមថា ឯកសារ​របស់​កម្ពុជា​នេះ​នឹង​ត្រូវ​បាន​ក្លាយជា​គំនិត​ត្រឹះ​រិះ​ពិចារណា​របស់​សមាជិក​បណ្តា​ប្រទេស​នានា ប៉ុន្តែ​ត្រូវ​បាន​ក្លាយជា​ប្រទេស​មួយ​ដែល​ត្រូវ​ចាប់បង្ខំ​ព្រោះ​នេះ​ជា​ចំណុច​ដែល​កម្ពុជា​ត្រូវធ្វើ​ដោយ​ខ្លួនឯង​» ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ