ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ឌ្រីម​បើក​បរ​​លឿន​ជ្រុល​ទៅ​បុក​រថ​យន្ត​ហ្វរ៉េន​ន័រ​ចំពី​មុខ​ពេញ​ទំហឹង​ របួស​ធ្ងន់​ ២នាក់​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ ២នាក់​ បាន​រង​របួស​ធ្ងន់​ធ្ងរ​ ក្នុង​នោះ ម្នាក់​មិ​នសង្ឃឹម​រស់​ឡើយ​ ខណៈ​ដែល​ពួក​គេ​ទាំង​ពីរ​​នាក់​ជិះ​ម៉ូតូ​ឌ្រីមC125 ស៊េរី​ឆ្នាំ​២០១០​​ ពណ៌​ខ្មៅ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​​ 1BQ-2326 ធ្វើដំណើរ​យ៉ាង​លឿន​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​មុខ​ផ្សារ​ទំនើប​ផេន​សល​ ខាង​លិច​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ក៏​បា​ន​ជ្រុល​ចង្កូត​ទៅ​បុក​រថ​​យន្ត​ហ្វ​រ៉េន​ន័រ​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លា​កលេខ​ ភ្នំពេញ​ 2A-9393 ដែល​ធ្វើ​ដំណើរ​ច្រាស​ទិស​គ្នា​ចំ​ពី​មុខ​ពេញ​ទំហឹង​តែ​ម្តង​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៨ និង​ ១០​នាទី យប់​ថ្ងៃទី​០៩​ មករា​ ២០១៤​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​រថ​យន្តសាមុយ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ម៉ូតូ​ និង​រថ​យន្ត​ សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​ រង់​ចាំ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​៕