យុទ្ធនាការ​ស៊ីក្លូសិល្បៈត្រៀមបង្ហាញ​វត្ត​មាន​ ដើម្បី​អបអរ​មហោស្រព​ទីក្រុងយើង​

Sponsored

រាជធានីភ្នំពេញ ៖ ​សិល្បៈ​ខ្មែរ​អមតៈ​នឹង​រៀបចំ​យុទ្ធ​នាការ​ស៊ីក្លូ​សិល្បៈនៅ​ថ្ងៃទី១៩ មករា ២០១៤ ដើម្បី​ចូលរួម​អបអរ​សាទរ​មហោ​ស្រប​ទី​ក្រុង​យើង ដែល​នឹងប្រារព្ធ​ធ្វើឡើង​នៅ​រាជធានីភ្នំពេញ​ពីថ្ងៃទី១៧ ​ដល់​២៣​ មករា ២០១៤ និងក្នុង​​ឱ​កាស​អបអរ​ខួប១ឆ្នាំ​​នៃ​ការ​បង្កើត​សិល្បៈ​ខ្មែរ​អមតៈ ។

សិស្ស​សិល្បករ​២០នាក់មកពី​ថ្នាក់របាំ ថ្នាក់​វង់​ភ្លេង​ ពិណពាទ្យ ថ្នាក់​យីកេ​ថ្នាក់ចាប៉ី​ដងវែង សាកលវិទ្យាល័យ​ភូមិន្ទ​​វិចិត្រ​សិល្បៈ​ និង​សិល្ប​អាហារូបករណ៍​​សិល្បៈ​ខ្មែរ​អមតៈ​នឹង​រួមគ្នា​សម្តែង​ទស្សនីយ​​ភាព​ប្រគុំ​ស្គរ រួម​មាន​ស្គរ​ឆៃយ៉ាំ ស្គរសំភោរ ស្គរយីកេ ស្គរ​ដៃ និង​ស្គរ​ធំ​​នៅលើ​ស៊ី​ក្លូ​ដោយ​ធ្វើ​ដំណើរ​ពីសិល្បៈ​ខ្មែរ​អម​តៈ​វេលាម៉ោង​៤​ និង​៣០នាទី​តាមផ្លូវសម្តេច​សុធារស ឆ្ពោះទៅ​កាន់​ផ្លូវមាត់ទន្លេ​ ហើយ​បន្តទៅ​កាន់វត្តភ្នំ និងទៅ​ជួបជុំគ្នា​ជាមួយ​ក្រុមសម្តែង​ផ្សេងៗទៀតនៃមហោ​ស្រព​ទីក្រុង​យើង​នៅ The Mansion អគារចំណាស់​​មួយ​ដែលកសាង​ឡើង​​នៅ​សតវត្សទី២០​ក្នុង​អំឡុងពេលប្រទេស​កម្ពុជា​នៅ​ក្រោម​អាណាព្យាបាល​ដែលទទួលឥទ្ធិពល​ពីស្ថាបត្យ​កម្ម​បារាំង និង​ឥណ្ឌូចិន​មានទីតាំង​ស្ថិត​នៅ​ដងផ្លូវ​សម្តេច​សុធារស​ទល់​មុខ​ទីវាលព្រះមេរុ ក្បែរព្រះ​បរមរាជ​វាំង ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ