លេងសើច​ម៉េច​បាន​កូរ៉េ​យក​ក្រុម Exo ទទួល​ស្វាគមន៍​លោក ដូ​ណា​ល់ ត្រាំ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងសើច​ម៉េច​បាន​កូរ៉េ​យក​ក្រុម Exo ទទួល​ស្វាគមន៍​លោក ដូ​ណា​ល់ ត្រាំ

1 ឆ្នាំ មុន

សេ​អ៊ូ​ល​-​កូរ៉េ​ខាងត្បូង ៖ ក្រុម​តារាចម្រៀង​ប្រុស​របស់​កូរ៉េ​ខាងត្បូង​គឺ​ក្រុម Exo ដែល​ស្ថិត​ក្នុង​ផលិតកម្ម S.M. Entertainment បាន​ទទួល​កិត្តិយស ដោយ​បាន​ធ្វើ​ជា​អ្នកតំណាង​ឱ្យ​ប្រទេស​ក្នុង​ការ​ទទួល​ស្វាគមន៍​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Donald…

សេ​អ៊ូ​ល​-​កូរ៉េ​ខាងត្បូង ៖ ក្រុម​តារាចម្រៀង​ប្រុស​របស់​កូរ៉េ​ខាងត្បូង​គឺ​ក្រុម Exo ដែល​ស្ថិត​ក្នុង​ផលិតកម្ម S.M. Entertainment បាន​ទទួល​កិត្តិយស ដោយ​បាន​ធ្វើ​ជា​អ្នកតំណាង​ឱ្យ​ប្រទេស​ក្នុង​ការ​ទទួល​ស្វាគមន៍​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Donald Trump ដែល​បាន​ធ្វើ​ដំណើរ​មក​ប្រជុំ​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae-In នា​វិមាន Blue House ក្រុង​សេ​អ៊ូ​ល ។

Picture

កាលដែល​ក្រុម​នេះ​បាន​ទទួល​កិត្តិយស​ចូលរួម​ក៏​ដោយសារ​តែ​គ្រួសារ​លោក Trump ជា​អ្នកគាំទ្រ​របស់​ក្រុម Exo ផង​ដែរ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​នៅ​វិមាន Blue House​។ នៅ​មុន​ពេល​ពិធីជប់លៀង​ពេល​ល្ងាច​សមាជិក​ក្រុម ៦ រូប ដែល​មក​ចូលរួម​គឺ Suho, Baekhyun, Chen, Chanyeol, Kai និង Sehun បាន​ជួប​ទទួល​មេដឹកនាំ​អា​មេ​រិ​ក ហើយ​លោក Trump ក៏​បាន​ចាប់ដៃ​ជាមួយ​សមាជិក​ក្រុម​តន្ត្រី​នេះ​ម្នាក់​ម្ដង​ៗ ។

Picture

ខាង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ក៏​បាន​ណែនាំ​ថា ក្រុម Exo ជា​ក្រុម​តន្ត្រី K-POP ដែល​ល្បី​របស់​កូរ៉េ ។ ក្រុម Exo ក៏​បាន​ជូន​អាល់​ប៊ុ​ម​ចុង​ក្រោយ​របស់​ខ្លួន​ឈ្មោះ​ថា Love Shot ព្រម​នឹង​ហត្ថលេខា​របស់​ពួក​គេ ជា​វត្ថុ​អនុស្សាវរីយ​ទៅ​លោក Donald Trump និង Ivanka Trump ផង​ដែរ​។

Picture

Ivanka Trump ជា​កូនស្រី​ទី​ពីរ និង​ជាទី​ប្រឹក្សា​របស់​លោក Trump​។ នាង​ជា​អ្នកគាំទ្រ​ក្រុម Exo ដែល​ពួក​គេ​ក៏​ធ្លាប់​បាន​ជួប​គ្នា​ហើយ​ដែរ​ក្នុង​ពិ​ធិ​បើក​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា Pyeongchang Olympics 2018 ដោយ​ក្រុម​តន្ត្រី​នេះ​បាន​ឡើង​សម្ដែង ហើយ​ជួប​លើក​នេះ​គឺជា​លើក​ទី​ពីរ​ហើយ​៕

ប្រភព ៖ thaipost , កែសម្រួល​ដោយ ៖ សំណាង