ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​សុទ្ធ​តែសិស្សសាលា ១​នាក់​របួសធ្ងន់ ៣​នាក់​របួសស្រាល

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សិស្សសាលា​១​នាក់​បាន​រង​របួសធ្ងន់ និង​៣​នាក់​រង​របួសស្រាល​ត្រូវ​គេ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដោយ​ខូចខាត​អស់​ម៉ូតូ​ចំនួន​០២​គ្រឿង​ដោយសារ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៧…

ខេត្ត​ប៉ៃលិន ៖ សិស្សសាលា​១​នាក់​បាន​រង​របួសធ្ងន់ និង​៣​នាក់​រង​របួសស្រាល​ត្រូវ​គេ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដោយ​ខូចខាត​អស់​ម៉ូតូ​ចំនួន​០២​គ្រឿង​ដោយសារ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៧ ខាងលិច​ផ្លូវ​ចូល​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន ស្ថិត​ក្នុងភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​ព័​ត៍​មានបាន​ឱ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ សុខ ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​រង​របួសស្រាល​) ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ បាត់ដំបង 1M-6690 ស៊េរី​ឆ្នាំ​២០១២ ខូចខាត់​យ៉ាងដំណំ ។

អ្នក​រួម​ដំណើរ​ទី​១-​ឈ្មោះ ផុ​ន ទិ​ត្យ​មក​រា ភេទ​ប្រុស អ​យុ​១២​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន (​រង​របួសស្រាល​) និង​អ្នក​រួម​ដំណើរ​ទី​២-​ឈ្មោះ ផុ​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​រង​របួសស្រាល ។

ចំណែក​អ្នកបើកបរ​ម៉ូតូ​ភាគី​ម្ខាង​ទៀត​ឈ្មោះ ញឹ​ម សីហា អាយុ​១៧​ឆ្នាំ ភេទ​ប្រុស មុខរបរ​ជា​កម្មករ រស់នៅ​ភូមិ​ចំការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន រង​របួសធ្ងន់​ដោយ​បើកបរ​ម៉ូតូ​ម៉ាក​Scoopy ពណ៌​ស ពាក់​ផ្លា​ក​លេខ 1B-0955 (​ខូចខាត​ធ្ងន់​) ។

ប្រភព​បន្ត​ទៀត​ថា មូលហេតុ​គឺ​បណ្តាល​មក​ពី​កត្តា​មនុស្ស​បើកបរ​មិន​គោរព​សិទ្ធិ​អ​ទិ​ភាព និង​ល្បឿន​លឿន​ទើប​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​រង់ចាំ​ដោះស្រាយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ