ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​មិន​អាចម៍​ទេ​…​លើក​ទី​2

4 ឆ្នាំ មុន
  • ភ្នំពេញ

ជិត​មួយ​ឆ្នាំ​ហើយ​…​ដែល​លោក​សម រ​ង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ​…​ក្រោយ​ពី​រត់ចោលស្រុក ។ មិនមែន​រត់​យករួចខ្លួន​តែ​ម្នាក់ឯង​ទេ​…​ប្រមូលគ្នា​រត់​ទាំង​ហ្វូង​ដើម្បី​គេច​ពីទោស​កំហុស​ដែល​ក្រុម​គាត់​បាន​ប្រព្រឹត្ត​…​ ប៉ុន្តែ​ពាក្យ​វិល​ចូល​ស្រុក​វិញ​…​អត់​ឃើញ​វិល​វិញ​សោះ​…​ធ្វើ​ឱ្យ​អ្នកវិភាគ​ក្នុងស្រុក​ទាំងឡាយ​…​ប្រ​ឡូយ​ពាក្យ​ត្រឡប់​ទៅ​វិញ​ថា​…​វា​មិន​អាច​ម៌​ទេ​…​អា​អាច​ម៌ !! ប៉ុន្មាន​ថ្ងៃនេះ​…​លេច​ចេញ​ជា​ថ្មី​ថា នឹង​វិល​ចូល​ស្រុក​វិញ​…​ដោយ​មាន​ពួក​ស្បែក​ស ស្បែក​ខ្មៅ​ពីរ​បី​គ្រឿង​ជួយ​អមដំណើរ​…​ដែល​ពួក​គេ​គិត​ថា​…​គ្មាន​អ្នក​ណា​ហ៊ាន​ធើ​អី​អញ​ទេ​…​គឺ​វិល​ចូល​ស្រុក​ដើម្បី​ចាប់​តេ​ជោ​សែន​…​ហើយ​ខ្លួន​នឹង​ឡើង​កាន់​អំណាច…

ជិត​មួយ​ឆ្នាំ​ហើយ​…​ដែល​លោក​សម រ​ង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ​…​ក្រោយ​ពី​រត់ចោលស្រុក ។ មិនមែន​រត់​យករួចខ្លួន​តែ​ម្នាក់ឯង​ទេ​…​ប្រមូលគ្នា​រត់​ទាំង​ហ្វូង​ដើម្បី​គេច​ពីទោស​កំហុស​ដែល​ក្រុម​គាត់​បាន​ប្រព្រឹត្ត​…​

ប៉ុន្តែ​ពាក្យ​វិល​ចូល​ស្រុក​វិញ​…​អត់​ឃើញ​វិល​វិញ​សោះ​…​ធ្វើ​ឱ្យ​អ្នកវិភាគ​ក្នុងស្រុក​ទាំងឡាយ​…​ប្រ​ឡូយ​ពាក្យ​ត្រឡប់​ទៅ​វិញ​ថា​…​វា​មិន​អាច​ម៌​ទេ​…​អា​អាច​ម៌ !!

ប៉ុន្មាន​ថ្ងៃនេះ​…​លេច​ចេញ​ជា​ថ្មី​ថា នឹង​វិល​ចូល​ស្រុក​វិញ​…​ដោយ​មាន​ពួក​ស្បែក​ស ស្បែក​ខ្មៅ​ពីរ​បី​គ្រឿង​ជួយ​អមដំណើរ​…​ដែល​ពួក​គេ​គិត​ថា​…​គ្មាន​អ្នក​ណា​ហ៊ាន​ធើ​អី​អញ​ទេ​…​គឺ​វិល​ចូល​ស្រុក​ដើម្បី​ចាប់​តេ​ជោ​សែន​…​ហើយ​ខ្លួន​នឹង​ឡើង​កាន់​អំណាច ។​ល ។

សំដី​អួត​របស់​លោក​សម រ​ង្ស៊ី​…​សូ​ម្បី​ស្រមោច​ទាំងឡាយ​ក៏​មិន​ភ្ញាក់ផ្អើល​ដែរ​…​ព្រមទាំង​ប្រកាស​តប​វិញ​ថា​…​វា​គ្រាន់តែ «​ផោម​» ឱ្យ​ស្រមោច ឱ្យ​ក្របី​ហិត​លេង​តែ​ប៉ុណ្ណោះ​…​អ្នក​ភ្លើ​ពិតជា​ហិត ។

កុំ​ភ្លេច​ថា​…​កម្ពុជា​ជា​ប្រទេសឯករាជ្យ អ​ព្យា​ក្រឹត្យ និង​នីតិរដ្ឋ​…​ជា​ប្រទេស​មាន​អធិបតេយ្យភាព​ពេញ​បរិបូរណ៍​…​ជា​ប្រទេស​សមាជិក​របស់​អង្គការសហប្រជាជាតិ​…​មាន​តេ​ជោ​សែន ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ដ៏​រឹង​មាំ​តាម​លទ្ធិប្រជាធិបតេយ្យ សេរីនិយម ពហុបក្ស ។

ក្រុម​អ្នកវិភាគ​គិត​ថា​…​បើ​សម រ​ង្ស៊ី វិល​វិញ​មែន​…​រដ្ឋអំណាច​កម្ពុជា​ប្រាកដ​ស្វាគមន៍​ភ្លាម​…​គឺ​ស្វាគមន៍​ពេល​ចេញ​ផុត​ពី​ទ្វារ​យន្តហោះ​…​នាំ​គាត់​ទៅ​ឱ្យ​គោរព​ច្បាប់​…​នាំ​គាត់​ទៅ​ស្នាក់​នៅ​ពន្ធនាគារ​យ៉ាង​ពិតប្រាកដ​…​នេះ​ជា​ច្បាប់​របស់​រដ្ឋ​ឯករាជ្យ​…​ចំណែក​បរទេស​ជើងកាង​ដែល​ជួយ​អោប​ពង​អមដំណើរ​…​ទៅ​ណា ទៅ​ទៅ !

ករណី​បែប​នេះ​…​ក្រុម​អ្នកវិភាគ​យល់​ថា​…​លោក​សម រ​ង្ស៊ី ប្រាកដជា​មិន​ក្លាហាន​ហា​៊​ន​វិល​វិញ​ដើម្បី​ដេក​គុក​ឡើយ​…​ព្រោះ​គុក​កំពុង​រង់ចាំ​…​មិន​ខុស​ពី​ជង់​មិន​ភ្លេច​កុក​ឡើយ ។

ដូច្នេះ ពាក្យ​ថា​វិល​វិញ​…​ជិត​មួយ​ឆ្នាំ​ហើយ​ដែល​អា​ឡេវ​ថា​វា​មិន​អាច​ម៌​ទេ​អា​អាច​ម៌​…​គឺ​លើក​ទី​១​មិន​អាច​ម៌​មែន ។ ពេល​នេះ​ជា​លើក​ទី​២…​ដែល​អា​ឡេវ​ទាយ​ថា វា​មិន​អាច​ម៌​ទេ​…​សង្ស័យ​មិន​អាច​ម៌​មែន​…​េ​ហ ! េ​ហ!

អត្ថបទសរសេរ ដោយ