ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​ខ្នាត​យក្ស​របស់​ចិន​នឹង​បើក​ឱ្យ​ប្រើប្រាស់​ចំ​ថ្ងៃ​គម្រប់​ខួប​៧០​ឆ្នាំ​នៃ​ចិន​កុម្មុយនីស្ត

4 ឆ្នាំ មុន

ប៉េ​កាំ​ង​-​ចិន​៖ ក្រុង​ប៉េ​កាំ​ង​គ្រោង​នឹង​បើក​ឱ្យ​ប្រើប្រាស់​នូវ​ព្រ​លាន​យន្តហោះ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ដែល​មាន​រាង​ដូច​ត្រី​ផ្កាយ​ដ៏​ធំ ដើម្បី​សម្រួល​ចរាចរណ៍​ផ្លូវអាកាស​នៅ​ចិន និង​អបអរ​ខួប70ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​រដ្ឋាភិបាល​កុម្មុយនីស្តចិន​។ ព្រ​លាន​យន្តហោះ​អន្តរជាតិ Beijing Daxing ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី៣០ មិថុនានេះ…

ប៉េ​កាំ​ង​-​ចិន​៖ ក្រុង​ប៉េ​កាំ​ង​គ្រោង​នឹង​បើក​ឱ្យ​ប្រើប្រាស់​នូវ​ព្រ​លាន​យន្តហោះ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ដែល​មាន​រាង​ដូច​ត្រី​ផ្កាយ​ដ៏​ធំ ដើម្បី​សម្រួល​ចរាចរណ៍​ផ្លូវអាកាស​នៅ​ចិន និង​អបអរ​ខួប70ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​រដ្ឋាភិបាល​កុម្មុយនីស្តចិន​។

ព្រ​លាន​យន្តហោះ​អន្តរជាតិ Beijing Daxing ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី៣០ មិថុនានេះ ហើយ​ត្រៀម​រួចរាល់​សម្រាប់​ពិធី​សម្ពោធ​នៅ​ថ្ងៃ​ទី៣០ កញ្ញា​ខាង​មុខ នា​ថ្ងៃ​គម្រប់​ខួប​នៃ​ការ​បង្កើត​នូវ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃ​ទី ០១ ខែតុលា ឆ្នាំ​១៩៤៩ ដោយ​លោក Mao Zedong​។

ការ​ប្រារព្ធ​ព្រឹត្តិការណ៍​នោះនឹង​ឃើញ​លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង (Xi Jinping) ក្នុង​ក្បួន​ព្យុះ​ហយា​ត្រា​យោធា​ដ៏​ធំ​មួយ​នៅ​កណ្ដាល​ក្រុង​ប៉េ​កាំ​ង ជាមួយនឹង​ការ​បើក​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​តំណាង​ឱ្យ «​ក្ដី​សុបិន​របស់​ចិន​» ដែល​លោក​បាន​ផ្ដល់​ឱ្យ​ប្រជាជន​លោក​។

ព្រ​លាន​យន្តហោះ​ថ្មី​នេះ​មាន​ចម្ងាយ ៤៦ គីឡូម៉ែត្រ ពី​ខាងត្បូង Tiananmen Square ហើយនឹង​ប្រតិបត្តិការ​ពេញលេញ​នៅ​ឆ្នាំ ២០២៥ ជាមួយនឹង​ផ្លូវ​រត់ ៤ និង​មាន​សក្ដានុពល​ដែល​អាច​ទទួល​អ្នកដំណើរ​បាន​ដល់​ទៅ ៧២ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។

បច្ចុប្បន្ន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​រដ្ឋធានី​ប៉េ​កាំ​ង គឺជា​ព្រ​លាន​យន្តហោះ​ធំ​ទី​ពីរ​របស់​ពិភពលោក គឺ​បាន​ហៀរ​ទៅ​ហើយ​ដែល​អាច​ទទួល​អ្នកដំណើរ​បាន​ត្រឹម​ជាង​១០០​លាន​នាក់​ប៉ុណ្ណោះ​ក្នុង ១​ឆ្នាំ ។ ចរាចរណ៍​តាម​ផ្លូវអាកាស​កំពុង​កើនឡើង​នៅ​ប្រទេស​ចិន តាម​កំណើន​ស្តង់ដារ​នៃ​ការ​រស់នៅ ស្រប​តាម​បំណងប្រាថ្នា​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន ។

បើ​តាម​សមាគម​ដឹក​ជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ​បានឱ្យ​ដឹង​ថា ចិន​នឹង​វ៉ា​ដាច់​អា​មេ​រិ​ក ហើយ​ក្លាយទៅជា​ទីផ្សារ​អាកាសចរណ៍​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២០​នេះ ។ អង្គការ​ប៉ាន់​ប្រមាណ​ថា ប្រទេស​ចិន​នឹង​មាន ១.៦ ពាន់​លាន​អ្នកដំណើរ​តាម​យន្តហោះ​ក្នុង​មួយ​ឆ្នាំ​ៗ​ចាប់ពី​ឆ្នាំ​២០៣៧​ទៅ ដែល​វា​ច្រើន​ជាង​១​ពាន់​លាន​នាក់ កាលពី​ឆ្នាំ​២០១៧ ។

រដ្ឋធានី​របស់​ចិន​មាន​ប្រជាជន​២១​លាន​នាក់ ដែល​រំពឹង​ថា នឹង​ស្វាគមន៍​អ្នកដំណើរ​ចំនួន​១៧០ លាន​នាក់​ក្នុង​ឆ្នាំ​២០២៥ ដែល​ចែក​គ្នា​រវាង​ព្រ​លាន​យន្តហោះ​ទាំង​ពីរ​៕ កែសម្រួលដោយ  ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ