ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ប្រឈម​មុខ​កើត​ជំងឺមហារីក​សួត​ខ្លាំង ខណៈ​សម្ភារៈ​ប្រើប្រាស់​ផ្ទុក​សារធាតុ​អាស​បេ​ស្តុ​ស

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ទន្ទឹម​នឹង​វិស័យ​សំណង់​សន្ទុះ​ហក់​ឡើង​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​ការ​វិនិយោគ​ផ្ទាល់​ពី​ចិន​លើ​វិស័យ​សំណង់​និង​អចល​ទ្រព្យ អ្នកជំនាញ​បាន​បង្ហាញ​កង្វល់​មួយ​ថា កម្មករ​សំណង់​ប្រឈម​មុខ​កើត​ជំងឺ​មហា​សួត​ខ្លាំង​ជាង​អ្នក​ប្រកបការងារ​ផ្សង​ទៀត ព្រោះ​សម្ភារៈ ឬ​ឧបករណ៍​សំណង់​មាន​ផ្ទុក​នូវ​សារធាតុ អាស​បេ​ស្តុ​ស​ដែល​យើង​មិន​អាច​មើល​និង​ភ្នែក​ធម្មតា​ឃើញ​។ លោក ឡេ​ង…

​រាជធានី​ភ្នំពេញ​៖ ទន្ទឹម​នឹង​វិស័យ​សំណង់​សន្ទុះ​ហក់​ឡើង​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​ការ​វិនិយោគ​ផ្ទាល់​ពី​ចិន​លើ​វិស័យ​សំណង់​និង​អចល​ទ្រព្យ អ្នកជំនាញ​បាន​បង្ហាញ​កង្វល់​មួយ​ថា កម្មករ​សំណង់​ប្រឈម​មុខ​កើត​ជំងឺ​មហា​សួត​ខ្លាំង​ជាង​អ្នក​ប្រកបការងារ​ផ្សង​ទៀត ព្រោះ​សម្ភារៈ ឬ​ឧបករណ៍​សំណង់​មាន​ផ្ទុក​នូវ​សារធាតុ អាស​បេ​ស្តុ​ស​ដែល​យើង​មិន​អាច​មើល​និង​ភ្នែក​ធម្មតា​ឃើញ​។

លោក ឡេ​ង តុង ទីប្រឹក្សា​ក្រសួង​កា​ងារ​និង​បណ្តុះបណ្តាល​ការងារ​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៧​មិថុនា​ក្នុង​ពិធី​ផ្សព្វផ្សាយ​កម្រង​ព័ត៌មាន​ស្តី​ពី​សារធាតុ «​អាស​បេ​ស្តុ​ស​»​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា សារធាតុ​អាស​បេ​ស្តុ​សវា​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ពលរដ្ឋ ពិសេស​កម្មករ​សំណង់​ដែល​ធ្វើការ​នៅ​ផ្នែក​នេះ ធ្វើ​ឱ្យ​មាន​ជំងឺមហារីក​សួត រលាក​ស្រោមសួត​ ។ ​បញ្ជាក់​ថា «​នៅ​ស្រុក​យើង​មិន​មានការ​ផលិត​នូវ​សារធាតុ​អាស​បេ​ស្តុ​ស​នេះ​ទេ​។​ប៉ុន្តែ​យើង​នាំ​ចូល​នូវ​គ្រឿងសំណង់​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុ​អាស​បេ​ស្តុ​ស​។ ហេតុ​អ្វី​បានជា​គេ​ប្រើ​(​ផលិត​)​សារធាតុ​អាស​បេ​ស្តុ​ស​ក្នុង​គ្រឿងសំណង់?​ដោយសារ​គ្រឿ​សំណង់​ទាំងនោះ​វា​មាន​តម្លៃ​ថោក ហើយ​មានគុណ​ភាពរឹងមាំ​ល្អ​។ តួយ៉ាង​ក្បឿង​ដែល​អត់​មាន​សារធាតុ​អា​បេ​ស្តុ​សវា​មិន​រឹង​មាំ​ល្អ​ទេ តែ​ក្បឿង​ដែល​ប្រើ​សារធាតុ​អាស​បេ​ស្តុ​សគឺ​រឹង​មាំ ស្វិត​ហើយ​តម្លៃ​ថោក​ថែម​ទៀត​។​ហេតុ​ដូចនេះ​ទើប​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​»​។

​បើ​តាម​លោក​ទីប្រឹក្សា បច្ចុប្បន្ន​នេះ​កម្មករ​សំណង់​រង​ផល​ប៉ះពាល់​ច្រើន ដោយសារ​វិស័យ​សំណង់​រីក​ច​ម្រើ​ខ្លាំង ធ្វើការ​ប្រើប្រាស់​សម្ភារៈ​សំណង់​មាន​ច្រើន អីចឹង​បើសិនជា​យើង​អត់​មានការ​ការពារ​ត្រឹមត្រូវ​បាន​ល្អ​ទេវា​នឹង​ប៉ះពាល់​ដល់​សុខភាព​កម្មករ​។
លោក​បាន​លើក​ឡើង​បន្ថែម​ថា «​ក្រោយ​ពី​យើង​ចងក្រង​បាន​នូវ​ឯកសារ​បាន​ហើយ យើង​នឹង​ធ្វើការ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​មន្ត្រី​ពាក់ព័ន្ធ​នៅ​តាម​ខេត្ត​-​ក្រុង​។ ក្រោយ​បណ្តុះបណ្តាល​ដល់​ពួក​គាត់​រួច​ហើយ ឱ្យ​គាត់​ជួយ​បណ្តុះបណ្តាល់​បន្ត​ទៅ​ដល់​កម្មករ​ធ្វើការ​នៅ​ក្នុងវិស័យ​សំណង់​។​បច្ចុប្បន្ន​នេះ​កម្ពុជា​មិន​ទាន់​ទប់ស្កាត់​បាន​ទេ​ដោយសារ​យើង​មិន​ទាន់​មាន​ឧបករណ៍​សម្រាប់​ត្រួតពិនិត្យ​រក​សារធាតុ​នេះ តែ​ទៅ​ថ្ងៃ​ខាង​មុខ​កម្ពុជា​នឹង​រៀបចំ​លុប​បំបាត់​សារធាតុ​អា​បេ​ស្តុ​ស​នេះ​»​។

តាម​លោក ឡេ​ង​តុង គ្រឿងសំណង់​ផ្ទុក​នូវ​សារធាតុ​អាស​បេ​ស្តុ​ស​នេះ​មាន​ក្នុង​គ្រឿងសំណង់​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​និង​ចិន​។

​លោក សុខ គី​ន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា​បានឱ្យ​ដឹង​ថា សារធាតុ​អា​បេ​ស្តុ​ស​នេះ វា​ជា​រឿង​ថ្មី​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា ហើយ​អ្នក​ដែល​បានដឹង គឺ​មាន​អ្នកជំនាញ​តិច​ណាស់ ហើយ​សារធាតុ​អាស​បេ​ស្តុ​ស​នេះ​វា​អាច​មាននៅ​គ្រប់​សម្ភារៈសំណង់​។ លោក​បន្ត​ថា បញ្ហា​នេះ វា​ជា​រឿង​អកុសល​មួយ​ដែល​កម្ពុជា​មិន​ទាន់​មានការ​សិក្សា​ស្រាវជ្រាវ​ណាមួយ​ឱ្យ​មាន​ភាព​ពិតប្រាកដ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កើត​ជំងឺមហារីក​នេះ​ដោយសារ​សារធាតុ​អា​បេ​ស្តុ​ស​នេះ​មាន​ចំនួន​ប៉ុន្មាន​នាក់​។ ​លោក​បាន​បញ្ជាក់​ថា «​សារធាតុ​នេះ យើង​អាច​ការពារ​បាន ប៉ុន្តែ​ទាល់តែ​យើង​មានម៉ាស់​ការពារ​ស្តង់ដា ព្រោះ​សារធាតុ​អា​បេ​ស្តុ​សវា​មាន​សរសៃ​តូច ដោយ​យើង​មិន​អាច​មើល​នឹង​ភ្នែក​ទទេ​ឃើញ​នោះ​ទេ​»​។

យោង​តាម​ការ​ធ្វើ​បទ​បង្ហាញ​ពី​ក្រុម​អ្នកជំនាញ ទីភ្នាក់ងារ​សុវត្ថិភាព​និង​ការ​លុប​បំបាត់​សារធាតុ​អាស​បេ​ស្តុ​ស​ប្រទេស​អូស្ត្រាលី និង​អ្នក​ឯក ទេស​ខាង​អាស​បេ​ស្តុ​ស​នៃ​អង្គការ APHEDA បានឱ្យ​ដឹង​ថា​មនុស្ស​ដែល​ផ្ទុក​សារធាតុ​អា​បេ​ស្តុ​ស​នេះ រយៈពេល​១០​ទៅ​១៥​ឆ្នាំ​ទើប​រក​ឃើញ​រោគ​សញ្ញា​មហារីក​ដែល​បង្ក​ឡើង​ដោយសារ​ធាតុ​នេះ ហើយ​នៅ​កម្ពុជា​ជឿ​ថា​មាន​អ្នក​ក​ជំងឺមហារីក​ដែល​បង្ក​ឡើង​ដោយសារ​ធាតុ​ឬ​សរសៃ​អាស​បេ​ស្តុ​ស​នេះ​។ យើង​ត្រូវ​កំណត់​ឬ​រក​ឱ្យ​ឃើញ​ដើម្បី​ធ្វើ​អន្តរាគមន៍​ឱ្យទាន់​ពេល បើ​មិន​ដូច្នេះ​ទេ​ផលវិបាក​មាន​កាន់តែ​ខ្លាំង​ហើយ​ចំណាយ​អាច​នឹង​មាន​ច្រើន​។

​ក្រុម​អ្នកជំនាញ​ក៏​បាន​លើក​ឡើង​ថា «​កម្ពុជា​គួរ​ធ្វើ​កិច្ចការ​នេះ​ឱ្យ​បាន​លឿន​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​។​សម្រាប់​កម្មករ​សំណង់​ឱកាស​កើត​ជំងឺមហារីក​សួត​របស់​ពួក​គាត់​មាន​១០​ដង​បើ​ប្រៀបធៀប​ទៅ​និង​មនុស្ស​ធម្មតា ហើយ​បើសិន​កម្មករ​ដែល​ធ្វើការ​ប្រឈម​ជាមួយ​សារធាតុ​អាស​បេ​ស្តុ​ស មានការ​ជក់បារី​ថែម​ទៀត​នោះ ពួក​គាត់​ប្រឈម​កើត​ជំងឺមហារីក​សួត​ឡើង​រហូត​ដល់​៥០​ដង​ច្រើន​ជាង​មនុស្ស​ធម្មតា​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ