ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ក្រចកជើង​​របស់​អ្នក​ប្រែ​ទៅ​ជា​ខ្មៅ

4 ឆ្នាំ មុន

ខណៈ​ពេល​ដែល​អ្នក​រត់​កីឡា​ជា​ច្រើន​ជួប​ករណី​បែប​នេះ តែ​ចូរ​ចាំ​ថា ក្រចកជើង​ដែល​ខ្មៅ​អាច​ជា​អាកា​រៈ​មួយ​នៃ​ជំងឺ​កាន់តែ​គ្រោះថ្នាក់​បាន​។​ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ក្រចកជើង​អ្នក​ទៅ​ជា​ខ្មៅ​៖ ១-ធ្លាក់​របស់​ធ្ងន់​ៗ​ពីលើ​ក្រចកជើង ៖ អ្នក​ប្រហែលជា​ធ្លាប់​មាន​បញ្ហា​នេះ​កើតឡើង​ហើយ​។ ការ​ដែល​ធ្លាប់​របស់​ធ្ងន់​ៗ​ពីលើ​ក្រចកជើង​អាច​ធ្វើ​ឲ្យ​សរសៃឈាម​នៅ​ក្រោម​ក្រចកជើង​នោះ​បែក និង​ហូរ​ឈាម​នៅ​ខាងក្រោម​ក្រចក​ទើប​ធ្វើ​ឲ្យ​វា​ទៅ​ជា​ខ្មៅ​បែប​នេះ​។ ២-ការ​ប៉ះទង្គិច​ម្តង​ហើយ​ម្តងទៀត…

ខណៈ​ពេល​ដែល​អ្នក​រត់​កីឡា​ជា​ច្រើន​ជួប​ករណី​បែប​នេះ តែ​ចូរ​ចាំ​ថា ក្រចកជើង​ដែល​ខ្មៅ​អាច​ជា​អាកា​រៈ​មួយ​នៃ​ជំងឺ​កាន់តែ​គ្រោះថ្នាក់​បាន​។​ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ក្រចកជើង​អ្នក​ទៅ​ជា​ខ្មៅ​៖

១-ធ្លាក់​របស់​ធ្ងន់​ៗ​ពីលើ​ក្រចកជើង ៖ អ្នក​ប្រហែលជា​ធ្លាប់​មាន​បញ្ហា​នេះ​កើតឡើង​ហើយ​។ ការ​ដែល​ធ្លាប់​របស់​ធ្ងន់​ៗ​ពីលើ​ក្រចកជើង​អាច​ធ្វើ​ឲ្យ​សរសៃឈាម​នៅ​ក្រោម​ក្រចកជើង​នោះ​បែក និង​ហូរ​ឈាម​នៅ​ខាងក្រោម​ក្រចក​ទើប​ធ្វើ​ឲ្យ​វា​ទៅ​ជា​ខ្មៅ​បែប​នេះ​។

២-ការ​ប៉ះទង្គិច​ម្តង​ហើយ​ម្តងទៀត ៖ ក្រចកជើង​ដែល​ខ្មៅ​អាច​បណ្តាល​មក​ពី​ការ​ប៉ះទង្គិច​ម្តង​ហើយ​ម្តងទៀត​ដូច​ជា ពាក់​ស្បែកជើង​ដែល​មិន​ត្រូវ​ជើង ឬ​ការ​រត់​ជាប់​រហូត​។ បើសិនជា​អ្នក​ចំណាយពេល​មួយ​ថ្ងៃ​ទៅ​ពីរ​ថ្ងៃ​ដើម្បី​រត់ ការ​ដើរ ឬ​ធ្វើការ​ដោយ​ពាក់​ស្បែកជើង​តឹង​ៗ ឬ​ធូរ​ពេក វា​ក៏​អាច​បណ្តាល​ឲ្យ​កើតជា​ពងបែក​នៅ​ក្រោម​ក្រចក​បាន​ដែរ​។

៣-មហារីក​ស្បែក ៖ ករណី​គ្រោះថ្នាក់​បំផុត​របស់​ជំងឺមហារីក​ស្បែក​គឺជា​ប្រភេទ Melanoma ដែល​អាច​កើតឡើង​នៅ​ករោម​ក្រចកជើង និង​បង្ក​ជា​ស្បែក​ខ្មៅ​តែ​ម្តង​។ ជំងឺមហារីក Melanoma ច្រើន​តែ​កើតឡើង​យឺត មិន​ឈឺចាប់​។

៤-ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ក្រចកជើង ៖ ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​ដូច​ជា Athlete’s foot ពេល​ខ្លះ​អាច​រាលដាល​ទៅ​ក្រចកជើង​រហូត​ដល់​ប្រែ​ពណ៌​ក្រចក​ផង​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​)​យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក​សម្គាល់​ឃើញ​ថា ក្រចកជើង​អ្នក​ប្រែ​ពណ៌​ទៅ​ជា​ខៀវ បៃតង លឿង ត្នោត ស្វាយ ឬ​ខ្មៅ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ