ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​អត់​ដឹង «​រូបិយ​វត្ថុ​» សម័យកាល​ខ្មែរ​ក្រហម​​គឺ​មាន​រូបរាង​បែប​នេះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​គ្រប់​សម័យកាល​នៃ​ការ​ដឹកនាំ​មិន​ថា នៅ​ប្រទេស​ណា​នោះ​ទេ គឺ​តែងតែមាន «​រូបិយ​វត្ថុ​» តំណាង​ប្រទេស​នីមួយ និង​ការ​វិវត្តន៍​នៃ​រូបិយ​វត្ថុ​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ តែង​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន​។ ប្រាកដ​ណាស់…

រាជធានី​ភ្នំពេញ ៖ នៅ​គ្រប់​សម័យកាល​នៃ​ការ​ដឹកនាំ​មិន​ថា នៅ​ប្រទេស​ណា​នោះ​ទេ គឺ​តែងតែមាន «​រូបិយ​វត្ថុ​» តំណាង​ប្រទេស​នីមួយ និង​ការ​វិវត្តន៍​នៃ​រូបិយ​វត្ថុ​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ តែង​មាន​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន​។

ប្រាកដ​ណាស់ រូបិយ​វត្ថុ គឺជា​វត្ថុ​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​ទូទៅ និង​ប្រើប្រាស់​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​ទិញ​ទំនិញ ឬ​សេវាកម្ម​ផ្សេង​ៗ ឬ​ក៏​ជា​មធ្យោបាយ​ទូទាត់​បំណុល ឬ​ការ​ចាយវាយ​ផ្សេង​ៗ​ដ៏​សំខាន់​នៅ​ក្នុង​ទីផ្សារ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ ។

កន្លង​មក ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​នូវ​រូបិយ​វត្ថុ​ចាស់​ៗ​នៃ​គ្រប់​សម័យកាល​របស់​ខ្មែរ​យើង រាប់​ចាប់ពី​សម័យ ព្រះរាជាណាចក្រ​កម្ពុជា (១៩៥៦-១៩៧០), សាធារណរដ្ឋ​ខ្មែរ (១៩៧០-១៩៧៥), សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (១៩៧៩-១៩៩១) បោះពុម្ព​ឆ្នាំ​១៩៨០, សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បោះពុម្ព​ឆ្នាំ ១៩៨៧, រដ្ឋ​កម្ពុជា (១៩៩០-១៩៩២) ។

ក៏​ប៉ុន្តែ​មហាជន​ពិតជា​កម្រ​បាន​ជួប និង​បានឃើញ​នូវ​រូបិយ​វត្ថុ​នៅ​សម័យកាល​នៃ​របរ​ប្រល័យពូជសាសន៍ ដែល​បាន​កាប់សម្លាប់​ជីវិត​ប្រជាពលរដ្ឋ​អស់​ប្រមាណ​ជិត​២​លាន​នាក់​នៃ​របប​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ដែល​បងប្អូន​ខ្មែរ​បានដឹង​ថា ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ។ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​១៧ មេ​សា ១៩៧៥ ពេល​ដែល​កងទ័ព​ខ្មែរក្រហម​បាន​វាយលុក​ចូល​ទីក្រុង​ភ្នំពេញ ពី​គ្រប់​ទិស​ទី និង​កាន់កាប់​ទីក្រុង​ភ្នំពេញ​ទាំងមូល​តែ​ម្តង ។

ប្រាកដ​ណាស់ ប្រវត្តិសាស្ត្រ​បាន​ចារ​យ៉ាង​ច្បាស់​ថា ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ ដោយ​បង្ខំ​ក្រោម​លេស​ថា អង្គការ​ខ្លាច​អា​មេ​រិ​កមក​ទម្លាក់​គ្រាប់បែក ចង់​បោសសម្អាត​ខ្មាំង និង​ខ្វះ​មធ្យោ​បាយ​ដឹក​ស្បៀង​ឲ្យ​ប្រជាជន​នៅ​ក្នុង​ក្រុងភ្នំពេញ បើសិនជា​អ្នក​ណា​រឹងទទឹង​នឹង​បញ្ជា​របស់​អង្គការ និង​ត្រូវ​ចាប់ចង ឬ​បាញ់​ចោល​ភ្លាម​ៗ​តែ​ម្ដង​នៅ​នឹង​កន្លែង​។ ហើយ​កាន់តែ​អាក្រក់​នោះ គឺ​គោលការណ៍​របស់​ពួក​ខ្មែរក្រហម​ក្រោម​ការ​ដឹកនាំ​រប​ស់ប៉ុល ពត សម្រាប់​អនុវត្តន៍​នៅ​ទូ​ទាំង​ប្រទេស​មាននូវ​គោលការណ៍​មួយ​ចំនួន រួម​មាន​៖

១)- ជម្លៀស​ប្រជាជន​ឱ្យ​ចេញពី​ទីប្រជុំជន​ទាំងអស់ ជា​ពិសេស​ពី​ទីក្រុង​ភ្នំពេញ​,
២)- លុប​បំបាត់​ទីផ្សារ​,
៣)- លុប​បំបាត់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​,
៤)-​ផ្សឹក​លោកសង្ឃ​ក្នុង​សំណាក់​ព្រះពុទ្ធ​សាសនា​ទាំងអស់​ឱ្យទៅ​ធ្វើស្រែ​ចម្ការ​នៅ​តំបន់​មូលដ្ឋាន​ជនបទ​,
៥)- ប្រហារជីវិត​មេដឹកនាំ​របស់​របប លន់ ន​ល់​,
៦)- បង្កើត​សហ​រណ៍​កម្រិត​ខ្ពស់​ទូ​ទាំង​ប្រទេស​,
៧)- បណ្ដាញ​ជនបទ​ជនជាតិភាគតិច​វៀតណាម​ឱ្យ​ចេញ​ទាំងអស់​,
៨)- បញ្ជូន​ទ័ព​ទៅ​តាម​ព្រំប្រទល់ ជា​ពិសេស​ព្រំប្រទល់​វៀតណាម​ជាដើម​។

យ៉ាងណាមិញ បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ម៉ាក់ (CMAC) បាន​បង្ហាញ​នូវ​រូបិយ​វត្ថុ​មួយ​ចំនួន​ដែល​ត្រូវ​បាន​បោះ​ពុ​ម្ភ​ជា​សម័យកាល​ដ៏​ខ្មៅ​ងងឹត​នោះ ។ អម​ជាមួយនឹង​រូបថត​ជា​ច្រើន​សន្លឹក​នៃ «​រូបិយ​វត្ថុ​» ចាស់​ៗ​សម័យ​ខ្មែរក្រហម​នោះ ។

លោក ហេង រតនា បាន​សរសេរ​សារ​មាន​ខ្លឹមសារ​ដើម​ទាំងស្រុង​ថា «​ទោះ​គ្មាន​ទីផ្សារ តែ​ចាយ​លុយ​សម័យ​កម្ពុជា «​មហា​អស្ចារ្យ មហាលោតផ្លោះ​! សំរេច​គោលការណ៍​អង្គការ​មួយ​ហិច​តា​៣​តោន​!» ១៩៧៥-១៩៧៩! មើល​តែ​ក្រដាសប្រាក់​ទៅ​ក៏​សប្បាយ​ចាយ​ខ្លាំង​មែនទែន ហ្ន​ង​!​? ចាយ​ឆ្កួត​ស្អី គ្មាន​ផ្សារ សម្លាប់​មនុស្ស​ចោល គ្មាន​ទំនាក់ទំនង​គ្នា​សោះ គ្រាន់តែ​ម៉ែ​ជាមួយ​កូន​តូច​ៗ​មិន​ឱ្យ​រស់នៅ​ជាមួយ​គ្នា​ផង​ហ្នឹង​! » ។

បើ​ក្រឡេក​ទៅ​មើល «​រូបិយ​វត្ថុ​» ចាស់​ៗ​នៃ​របប​ប៉ុ​ល ពត គឺ​ឃើញ​មាន​រូបភាព​នៃ​កាំភ្លើង ការ​ធ្វើ​កសិកម្ម ។​ល​។ តោះ​ទៅ​មើលរូប​ភាព​នៃ «​រូបិយ​វត្ថុ​» សម័យកាល​ខ្មែរក្រហម​ថា មាន​រូបរាង​បែប​ណាខ្លះ ? (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ