ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​មើល​បរិស្ថាន​ក្នុង​ព្រៃ​ភ្លេច​គំនរ​សំរាម​មុខ​ផ្សារ និង​ក្នុង​ស្ទឹង

13 ឆ្នាំ មុន

ខេត្ដកំពង់ធំ ៖ នៅ​ជាប់​គល់​ស្ពាន​កំពង់ ឈើទាល​ខាង​មុខ​ផ្សារ​កំពង់​ឈើទាល និងនៅ​ចំងាយ​ប្រមាណ​៥​ម៉ែត្រ​ពី​ស្លាក​សញ្ញា របស់​មន្ទីរ​បរិស្ថាន ដែល​សរសេរ​ថា បរិស្ថានស្អាត រមណីយដ្ឋាន​ល្អ នាំ​មក​នូវ​សុខភាព គេប្រទះ​ឃើញ​គំនរ​សំរាម​ធំ​មួយ កំពុង​ជះក្លិន ស្អុយគគ្រុក និង​គួរ​ឱ្យ​ទើសភ្នែក​យ៉ាង​ខ្លាំង ។ ទាក់ទិន​ដល់​គំនរ​សំរាម​ដែល​គេ​បោះ ចោល​យ៉ាង​អនាធិបតេយ្យ​នៅ​គល់​ស្ពាន និងរាយ​ប៉ាយ​ចូល​ក្នុង​ស្ទឹង​នៅ​ខាង​មុខ​ផ្សារ ស្ថិតក្រោម​ស្លាក​សញា​ដ៏​គួរ

ខេត្ដកំពង់ធំ ៖ នៅ​ជាប់​គល់​ស្ពាន​កំពង់ ឈើទាល​ខាង​មុខ​ផ្សារ​កំពង់​ឈើទាល និងនៅ​ចំងាយ​ប្រមាណ​៥​ម៉ែត្រ​ពី​ស្លាក​សញ្ញា របស់​មន្ទីរ​បរិស្ថាន ដែល​សរសេរ​ថា បរិស្ថានស្អាត រមណីយដ្ឋាន​ល្អ នាំ​មក​នូវ​សុខភាព គេប្រទះ​ឃើញ​គំនរ​សំរាម​ធំ​មួយ កំពុង​ជះក្លិន ស្អុយគគ្រុក និង​គួរ​ឱ្យ​ទើសភ្នែក​យ៉ាង​ខ្លាំង ។ ទាក់ទិន​ដល់​គំនរ​សំរាម​ដែល​គេ​បោះ ចោល​យ៉ាង​អនាធិបតេយ្យ​នៅ​គល់​ស្ពាន និងរាយ​ប៉ាយ​ចូល​ក្នុង​ស្ទឹង​នៅ​ខាង​មុខ​ផ្សារ ស្ថិតក្រោម​ស្លាក​សញា​ដ៏​គួរ​ឱ្យ​អស់សំណើច​នេះ អាជីវករ​លក់ដូរ​នៅ​ក្បែរ​កន្លែង​នោះ​និយាយ​ថា នៅ​ម្ដុំ​នោះ​គឺជា​គំនរ​សំរាម​កាក​សំណល់ ដែល​គេ​បាន​កំណត់​ឱ្យ​ពួក​អាជីវករ​ចោល​នៅ​កន្លែង​នោះ ដោយ​មាន​ធុងសំរាម​២​នៅ​ជិត​គ្នា ហើយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សំរាម​កាក សំណល់​នេះ​គរ​ជា​គំនរ និង​ហៀរ​ចូល​ក្នុង​ស្ទឹង ខាងក្រោម​ទៀត បើ​ខ្យល់​បក់​មក​ម្ដង​ៗ​ជះ ក្លិន​គួរ​ឱ្យ​ចង់​ក្អួត ។ ពួក​គាត់​បន្ដ​ទៀត​ថា បើ​ទោះជា​បែប​នេះ​ក៏​ដោយ ក៏​ពួក​គាត់​មិន ដែល​ឃើញ​មាន​មន្ដ្រី ឬ​អាជ្ញាធរ​ណា​មក រៀបចំ​ឡើយ ។ ដោយសារ​តែ​គ្មាន​ការ​រៀប ចំ​កន្លែង​ទុកដាក់​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ហើយ ទើប​ពួក​អាជីវករ​ចេះ​តែ​នាំ​គ្នា​ចោល​នៅ កន្លែង​នោះ​តាម​គ្នា​ទៅ ។

ពួក​គាត់​និយាយ​ថា មន្ដ្រី​បរិស្ថាន​និង​អាជ្ញា ធរ​ស្រុក​គួរតែ​រក​កន្លែង​ចោល​សំរាម​ឱ្យ​បាន ត្រឹមត្រូវ មិន​ត្រូវ​ឱ្យ​យក​សំរាម​មក​ចោលក្នុង​ស្ទឹង ឬ​មុខ​ផ្សារ​នោះ​ទេ ព្រោះ​ប្រជា​ពល រដ្ឋ​នៅ​តាម​ដងស្ទឹង​ប្រើប្រាស់​ទឹកស្ទឹង​ជា ប្រចាំ ។ ម្យ៉ាងទៀត ដោយសារ​ដី​នៅ​ចំណុច គល់​ស្ពាន​កំពុង​ស្រុត​ផង​នោះ​*​គឺ​ប្រៀប​ដូច​ជា រណ្ដៅ​សំរាប់​ចាក់សំរាម​ដូច្នោះ​ដែរ ហើយ​អ្វី ដែល​គួរ​ឱ្យ​អនិច្ចា​នោះ​គឺ​រូប​នាគ​ដែល​ស្រុត​ដី អើត​ក និង​បង្ហាញខ្លួន​នៅ​ក្នុង​គំនរ​សំរាម​ដ៏ ស្អុយរលួយ ផ្ទុយ​ស្រឡះ​ពី​ការ​គោរព​ប្រតិបត្ដិ ព្រោះថា នាគ គឺជា​ស្ដេច​បង្កើត​ទឹកដី ផ្ដល់​នូវ ភាព​សុខដុមរមនា ត្រជាក់ត្រជំ បើ​មិន​បាន គោរព​ទេ ក៏​គួរតែ​សំអាត មិន​គួរ​ណា​យក សំរាម​កាក​សំណល់​ស្អុយរលួយ​ទៅ​ចោល​ពី លើ​សោះ ។ ជាង​នេះ​ទៅ​ទៀត នៅ​មិន​ឆ្ងាយ ប៉ុន្មាន​ពី​គំនរ​សំរាម គេ​ឃើញ​ស្លាក​របស់​មន្ទីរ បរិស្ថាន​បោះ​ដាក់​នៅ​ស្ពាន​ខាងឆ្វេង ដែល មាន​ខ្លឹមសារ​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​ស្ទើរតែ មិន​ហ៊ាន​ស្ដោះ​ទឹកមាត់​ឡើយ ប៉ុន្ដែ​វា​គួរ​ឱ្យ ខ្មាស​អៀន​ខ្លាំង នៅ​ពេល​ឃើញ​គំនរ​សំរាម នៅ​ចម្ងាយ​ប្រមាណ​តែ​៤​ទៅ​៥​ម៉ែត្រ​ប៉ុណ្ណោះ ពី​ទីនោះ ។

ជាមួយ​បញ្ហា​ខាងលើ​នេះ អ្នក​យក​ព័​ត៌ មានបាន​ព្យាយាម​ជួប​ជាមួយ​មន្ដ្រី​បរិស្ថាន ស្រុក ប៉ុន្ដែ​ពួក​គាត់​មិន​មាន​វត្ដ​មាននៅ​ក្នុង ស្នាក់​ការ ឬ​ក្បែរ​ផ្សារ​នោះ​ទេ ដែល​តាម​ព័​ត៌ មានបាន​ឱ្យ​ដឹង​ថា ជា​ធម្មតា​ពួក​គាត់​មិន​ដែល ខ្វល់​ពី​រឿង​នេះ​ទេ គឺ​ពួក​គាត់​ជាប់​ភារកិច្ច ប្រចាំការ​នៅ​តាម​ច្រក​ផ្លូវ​នានា ដើម្បី​ចាំ​យក លុយកាក់​ពី​ការ​ដឹកអុស ឈើ​បន្ដិចបន្ដួច​ពី រទេះ ឬ​រថយន្ដ និង​នៅ​តាម​តំបន់​ព្រៃ​នានា បើ​ដើរ​នៅ​ពេល​យប់​វិញ​គឺ​ឃើញ​ពួក​គាត់ ច្រើន​ជាង​ថ្ងៃ ។ ប្រជាពលរដ្ឋ​បាន​សំណូមពរ ទៅ​លោក​ប្រធាន​មន្ទីរ​គួរ​សហការ​ជាមួយ អាជ្ញាធរ​ស្រុក ឱ្យ​អ្នក​រៀបចំ​សណ្ដាប់ធ្នាប់ ផ្សារ​កំពង់​ឈើទាល យកចិត្ដទុកដាក់​ផង ។ ផ្សារ​កំពង់​ឈើទាល​នេះ គឺជា​ផ្សារ​១​ដែល​នៅ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ទេសចរណ៍​ប្រវត្ដិ សាស្ដ្រ​ប្រាសាទបុរាណ​សំបូរ​ព្រៃ​គុ​ហ៍​នោះ ឡើយ ដូច្នេះ​ភ្ញៀវ​អាច​ចេញពី​ប្រាសាទ​សំបូរ ហើយ​មក​មើល​ផ្សារ ចុះបើ​ខាង​មុខ​ផ្សារ កខ្វក់​បែប​នេះ តើ​មុខមាត់​មូលដ្ឋាន​ទៅ​ជាយ៉ាងណា?